• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត

05/05/2022 14:47

ព័ទ្ធជុំដោយដើមឈើធំៗមានអាយុកាលច្រើនឆ្នាំ ទោះបីស្ថិតនៅជិតទីក្រុងត្រាវិញក៏ដោយ ប៉ុន្តែវត្តគងជ័យរឹងឫទ្ធិសក្ដិ (ផ្នោរកំបុត) ឃុំហ្វាឡើយ ស្រុកចូវថាញ់មិនសូវមានអ្នកស្គាល់ ពីព្រោះវត្តស្ថិតនៅឆ្ងាយពីផ្លូវជាតិលេខ ៥៣ ប្រហែល ៧០០ ម៉ែត្រ នៅជ្រៅទៅខាងក្នុង។ វត្តមិនត្រឹមតែជាកន្លែងបួសរៀនរបស់ព្រះសង្ឃប៉ុណ្ណោះឡើយ នៅទាំងជាកន្លែងស្នាក់អាស្រ័យរបស់ព្រះសង្ឃ និងនិស្សិតពីបណ្ដាខេត្តមកស្នាក់នៅរៀនផ្លូវធម៌ ផ្លូវលោកទៀតផង។ ឈានចូលកាន់ទីធ្លាវត្ត យើងងាយកំណត់បានពីសម្រស់ស្រស់ស្អាតពីលក្ខណៈបុរាណ និងបណ្ដាសំណង់សម័យទំនើបបានព្រះសង្ឃ ពុទ្ធបរិស័ទចំណាយកម្លាំងកាយចិត្តរួមវិភាគទាន ជួសជុល កសាង និងរក្សាពីជំនាន់មួយទៅជំនាន់មួយ។

 

ព្រះតេជគុណគឹមឆាយវ៉ារី ឧទ្ទេសនាមពីសសរក្នុងព្រះវិហារ។

វត្តផ្នោរកំបុតបានកសាងលើផ្ទៃដី ៣១.០០០ ម៉ែត្រក្រឡា រួចបានឆ្លងកាត់ជំនាន់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការចំនួន ១៤ អង្គ។ នេះមិនទាន់គិតដល់ព្រះចៅអធិការគ្រប់គ្រងវត្តបានមួយចំនួនព្រះវស្សាហើយលាផ្នួសទៅវិញ។ កាលពីមុន ផ្លូវចូលវត្តពីផ្លូវជាតិលេខ ៥៣ មានតែបង្គោលបពា្ឈរ ២ ដើមដើម្បីឱ្យជនគ្រប់រូបដឹងបានថាខាងក្នុងមានវត្តតែប៉ុណ្ណោះ ឆ្នាំ ២០០៨ ក្នុងជំនាន់ព្រះចៅអធិការគឹមឆាយវ៉ារីយ៍ ព្រះអង្គបំផុសចលនាពុទ្ធបរិស័ទកសាងខ្លោងទ្វារប្រកបដោយសិល្បៈក្បូរក្បាច់ចម្លាក់លម្អិត។ ក្រៅពីនោះ ខាងផ្លូវជំនៀសផ្លូវជាតិលេខ ៥៣ ក៏កសាងបានខ្លោងទ្វារបន្ទាប់បន្សំដើម្បីជួយឱ្យមនុស្សងាយកំណត់សម្គាល់ពីវត្តដែលកំពុងបង្កប់ខ្លួនភ្ជាប់ដោយទិដ្ឋភាពធម្មជាតិយ៉ាងស្រស់ស្អាត។

បណ្ដាសំណង់ស្កឹមស្កៃក្នុងវត្តបានកសាងពីបុរាណកាលមានតម្លៃប្រពៃណីផង មានតម្លៃអំពីស្ថាបត្យកម្មខ្មែរផង។ ព្រះតេជគុណគឹម ឆាយវ៉ារីយ៍ ព្រះចៅអធិការវត្តផ្នោរកំបុតមានថេរដីកាឱ្យដឹងថា៖ ព្រះចៅអធិការមួយអង្គៗពេលទទួលតំណែងជាព្រះចៅអធិការតែសម្ដែងពីបន្ទុករបស់ខ្លួនចំពោះវត្តអារាម កៀរគរព្រះសង្ឃ ពុទ្ធបរិស័ទកសាងបណ្ដាសំណង់ បើកបណ្ដាថ្នាក់ពុទ្ធិកសិក្សាខេមរភាសាដើម្បីបម្រើដល់តម្រូវការរៀនសូត្ររបស់ព្រះសង្ឃ កូនចៅពុទ្ធបរិស័ទខ្មែរក្នុងចំណុះវត្ត និងពីកន្លែងនានាមកស្នាក់អាស្រ័យរៀនសូត្រ។ ចំពោះសំណង់នៅក្នុងផ្ទៃវត្តដែលមិនសមស្របសម្រាប់ផ្ទៃវត្តត្រូវបានកសាងឡើងថ្មី និងជួសជុលឡើងវិញបណ្ដាសំណង់ដែលមានតម្លៃអំពីស្ថាបត្យកម្មវប្បធម៌ជនជាតិខ្មែរត្រូវរក្សាទុកដដែល។

មកកាន់ផ្ទៃវត្ត មានខ្យល់អាកាសត្រជាក់ ក្រោមម្លប់ដើមឈើដែលគ្របដណ្ដប់មកលើទីធ្លា គួបផ្សំជាមួយរូបសំណាកធ្វើពីស៊ីម៉ងត៍ ដែក។ល។តាមលំនាំពុទ្ធប្រវត្តិសម្រាប់ភ្ញៀវទេសចរចូលមកទស្សនាស្វែងយល់។

ព្រះវិហារវត្តផ្នោរកំបុត។

ព្រះវិហារវត្តផ្នោរកំបុត ជាសំណង់បានសាងសង់ដោយគ្រឿងឈើ ដំបូលប្រក់ក្បឿងស្រកានាគកាន់តែលេចឡើងពីសម្រស់ជាសំណង់សាសនា។ ខាងក្នុងព្រះវិហារគឺមានសសរចំនួន ៥៦ ដើម (៦ ជួរ បន្ថែមសសររង ២ ដើមទៀត)។ ក្នុងនោះមានសសរសំខាន់ (សសរទ្រូង) ចំនួន ១០ ដើមទ្រដំបូលខ្ពស់បំផុតនៃសំណង់ព្រះវិហារដោយមានបន្ទាត់ផ្ចិតប្រមាណ ៨០ សង់ទីម៉ែត្រ ប្រហាក់ប្រហែលមួយរង្វង់ដៃអោបរបស់មនុស្សធំ។ បណ្ដាសសរក្រៅពីនោះ គិតពីខាងក្នុងចេញមកក្រៅមានបន្ទាត់ផ្ជិត ៥០-៦០ សង់ទីម៉ែត្រ។ តាមសសរនីមួយៗ ក៏ដូចខាងដំបូលតែងគូរគំនូរទាក់ទងដល់ពុទ្ធប្រវត្តិ និទានជាតក។ល។ ភ្ជាប់ដោយអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅដឹកនាំមនុស្សឱ្យខិតខំសាងអំពើល្អ។

ជាច្រើនខែឆ្នាំឈរទ្រដំបូល មានសសរចំនួន ៧ ដើមនៅជួរខាងក្រៅត្រូវពុកដោយបានព្រះចៅអធិការ គណៈអារាមាភិបាលប្រើប្រាស់សសរបេតុងជំនួស។ តាមថេរដីការបស់ព្រះតេជគុណគឹមឆាយវ៉ារីយ៍ការផ្លាស់ប្ដូរដូច្នេះ មិនទាន់ស័ក្ដិសមជាមួយតម្លៃរបស់សំណង់។ ទោះជាដូច្នោះក៏ដោយ នោះគ្រាន់តែជាការផ្លាស់បណ្ដោះអាសន្នដើម្បីរក្សាកម្រិតមួនមាំរបស់សំណង់ នៅពេលខាងមុខ បើសិនវត្តមានលក្ខណៈនោះ នឹងស្វែងរកឈើដែលសមស្របដើម្បីជួសមកវិញ ដើម្បីរក្សាតម្លៃគុណភាពប្រហាក់​ប្រហែលគ្នា៕     ​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីនៅភូមិផ្នោរអំពក់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.