• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ

04/02/2025 08:53

វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។

ព្រះវិហារវត្តអូរឈូកដែលទើបបានកសាងថ្មី។

        ក្នុងសម័យតស៊ូទាំង ២ លើកប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក វត្តអូរឈូកគឺជាមូលដ្ឋានធ្វើសកម្មភាពបដិវត្តន៍។ វត្តបំផុសចលនាប្រជាជនរួមចំណែក​កម្លាំងកាយចិត្ត ទ្រព្យសម្បត្តិបម្រើឱ្យសកម្មភាពធ្វើការតស៊ូប្រឆាំងជាមួយសង្គ្រាមឈ្លានពានទាំងនោះ ។ល។ មានកម្មាភិបាលបដិវត្តន៍ច្រើនរូបបានវត្តលាក់បំពួន និងការពារសុវត្ថិភាព ក្រោយសម័យតស៊ូបានឡើងកាន់តំណែងសំខាន់ៗជាច្រើននៅក្នុងស្ថាប័នបក្ស រដ្ឋ។

        សង្គ្រាមបានកន្លងផុតទៅ វត្តនៅតែរក្សាបានវត្ថុសាក្សីមួយចំនួនសេសសល់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាម ក្នុងនោះមានសម្បកគ្រាប់ផ្លោងដែលព្យួរនៅខាងលិចព្រះវិហារទុកសម្រាប់វាយផ្ដល់សញ្ញាបណ្ដាសកម្មភាពនៅក្នុងវត្ត។ កុដិសាលាមួយចំនួន បានជួសជុលដើម្បីរក្សាទុកជាតម្លៃប្រវត្តិសាស្រ្ត។​ ក្រៅពីនោះ វត្តនៅទាំងដាក់ការិយាល័យរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង ចាត់ជាមជ្ឈមណ្ឌលសាមគ្គីរវាងព្រះសង្ឃ និងបណ្ដាជនជាតិ បណ្ដាសាសនាលើភូមិសាស្រ្ត រួមចំណែកក្នុងការផ្សព្វផ្សាយ បំផុសចលនាព្រះសង្ឃ ពុទ្ធបរិស័ទប្រតិបត្តិ​ម៉ឺងម៉ាត់គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។

        ព្រះឧ​បជ្ឈាយ៍ ថាច់អ៊ុត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង មានថេរដីកាឱ្យដឹងថា៖ នេះជាវត្តដំបូងបង្អស់នៃស្រុកទីវកឹង(១៥ វត្តក្នុងស្រុក) បានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ពិនិត្យស្នើគណៈកម្មាធិការប្រជាជនខេត្តចេញសេចសក្ដីសម្រេចទទួលស្គាល់រៀប​កេរដំណែលចំណាត់ថ្នាក់ខេត្ត។ រយៈពេលកន្លង វត្តក៏ទទួលបានថវិកា​មួយចំណែករបស់ខេត្តឧបត្ថម្ភសម្រាប់ការជួសជុល កែកុនសំណង់មួយចំនួនក្នុងតំបន់កេរ​ដំណែល។ ទន្ទឹមនឹងនោះ ក្នុងសម័យសន្តិភាព វត្តបានក្លាយជាកន្លែងអប់រំប្រពៃណីល្អល្អះរបស់ជនជាតិ។ ព្រះចៅអធិការ គណៈអារាមាភិបាល បាន និងកំពុងចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អការងារផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជួយឱ្យព្រះសង្ឃ ពុទ្ធបរិស័ទជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្នជាមួយបណ្ដាទ្រឹស្ដីមួលបង្កាច់របស់បណ្ដាអានុភាពជាអមិត្ត បំបែកបំបាក់សាមគ្គីភាពរវាងបណ្ដាជនជាតិ។ វត្តចាត់តាំងបណ្ដាថ្នាក់ពុទ្ធិកសិក្សា វិជ្ជាខេមរភាសាឱ្យព្រះសង្ឃ កូនចៅខ្មែរបានរៀនសូត្រដើម្បីលើកកម្ពស់ចំណេះដឹងទាំងផ្លូវលោក និងផ្លូវសាសនា ចូលរួមអនុវត្តល្អបណ្ដាលក្ខឋានកសាងជនបទថ្មី។ល។

        វត្តអូរឈូក បានរៀបលំដាប់ថ្នាក់កេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត តាមសេចក្ដីសម្រេចលេខ ១៥៥០/QĐ-UBND ចុះថ្ងៃទី ១២/១០/២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្ត ជាកិត្តិយស ជាមោទនភាពអំពីការរួមចំណែករបស់ព្រះសង្ឃ ពុទ្ធបរិស័ទក្នុងចំណុះវត្ត៕

 អត្ថបទ- រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
  • ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីនៅភូមិផ្នោរអំពក់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.