29/04/2025 16:08
ទម្រង់ប្រទីបជ្វាលាព្រះវិហារ។ រូបថត៖ រតនា
អភិវឌ្ឍទីក្រុង និងការពារឈើបៃតង
ធ្លាប់មានកេរ្តិ៍ឈ្មោះសាយរន្ទឺជាទីរួមខេត្ត “សួនច្បារ” ទីក្រុង “បៃតង” ចាប់ពីពេលប្រកាសបង្កើតទីក្រុងស្ថិតក្រោមឱវាទខេត្ត (ខែ៤ ឆ្នាំ ២០១០) បានទទួលស្គាល់ជាទីក្រុងប្រភេទ ២ ស្ថិតក្រោមឱវាទខេត្ត(ខែកុម្ភៈ ឆ្នាំ ២០១៦) ផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១២១០/២០១៦/UBTVQH13 ចុះថ្ងៃទី ២៥/៥/២០១៦ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជាមួយបណ្ដាលក្ខឋានបែងប្រភេទទីក្រុងខ្ពស់ជាង។ល។ គិតមកទល់ពេលនេះ ទីក្រុងត្រាវិញនៅតែបានកសាង អភិវឌ្ឍតាមទិសដៅបៃ តង - ជ្រះ - ភ្លឺ - ស្អាត។
ជាក់ស្ដែង ដំណាក់កាល ២០២១ - ២០១៥ សេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគទីក្រុងត្រាវិញលើកទី ១០ បានចែងច្បាស់៖ ផ្ដុំកសាងហេដ្ឋាមូលដ្ឋាន ជួសជុលកែលម្អ បង្កើនកម្រិតគ្រប់គ្រងទីក្រុង ឆ្ពោះទៅគោលដៅកសាងទីក្រុងត្រាវិញក្លាយជាទីក្រុងអារ្យធម៌ បៃតង-ជ្រះ-ស្អាត ស្និទ្ធស្នាលជាមួយបរិស្ថាន។ មហាសន្និបាតលើកទី ១១ អាណត្តិកាល ២០១៥-២០២០ ទីក្រុងត្រាវិញ បន្តអះអាង៖ កសាងទីក្រុងសម្រេចសម្បទាអារ្យធម៌ បៃតង-ជ្រះ-ស្អាត ស្និទ្ធស្នាលជាមួយបរិស្ថាន និងអភិវឌ្ឍស្ថិរភាព។ សេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ១២ អាណត្តិកាល ២០២០-២០២៥ កាន់តែសម្ដែង ច្បាស់ការប្ដេជ្ញាចិត្តរបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងជាមួយភារកិច្ចមួយក្នុងបណ្ដាភារកិច្ចសំខាន់គឺកសាងទីក្រុងត្រាវិញសុវត្ថិភាព ស្និទ្ធស្នាល គួរចងចាំ។
អនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគទីក្រុងត្រាវិញនាបណ្ដាអាណត្តិកាលអនុលេខាគណៈកម្មាធិការបក្ស ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ សមមិត្ត ង្វៀងវ៉ាំងញ៉ូវ បានឱ្យដឹងថា៖ គិតដល់ចុងឆ្នាំ ២០២៤ វាយតម្លៃអំពីកម្រិតអភិវឌ្ឍទីក្រុង តាមសេចក្ដីសម្រេចចិត្តលេខ ២៦/២០២២/UBTVQH15 ចុះថ្ងៃទី ២១/៩/២០២២ ជាសារវន្តទីក្រុងត្រាវិញឆ្លើយ តបបាន ៥៥/៦៣ សម្បទាទីក្រុងប្រភេទ ២ សម្បទាចំនួន ៨ ក្រៅពីនោះកំពុងបន្តខិតខំបំពេញឱ្យបានរួចរាល់។
ដំណាក់កាលកសាង និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងត្រាវិញជាសន្សឹមៗបានរួចរាល់តាមទិសដៅព្រមគ្នាដោយមានសំ ណង់សំខាន់ៗជាច្រើន បង្កបានជាចំណុចគន្លឹះអំពីស្ថាបត្យកម្ម ដូចជាតំបន់អាសយជន មជ្ឈមណ្ឌលនយោបាយ -រដ្ឋបាល និងសេវាពាណិជ្ជកម្មខេត្ត(គម្រោងការលំនៅឋានពាណិជ្ជកម្ម TNR) ផ្លូវង្វៀងដាងអូសអន្លាយ បណ្ដាគម្រោងការកំពុងផ្សព្ វផ្សាយអនុវត្ត៖ លំនៅឋានសង្គមតំបន់ឧស្សាហកម្មឡុងឌឹក តំបន់លំនៅឋានសង្គមហ្វាងគ្វឹង ផ្លូវត្រឹងភូ ផ្លូវ ១៩/៥ តំបន់មជ្ឈ មណ្ឌលសេវាកម្មពាណិជ្ជកម្មសង្កាត់ទី ៨ តំបន់ទីក្រុងតីណាម សង្កាត់ទី ៧។ល។
វិនិយោគសម្រាប់ទីក្រុង “បៃតង” ទីក្រុងត្រាវិញក៏ដាំបន្ថែមឈើបៃតងជាច្រើនដើម បង្កើនកម្រិត កសាងបន្ថែមសួនច្បារ ឈើបៃតង ផ្ទាំងបៃតង ព្រំស្មៅ ការពារថែទាំឈើមានអាយុកាលយូរ។ល។ គិតមកទល់ពេលនេះ ទីក្រុងត្រាវិញ សម្រេចរួចរាល់ ដាក់ឱ្យប្រើប្រាស់សួនច្បារឈើបៃតង ៥ កន្លែង (សួនច្បារង្វៀងដាង សួនច្បារគាងធីញ៉ឹង សង្កាត់ទី ៧ សួនច្បារផាមង៉ូវឡាវ សួនច្បារឡេឡើយ សង្កាត់ទី ១ សួនច្បារវ៉ង្វៀងយ៉ាប សង្កាត់ទី ៨) ឈើបៃតងជិត ១.១០០ ដើម ទើបបានដាំក្នុងឆ្នាំ ២០២៣- ២០២៤ ដាំបំពេញបន្ថែម ដាំជួសឈើបៃតងគ្រប់ប្រភេទជិត ៥០០ ដើម បង្កើនផ្ទៃដីឈើបៃតងសាធារណៈពី ៩,៤៥៩ ហិកតា ឡើង ១៦,៩៣៥ ហិកតា បង្កើនផ្ទៃដីឈើបៃតងគិតជាមធ្យម សម្រេច ៣,១៩ ម៉ែត្រក្រឡាក្នុងមនុស្សម្នាក់។ ឈើបៃតង សួនច្បារ ដងផ្លូវ បំភ្លឺសាធារណៈ។ល។ រីកចម្រើនព្រមគ្នាជាមួយបណ្ដាគម្រោងការកសាង បើកទូលាយផ្លូវ បានរួមចំណែកបន្ថែមឲ្យសម្រស់ទីក្រុងត្រាវិញកាន់តែស្រស់ស្អាត បៃតងត្រជាក់។
សមិទ្ធផលនៃដំណាក់កាលវិនិយោគរក្សា
សមមិត្ត ង្វៀងវ៉ាំងលីវ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ បានឱ្យដឹងថា៖ ទូទាំងទីក្រុងមានឈើបៃតងជិត ១៤.៥០០ ដើមដោយមានឈើជាង ៣០ ប្រភេទ។ មានឈើអាយុកាលយូរប្រមាណ ៨០០ ដើម មានឈើខ្លះមានអាយុកាលជាង ១០០ ឆ្នាំ សំខាន់គឺឈើទាល គគីរ អម្ពិល ប្រភេទឈើក្រអូប។ល។ ឈើបៃតងនៅ ទីក្រុងត្រាវិញមិនត្រឹមតែបង្កម្លប់ ធ្វើឱ្យស្អាតទិដ្ឋភាពប៉ុណ្ណោះទេ នៅទាំងរួមចំណែកធ្វើឱ្យបរិស្ថានខ្យល់អាកាសបរិសុទ្ធ ជាមោទនភាពរបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងទៀតផង។
គិតដោយឡែកតែក្នុងបណ្ដាឆ្នាំ ២០១៧- ២០២០ ទីក្រុងត្រាវិញបានវិនិយោគទុនជាង ២០ ពាន់លានដុងអនុវត្តការថែទាំឈើបៃតង ថែបំប៉នឈើមានអាយុកាលយូរ។ វិធានការជាច្រើនបានផ្សព្វផ្សាយអនុវត្តដូចជាដាក់ជី កែប្រែដី បញ្ចូលជាតិបំប៉នឱ្យដើមឈើ។ល។ ប្រជាជនមូលដ្ឋានធ្លាប់និយាយជាមួយគ្នាថា បណ្ដាដើមឈើមានអាយុរយឆ្នាំបាន “បញ្ចូលទឹកសេរ៉ូម” ម៉្លោះហើយបានរស់ឡើងវិញ លូតលាស់ល្អ។
រួមជាមួយការអភិវឌ្ឍន៍ទីក្រុង ទីក្រុងត្រាវិញបង្កើនការផ្សព្វផ្សាយអំពីរបៀបប្រាស្រ័យស្និទ្ធស្នាលជាមួយបរិស្ថាន ដាំ ថែទាំ និងការពារឈើបៃតងជុំវិញកន្លែងរស់នៅកន្លែងធ្វើការ។ ចាប់ពីខែឧសភា ឆ្នាំ ២០១៦ ទីក្រុងត្រាវិញផ្សព្វផ្សាយអនុវត្តគម្រោងការ “អភិរក្សឈើមានអាយុកាលយូរទីក្រុងត្រាវិញ” កសាង និងផ្សព្វផ្សាយអនុវត្តផែនការសកម្មភាពឆ្ពោះទៅកំណើនបៃតង (ផែនការលេខ ៥៦/KH- UBND ចុះថ្ងៃទី ២៦/៦/២០១៧) កម្មវិធីគំនិតច្នៃប្រឌិតដើម្បីទីក្រុងត្រាវិញបៃតង-ជ្រះ-ស្អាត ឆ្ពោះទៅកែលម្អសុខភាព និងបរិស្ថានរស់នៅតំបន់ទីក្រុង។ល។ ដូចជាសារមន្ទីរ ស្និទ្ធស្នាលមួយឈើបៃតងនៅទីក្រុងត្រាវិញ បានភ្ជាប់លេខដើម្បីគ្រប់គ្រង ថែទាំ។ បណ្ដាសំណង់កសាងឆ្លងកាត់ បានគិតគូរហ្មត់ចត់ អាទិភាពសម្រាប់កន្លែងឈើបៃតង។
ខែមេសា ឆ្នាំ ២០២៣ ជាលើកដំបូង សម្ព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម(VCCI) និងស្ថាប័នអន្តរជាតិអាមេរិកនៅវៀតណាម (USAID) ប្រកាសសន្ទស្សន៍លេខថ្នាក់ខេត្ត (PGI) “ទីក្រុងឈើបៃតង” ត្រាវិញមានកិត្តិយសបានរៀបចំណាត់ថ្នាក់លេខ ១ ក្នុង ៦៣ ខេត្ត ក្រុងនៃទូទាំងប្រទេស។ ខែមីនា ឆ្នាំ ២០២៤ តាមរបាយការណ៍ដែលបានប្រកាសរបស់ IQAir ទីក្រុងត្រាវិញរៀបចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមទីក្រុងចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងបានរៀបចំណាត់ថ្នាក់បរិសុទ្ធបំផុតវៀតណាម។
ជាប្រជាជនមួយរូបនៅទីក្រុងត្រាវិញ លោក ផាមវ៉ាំងហាយ (កើតឆ្នាំ ១៩៥៨ នៅអនុសង្កាត់លេខ ៦ សង្កាត់ទី ៦) សម្ដែងមោទនភាព៖ តាំងពីតូច ខ្ញុំបានដឹងពីផ្លូវដើមអម្ពិល ផ្លូវដើមគគីរ ដឹងទីរួមខេត្តត្រាវិញហើយ ទីក្រុងត្រាវិញមានឈើបៃតងច្រើន ត្រជាក់ ខ្យល់បរិសុទ្ធ។ “រដ្ឋយើង” យកចិត្តទុកដាក់ “ខ្លាំងណាស់” ទើបថែទាំ អភិរក្សបានឈើដែលមានអាយុកាលយូរដល់ទៅរយឆ្នាំនៅតែលាស់ល្អរហូតមកទល់សព្វថ្ងៃ។
ទីរួមខេត្ត “សួនច្បារបៃតង” កាលពីគ្រាមុន បច្ចុប្បន្ន ជាទីក្រុង “បៃតង” បំពាក់ឱ្យខ្លួននូវ “សម្រស់” បៃតងស្រស់ជាមួយគុណភាពខ្យល់អាកាសបរិសុទ្ធ ទីក្រុងត្រាវិញ មិនត្រឹមតែជាកន្លែងគួរឱ្យរស់នៅប៉ុណ្ណោះទេ នៅទាំងជាមោទនភាពរបស់បក្ខភាគ រដ្ឋអំណាច ប្រជាជនទីក្រុងត្រាវិញ និងរបស់ទូទាំងខេត្តត្រាវិញទៀតផង៕
ប្រែសម្រួល៖ សម្បត្តិ
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។