15/10/2021 08:04
នគរបាលខេត្តជូនអំណោយដល់គ្រួសារក្រីក្រ។ តូវៀង-លឺវវូ
ទីវកឹង៖ សាលាវិទ្យាល័យទីវកឹងជូនឧបករណ៍រៀនផ្សាយបន្ដផ្ទាល់សម្រាប់សិស្សមានស្ថានភាពលំបាក
ជ្រោមជ្រែងកម្មវិធី “រលកនិងកំព្យូទ័រសម្រាប់ប្អូនៗ” អាស្រ័យដោយក្រសួងព័ត៌មាននិង ឃោសនាការសហការជាមួយក្រសួងអប់រំនិងបណ្ដុះបណ្ដាលបំផុសចលនា កាលពីថ្ងៃទី ០៨ តុលា គណៈចាងហ្វាងសាលា និងសមាគមឪពុកម្ដាយសិស្សសាលាវិទ្យាល័យទីវកឹង ស្រុកទីវកឹងចាត់តាំងពិធីជូនទូរស័ព្ទដៃសញ្ញា STAR ៥ ចំនួន ០៩ គ្រឿង និងស៊ីម៤G បណ្ដាញ Mobiphone ដោយឥតគិតថ្លៃដល់ប្អូនៗមានស្ថានភាពលំបាក ០៩ រូបកំពុងរៀននៅសាលានេះ សរុបតម្លៃ ២៤,២១ លានដុង។ ប្រភពថវិកាអាស្រ័យដោយកម្មាភិបាល គ្រូបង្រៀនរបស់សាលា សមាគមឪពុកម្ដាយសិស្ស និងសប្បុរសជនរួមវិភាគឧបត្ថម្ភ។
លោកគ្រូហ្វិញវ៉ាំងទ្វី ចាងហ្វាងរងសាលាវិទ្យាល័យទីវកឹងបានឲ្យដឹងថា គិតមកដល់ពេលនេះ សាលាមានសិស្សសាលាទាំងអស់ ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ មានឧបករណ៍គ្រប់គ្រាន់សម្រាប់រៀនសូត្របន្តផ្ទាល់ ដូចជា(ទូរស័ព្ទ កំព្យូទ័រ បណ្ដាញអ៊ីនធើណែត) តាមគោលការណ៍របស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាល។ ថ្វីត្បិតដូច្នោះ ចំពោះសិស្សថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យនៅមានសិស្សានុសិស្សប្រមាណ ១.៥០០ រូបស្ថិតក្នុងក្របខណ្ឌ័គ្រួសារក្រីក្រមិនទាន់មានគ្រប់ឧបករណ៍សម្រាប់រៀនលើទូរទស្សន៍និងរៀនផ្សាយបន្ដផ្ទល់ឡើយ៕
ជូនឧបករណ៍រៀនផ្សាយបន្ដផ្ទាល់សម្រាប់សិស្សមានស្ថានភាពលំបាក។ ថាញ់ក្វាង-លឺវវូ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។