• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីនៅភូមិផ្នោរអំពក់

22/04/2022 08:16

ភូមិផ្នោរអំពក់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅមានអត្រាជាង ៧៣% នៃចំនួនប្រជាជន។ ក្នុងបណ្ដាថ្ងៃអំណរបុណ្យចូលឆ្នាំថ្មីនៅទីនេះ មានភាពសប្បាយរីករាយជាងពេលដែលជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែរីកចម្រើន។ លោកសឺនសុភា ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរអំពក់បានឱ្យដឹងថា៖ អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះចំពេលដែលភូមិទើបបំផុចលនាប្រជាជនអនុវត្តសម្រេចការកសាងភូមិវប្បធម៌ ជនបទថ្មី។ ការងារបង្ការ ទប់ស្កាត់អាសន្នរោគក៏បាននាំមកប្រសិទ្ធភាពខ្ពស់ ជីវភាពរបស់ប្រជាជនបានសុវត្ថិភាព។ ដោយអាស្រ័យផ្សព្វផ្សាយអនុវត្តទាន់ពេលគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរពង្រីកការផលិត ចិញ្ចឹមសត្វ រួមជាមួយឆន្ទៈឈានឡើងក្នុងជីវភាព ម៉្លោះហើយជីវភាពរបស់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍គួរឱ្យពណ៌នា។ គ្រួសារជនរួមជាតិខ្មែរនីមួយៗតែងបានទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពកក់ក្ដៅ។

 

ជនរួមជាតិខ្មែរភូមិផ្នោរអំពក់ដាក់បាត្រព្រះសង្ឃឱកាសបុណ្យចូលឆ្នាំថ្មី។       

មានគ្រួសារមួយចំនួនទទួលអំណរបុណ្យចូលឆ្នាំថ្មីក្នុងលំនៅឋានថ្មីរបស់ខ្លួន។ គ្រួសារបងគឹមធឿន‑បងស្រីគឹមធីសាវើន ជាគ្រួសារមួយក្នុងចំណោមគ្រួសារក្រីក្រកាលពីមុននោះ បច្ចុប្បន្ន មានលក្ខណៈឈានឡើងក្នុងជីវភាព កសាងបានលំនៅឋានសមរម្យជាមួយតម្លៃជិត ៣០០ លានដុង។ បានដឹងថា៖ មុនឆ្នាំ ២០១៥ គ្រួសារបងគឹមធឿនស្ថិតក្នុងស្ថានភាពក្រីក្ររបស់ភូមិ។ ដោយបានសមាគមកសិករឈរឈ្មោះធានាឱ្យគ្រួសារបងបានបុលទុនចំនួន ២០ លានដុងពីធនាគារគោលនយោបាយសង្គមស្រុកអនុវត្តគម្រោងការចិញ្ចឹមគោមេ។ ដោយការថែទាំហ្មត់ចត់ ម៉្លោះហើយគោធំធាត់ល្អ កើតបានកូនជាបន្តបន្ទាប់ គួបផ្សំជាមួយចំនួនប្រាក់សន្សែសន្សំ គ្រួសារបងទិញគោមេបន្ថែមចំនួន ២ ក្បាលទៀតដើម្បីពង្រីកហ្វូងសត្វចិញ្ចឹម។ គិតដល់ចុងឆ្នាំ ២០២១ គ្រួសារបងមានចំនួនគោមេ ៧ ក្បាល កូនគោឈ្មោល ៣ ក្បាល រួចសងបំណុលរួចស្រេចទៅធនាគារ។ គ្រួសារបងលក់កូនគោឈ្មោល ៣ ក្បាល និងគោមេ ២ ក្បាលទៀតបានចំនួនទឹកប្រាក់ជាង ១៥០ លានដុង គួបផ្សំប្រភពប្រាក់ចំណូលដទៃទៀត គ្រួសារបងសាងសង់បានលំនៅឋានដោយតម្លៃជិត ៣០០ លានដុង។ បងគឹមធឿន បានឱ្យដឹងថា៖ សមិទ្ធផលពីការពលកម្មផលិត ពេលនេះកសាងបានលំនៅឋានសមរម្យ ម៉្លោះហើយការចាត់តាំងទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះក៏មានភាពខុសប្លែកជាងឆ្នាំមុនៗ នោះគឺបានទទួលអំណរឆ្នាំថ្មីក្នុងលំនៅឋានថ្មី។

បច្ចុប្បន្ន ភូមិផ្នោរអំពក់នៅមានគ្រួសារក្រីក្រចំនួន ៩ គ្រួ គ្រួសារជិតក្រ ១២ គ្រួ។ ក្នុងនោះមានគ្រួសារក្រចំនួន ៣ គ្រួសារស្ថិតក្នុងក្រុមគាំពារសង្គម។ តាមការគ្រោងទុក ដល់ចុងឆ្នាំ ២០២២ នឹងមានគ្រួសារក្រីក្រ ៣ គ្រួបានចាកផុតក្រ គ្រួសារជិតក្រចំនួន ៤ គ្រួបានចាកផុតជិតក្រ។ លោកសឺនសុភាឱ្យដឹងបន្ថែមទៀតថា៖ ជនរួមជាតិខ្មែរបានទទួលផលពីគម្រោងការ តែងពង្រីកបានប្រសិទ្ធភាព ជួយឱ្យគ្រួសារក្រីក្រមានលក្ខណៈឈានឡើងក្នុងជីវភាព។ ក្រៅពីគ្រួសារបងគឹមធឿន នៅមានគ្រួសារដទៃជាច្រើនទៀត ក៏បង្កើតបានទម្រង់ចិញ្ចឹមសត្វទទួលបានប្រាក់ចំណូលលំនឹង។

ពិធីដង្ហែមហាសង្ក្រាន្តរបស់ជនរួមជាតិខ្មែរភូមិផ្នោរអំពក់។

កាលពីមុនគ្រួសារជនរួមជាតិខ្មែរមួយចំនួនប្រើប្រាស់អគ្គិសនីអន្ទងបន្តកន្ទុយ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ក៏បានប្រើប្រាស់អគ្គិសនីដោយផ្ទាល់ផងដែរ បង្កបានជាសញ្ញារីករាយក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មីសម្រាប់ជនរួមជាតិខ្មែរ។ គ្រួសារបងស្រីគឹមធីសាមឿន ជាគ្រួសារមួយក្នុងបណ្ដាគ្រួសារអន្ទងអគ្គិសនីបន្តកន្ទុយពីគ្រួសារដទៃ ដល់ឱកាសជិតបុណ្យចូលឆ្នាំថ្មីក៏មានអគ្គិសនីប្រើប្រាស់ដោយផ្ទាល់ ជួយឱ្យគ្រួសារបងស្រី​ឈប់ព្រួយបារម្ភពេលដែលមានភ្លៀងធំ ខ្យល់បក់បោកខ្លាំង។ បងស្រីគឹមធីសាមឿន ចែករំលែក៖ រដ្ឋអំណាចមូលដ្ឋានតែងយកចិត្តទុកដាក់ដល់ជីវភាពជនរួមជាតិខ្មែរ អ្វីៗដែលជនរួមជាតិខ្មែរត្រូវការក៏រកវិធីជួយដោះស្រាយ ឧបត្ថម្ភជាក់ស្ដែងដូចជាគ្រួសារខ្ញុំ បច្ចុប្បន្នមានអគ្គិសនីអុជបំភ្លឺដោយផ្ទាល់ជួយឱ្យគ្រួសារខ្ញុំឈប់កង្វល់ ខ្លាចក្រែងខ្សែអគ្គិសនីត្រូវដាច់នៅពេលយប់ ឬក៏ពេលមេឃមានភ្លៀងខ្យល់ ឥទ្ធិពលដល់អ្នកដទៃ។

លោកត្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹងថា៖ ប្រជាជនិយាយរួម ជនរួមជាតិខ្មែរភូមិផ្នោរអំពក់និយាយដោយឡែកតែងជ្រោមជ្រែងអនុវត្តល្អបណ្ដាចលនាអាស្រ័យមូលដ្ឋានផ្សព្វផ្សាយ តែងពង្រីកល្អស្មារតីសាមគ្គី ជឿជាក់ទៅលើការដឹកនាំរបស់បក្ស សង្ឃឹមថានៅពេលខាងមុខ ជនរួមជាតិខ្មែរពង្រីកល្អជាងទៀតសមិទ្ធផលដែលសម្រេចបានលើបណ្ដាវិស័យ ដើម្បីរួមចំណែកកម្លាំងកាយ និងសម្ភារកសាងភូមិឱ្យកាន់តែស្រស់បំព្រងជាងទៀត៕

​​អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.