• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន

17/01/2025 08:47

ដោយបានការបង្កលក្ខណៈរបស់គណៈចាងហ្វាងសាលាសកល និងការចាប់អារម្មណ៍របស់គ្រូបង្រៀននៅតាមវត្ត បានជួយឱ្យប្អូនៗមានពេលវេលាចូលរៀននៅតាមបណ្ដាសាលាពុទ្ធិកសិក្សាបណ្ដាវត្តខ្មែរទៀតផង។

        នៅមណ្ឌលប្រឡង វត្តកងចក្ការាម(ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ដែលបានចាត់តាំង​ឡើងនាពេលកន្លង ក្នុងចំនួនបេក្ខសិស្ស ២៧៥ អង្គ-រូប ក្នុងនោះមានយុវតីសិស្សដល់ទៅ ៧៥ រូប យុវ័នសិស្ស ២០ រូប កើនយុវតីសិស្សជាង ៣០ រូបប្រៀបជាមួយសម័យប្រឡងឆ្នាំ ២០២៤។

អ្នកគ្រូ ថាច់ធីម៉ាយថាវរ៍ ថតរូបជាមួយប្អូនៗពេលជូនប្អូនៗមកប្រឡងនៅវត្តធ្លក។

        ប្អូន ថាច់ ធីថាវរ៍ សិស្សថ្នាក់ទី ៩ សាលាអនុវិទ្យាល័យសឺនវ៉ង ឃុំគីមហ្វា ស្រុកកូវង៉ាង ចូលរួមប្រឡងបញ្ចប់ឆ្នាំសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ នាមណ្ឌលប្រឡងវត្តធ្លកដែរ។ ប្អូន ថាច់ ធីថាវរ៍ សំណេះសំណាល៖ ប្អូនសែនស្រឡាញ់ និងចូលចិត្ត​រៀនអក្សរសាស្រ្ត ភាសាខ្មែរ ម៉្លោះហើយក្នុងបណ្ដាខែនៃរដូវវិស្សមកាល ប្អូនតែងទៅវត្តដើម្បីរៀនអក្សរសាស្រ្តខ្មែរ។ ពេលឃើញប្អូនមានចំណេះអក្សរសាស្រ្តខ្មែរសមគួរ គ្រូបង្រៀនក្នុងវត្តក៏បញ្ជូនប្អូនចូលរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សាឆ្នាំដំបូងនៅវត្តចេកជ្រំ។ ប្អូនមានគំនិតគ្រោងទុកថា ប្រឡងជាប់ឆ្នាំនេះ ប្អូននឹងបន្តខិតខំជាងទៀតដើម្បីបានបន្តរៀនបណ្ដាថ្នាក់ពុទ្ធិកមធ្យមបឋមភូមិ និងទុតិយភូមិ​តទៅទៀត។

        ភាពងាយស្រួលសម្រាប់រៀនបណ្ដាថ្នាក់ពុទ្ធិកសិក្សារបស់ប្អូនៗ ពីព្រោះប្អូនៗខ្លះនៅជិតវត្ត កន្លែងខ្លះមានសាលារៀននៅក្បែរវត្ត ម៉្លោះហើយប្អូនៗតែងបានរៀនទាំងថ្នាក់សកល និងពុទ្ធិកសិក្សា។ អ្នកគ្រូ ថាច់ធីម៉ាយថាវរ៍ គ្រូបង្រៀនសាលាអនុវិទ្យាល័យសឺនវ៉ង មានប្រសាសន៍ឱ្យដឹងថា៖ ប្អូនៗរៀនសូត្រនៅសាលា តែងបានលោកអ្នកគ្រូបង្កលក្ខណៈឱ្យប្អូនៗបានរៀនបណ្ដាវិញ្ញសានៅក្នុងសាលាផង និងបានចូលរៀនថ្នាក់ពុទ្ធិកសិក្សាក្នុងវត្តផង។ ផ្ដើមពីនោះបានជួយឱ្យប្អូនៗមានស្មារតីសង្វាតក្នុងការរៀនសូត្រ មិនបង្អង់លើកម្ពស់ចំណេះដឹងភាសាសកល ភាសាអក្សរសាស្រ្តខ្មែរ និងផ្នែកពុទ្ធិកសិក្សា។

        ព្រះតេជព្រះគុណ ថាច់ រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង មានថេរដីកាឱ្យដឹងថា៖ ប្រការគួរឱ្យរីករាយក្នុងសម័យប្រឡងបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះ ចំនួនបេក្ខសិស្សកើនឡើង​ច្រើនជាងសម័យប្រឡងកាលពីឆ្នាំមុន។ នោះជាការយកព្រះទ័យទុកដាក់របស់ព្រះចៅអធិការបណ្ដាវត្ត រួមជាមួយស្មារតីសង្វាតរៀនសូត្ររបស់ប្អូនៗក្នុងបំណងមិនបង្អង់លើកកម្ពស់ចំណេះដឹងគ្រប់បែបយ៉ាងសម្រាប់ខ្លួន។

        នៅមណ្ឌលប្រឡង វត្តតារ៉ម ក្នុងចំនួនបេក្ខសិស្សចូលរួមប្រឡង ២៣២ អង្គ- ក្នុងនោះមានបេក្ខយុវតីសិស្សចំនួន ៨៥ រូប កើនជាង ២០ រូបប្រៀបជាមួយសម័យប្រឡងបញ្ចប់ឆ្នាំសិក្សា ព.ស. ២៥៦៧។

        ប្អូន ថាច់ធីលិញត្រាង សិស្សថ្នាក់ទី ៨ សាលាអនុវិទ្យាល័យដូងចូវ ឃុំដូងចូវ ស្រុកយ្វៀងហាយ ក៏មានវត្តមាននៅក្នុងមណ្ឌលប្រឡងនាវត្តតារ៉មរួមជាមួយមិត្តភក្ដិដទៃផងដែរ។ ប្អូនលិញត្រាង សំណេះសំណាល៖ បានការអប់រំរបស់គ្រួសារ ម៉្លោះហើយការរៀនសូត្រ បានក្លាយជាភាពជក់ចិត្តសម្រាប់ ប្អូន។ អាស្រ័យហេតុនោះ ឱ្យតែគ្មានពេលរៀននៅសាលានោះ ប្អូនចូលរៀននៅក្នុងវត្ត។ ឆ្នាំនេះប្អូនចូលរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ និងមានឱកាសបានចូលរួមប្រឡងជាមួយមិត្តភក្ដិនាមណ្ឌលប្រឡងនេះ។ ដោយលៃលកពេលវេលាបានសមស្របសម្រាប់ការរៀនមេរៀន រំលឹកមេរៀន ម៉្លោះហើយក្នុងរយៈពេលប្រឡង ៣ វិញ្ញាសាដំបូង( អក្សរសាស្រ្តខ្មែរ ភាសាអង់គ្លេស ធម្មវិភាគ) ប្អូនធ្វើមេរៀនបានស្ទើរតែទាំងស្រុង។

        ព្រះតេជព្រះគុណ ថាច់កឿង ព្រះចៅអធិការវត្តត្រពាំងឈូក ទីប្រជុំជនឡុងថាញ់ មានថេរដីកាឱ្យដឹងថា៖ កសាងកងជួរបញ្ញវន្តជាទង្វើចាំបាច់ ម៉្លោះហើយទោះបីវត្តស្ថិតនៅតំបន់ឆ្ងាយ តំបន់ដាច់ស្រយាលក៏ដោយ ក៏វត្តនៅតែឆ្លៀតបើកសាលាឱ្យព្រះសង្ឃ កូនចៅខ្មែរបានរៀនសូត្រតាំងពីថ្នាក់វិជ្ជាខេមរភាសា រហូតរដល់ថ្នាក់ពុទ្ធិកមធ្យមសិក្សា។ តាមរយៈការបើកថ្នាក់រៀន រួមជាមួយការបំផុសចលនាឱ្យពុទ្ធបរិស័ទយល់ពីតម្លៃនៃការរៀនសូត្រ ទើបវត្តកាន់តែទទួលបាន​សមណសិស្ស សិស្សជាច្រើនអង្គ-រូបមករៀន ក្នុងនោះមានយុវតីសិស្សជនជាតិខ្មែរក៏យកចិត្តទុកដាក់ដល់ការរៀនសូត្រផ្នែកពុទ្ធិកសិក្សាផងដែរ៕

 អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
  • ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីនៅភូមិផ្នោរអំពក់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.