
អនុវត្តយោបល់ចង្អុលការរបស់លោកអនុលេខាប្រចាំការបក្សខេត្ត គឹមង៉ុកថាយ ស្តីពីការត្រួតពិនិត្យការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ នៅស្រុកយ្វៀងហាយ កាលពីថ្ងៃ ទី ២៧ ខែតុលា មូលដ្ឋានជាច្រើនលើភូមិសាស្រ្តស្រុកយ្វៀងហាយ មានបណ្តាសកម្មភាពសកម្មដើម្បីទប់ស្កាត់អាសន្នរោគ។ ឃុំដូងចូវជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដែលអនុវត្តល្អតាមកិច្ចចង្អុលការរបស់លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ទទួលបានការគាំទ្រខ្ពស់ពីប្រជាជន។
02/11/2021 14:07
សាខាសមាគមនារីភូមិប្រខុប ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ មានបងប្អូននារី ចូលរួមប្រជុំជីវភាពចំនួន ១៦៣ នាក់ ក្នុងនោះបងប្អូននារីជាជនរួមជាតិខ្មែរជាង ៩៦%។ បងប្អូននារីបានបង្កលក្ខណៈចូលរួមអនុវត្តបណ្តាទម្រង់ផលិត ពង្រីកសេដ្ឋកិច្ចលើកស្ទួយជីវភាព បានបង្កលក្ខណៈឱ្យបុលទុនពីធនាគារគោលនយោបាយសង្គមជាមួយប្រាក់ការអាទិភាព។ ដោយអាស្រ័យហេតុនោះ បងប្អូននារីជាច្រើនមានលក្ខណៈឈានឡើងក្នុងជីវភាព។
26/10/2021 09:48
កន្លងហើយ សម្ព័ន្ធយុវជនខេត្តសហការចាត់តាំងប្រគល់ជូនម៉ាស៊ីនកំព្យូទ័រ ១០ គ្រឿងដល់ប្អូនៗជនជាតិខ្មែររៀនថ្នាក់អនុវិទ្យាល័យ ១០ រូប រួមមាន(ស្រុកថ្កូវ ០៥ គ្រឿង និងស្រុកយ្វៀងហាយ ០៥ គ្រឿង)សម្រាប់ប្អូនៗរៀនតាមប្រព័ន្ធផ្សាយបន្ដផ្ទាល់ តម្លៃម៉ាស៊ីនកំព្យូទ័រ ១០ គ្រឿងនោះ ៣០ លានដុង អាស្រ័យដោយសម្ព័ន្ធយុវជនខេត្តចលនាសប្បុរសជនឧបត្ថម្ភ។
19/10/2021 08:20
បងវ៉ធូហាំង ប្រធានសមាគមសហព័ន្ធនារីស្រុកកូវង៉ាងបានឲ្យដឹង៖ ទន្ទឹមនឹងការអនុវត្តបណ្តាកម្មវិធី សកម្មភាពរបស់សមាគម ជាពិសេសគឺតាំងពីមានអាសន្នរោគកូវីដ‑១៩ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកូវង៉ាងបានចលនាបណ្តាអង្គការចាត់តាំង សប្បុរសជនឧបត្ថម្ភប្រាក់ជាង ១,៨ ពាន់លានដុង ដើម្បីជូនអំណោយ អាហារូបករណ៍ គ្រឿងឧបភោគ បរិភោគដល់សិស្ស គ្រួសារក្រីក្រ អ្នកមានវ័យចាស់រស់នៅម្នាក់ឯង តំបន់ជនជាតិខ្មែរដែលជះឥទ្ធិពលពីអាសន្នរោគកូវីដ‑១៩ និងតំបន់ធ្វើចត្តាឡីស័ករបស់ស្រុក។
19/10/2021 08:11
ក្នុងពេលខេត្តទទួលពលករពីទីក្រុង និងខេត្តនានាវិលត្រឡប់មកភូមិស្រុកហើយបានណែនាំបញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមបណ្តាមូលដ្ឋានរបស់ខ្លួន។ ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានមានពលករជាច្រើនមកពីបណ្តាខេត្ត ទីក្រុង។
15/10/2021 08:12
ក្រុមហ៊ុនភាគហ៊ុនផ្តល់ទឹកខេត្តត្រាវិញទើបសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចាត់តាំងពិធីប្រគល់ជូនផ្ទះឧបការគុណដល់លោកយាយ ង្វៀងធីរ៉ាង (កើតឆ្នាំ ១៨៤៨) បច្ចុប្បន្នស្នាក់នៅភូមិភូទ័រ ២ ឃុំហ៊ីវទ្រុង ស្រុកទីវកឹង។
15/10/2021 08:04
កាលពីសប្ដាហ៍កន្លង ថ្នាក់ដឹកនាំការិយាល័យភស្ដុភារ នគរបាលខេត្តចាត់តាំងជូនអំណោយ ១៨០ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រ អ្នកមានវ័យចាស់អនាថានៅឃុំតឹបង៉ាយ (ស្រុកទីវកឹង) ត្រូវជះឥទ្ធិពលអាស្រ័យដោយអាសន្នរោគជំងឺកូវីដ-១៩។ អំណោយមួយចំណែកៗរួមមានអង្ករ និងគ្រឿងឧបភោគមួយចំនួន តាមការប៉ាន់ស្មានសរុបតម្លៃជាង ៣៦ លានដុង។ ប្រភពថវិកាអាស្រ័យដោយកម្មាភិបាល យុទ្ធជនការិយាល័យភស្ដុភារ នគរបាលខេត្តត្រាវិញនិងបណ្ដាអង្គការចាត់តាំង បុគ្គលរួមវិភាគឧបត្ថម្ភ។
15/10/2021 07:59
បុណ្យសែនដូនតាឆ្នាំនេះ ពិតមែនតែមិនចាត់តាំងអធិកអធមដូចបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតាឆ្នាំមុន ប៉ុន្តែពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។ ក្នុងរយៈកាល ០៣ ថ្ងៃចាត់តាំងបុណ្យសែនដូនតា ទន្ទឹមនឹងការរៀបចំសែនដូនតាក្នុងផ្ទះ ក៏មានចាត់តាំងពិធីសែនដូនតានៅវត្តអារាមផងដែរ។ មាមីងបានអញ្ជើញទៅវត្តចាត់តាំងពិធីបុណ្យតាមពុទ្ធសាសននិយមកិច្ច ដើម្បីគោរពបូជាព្រះពុទ្ធបរមគ្រូនិងរំលឹកឧបការគុណរបស់បុព្វការីជន ព្រមទាំងបួងសួងសុំសេចក្តីសុខ ចម្រើន។
08/10/2021 15:20
តាមវចនានុក្រមខ្មែរ ពាក្យ៖ «អប្សរា» មានន័យថា ស្ត្រីមានសម្បុរថ្លាស្រស់ផូរផង់ ឬស្ត្រីមានមុខថ្លាស្រស់បំព្រង។ ស្ត្រីសួគ៌ ស្រីអប្សរ ស្រីទេពអប្សរ។