• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

14/05/2025 10:06

ដោយអនុវត្តមានប្រសិទ្ធភាពគោលនយោបាយជនជាតិ បានរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ស្រុកទីវកឹង សម្រេចលទ្ធផលជាច្រើនក្នុងការអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ។

ទម្រង់ដាំដំណាំរបស់មាមីងជនរួមជាតិខ្មែរនៅស្រុកទីវកឹង។

ជារៀងរាល់ឆ្នាំ យោងលើមូលដ្ឋានប្រភពទុនដែលបានបែងចែក និងយោងលើទិសដៅពង្រីកសេដ្ឋកិច្ច-សង្គម ស្រុកទីវកឹងបានគួបផ្សំជាមួយបណ្តាកម្មវិធីគោលដៅជាតិដូចជា៖ កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រស្ថិភាព កម្មវិធីគោលដៅជាតិ ពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១- ២០២៥ (កម្មវិធីលេខ ១៧១៩) ក្នុងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ  បានឧបត្ថម្ភដល់ការពង្រីកសេដ្ឋកិច្ច-សង្គម។ល។ ក្នុងស្រុកដែលមានអត្រាជនរួមជាតិខ្មែរជាង ៣២%។

ជាភូមិមួយដែលមានជនរួមជាតិខ្មែររស់នៅជាង ៩៥% អាស្រ័យអនុវត្តល្អគោលនយោបាយជនជាតិអំពីការលុបបំបាត់ភាពក្រីក្រ និងឧបត្ថម្ភពង្រីកសេដ្ឋកិច្ច-សង្គម គិតមកដល់បច្ចុប្បន្ន ភូមិដៃទទឹង ឃុំតឹបង៉ាយ នៅមានគ្រួសារក្រីក្រតែ ០១ គ្រួប៉ុណ្ណោះ។

លោក ថាច់រង់ លេខាសាខាបក្សភូមិដៃទទឹងបានឲ្យដឹង៖ កន្លងហើយ ភូមិតែងរួមដំណើរជាមួយជនរួមជាតិខ្មែរ ដើម្បីពង្រីកការផលិត រួមជាមួយការឱ្យបុលប្រាក់ទុនពីការអនុវត្តន៍គោលនយោបាយជនជាតិ មកដល់បច្ចុប្បន្ន ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរមានភាពធូរធា។

ផ្លូវគមនាគមន៍ជនបទនៅស្រុកទីវកឹង។

សមមិត្ត ត្រឹងវ៉ាំងឡា អនុប្រធានការិយាល័យជនជាតិ និងសាសនាស្រុកទីវកឹងបានឱ្យដឹង៖ ស្រុកទីវកឹងមានឃុំចំនួន ០៩ ទីប្រជុំជនចំនួន ០២ មានភូមិ និងអនុសង្កាត់ចំនួន ៨០ ក្នុងនោះមាន ០៨ ឃុំ ទីប្រជុំជន ០១ ដោយមានភូមិ អនុសង្កាត់ ចំនូន ៦៧ ដោយមានជនរួមជាតិខ្មែររស់នៅច្រើនកុះករជាង ៣២,៩៣% នៃចំនួនប្រជាជនរួមរបស់ស្រុក។ ជារៀងរាល់ឆ្នាំ យោងលើមូលដ្ឋានប្រាក់ទុនបានបែងចែក ស្រុកប្រមូលផ្តុំវិនិយោគ អនុវត្តគោលនយោបាយជនជាតិលើភូមិសាស្រ្តស្រុក។ការ អនុវត្តន៍កម្មវិធី គោលដៅជាតិ ពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី១ ពីឆ្នាំ ២០២១ - ២០២៥ បានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ បង្កលក្ខណៈដល់ការពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិខ្មែរមានភាពអភិវឌ្ឍន៍។ ស្រុកទីវកឹងដោះស្រាយស្ថានភាពខ្វះដីនៅ ដីសាងសង់លំនៅឋាន ដីផលិត និងទឹកប្រជុំជីវភាពដល់គ្រួសារក្រីក្រជាជនជាតិខ្មែរចបានជាង ៩០ គ្រួ ជាមួយទឹកប្រាក់ជាង ១,២៨ ពាន់លានដុង។ ទន្ទឹមនឹងនោះ សាងសង់ និងជួសជុលផ្លូវគមនាគមន៍ជនបទបានសម្រេច និងដាក់ឱ្យប្រើប្រាស់បម្រើល្អតាមតម្រូវការធ្វើដំណើរទៅមកការផលិតនៅក្នុងតំបន់ជនរួមជាតិខ្មែរ។

ពីកម្មវិធីលេខ ១៧១៩ ចាប់ផ្តើមបានផ្សព្វផ្សាយពីឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្ន ស្រុកទីវកឹងវិនិយោគកសាងផ្លូវកៅស៊ូបាន ០៩ ខ្សែនៅឃុំហ៊ីវទឺ តឹបង៉ាយ តឹងហ្វា ហ៊ុងហ្វា និងភូកឹង ជាមួយនឹងប្រភពទុនសរុបរួម ជាង ១៧,៦ ពាន់លានដុង។

បង ថាច់រស្មី នៅភូមិដាយត្រឿង ឃុំភូកឹង បានឱ្យដឹងថា៖ គ្រួសារខ្ញុំផ្សារភ្ជាប់នឹងរបរលក់បន្លែបង្ការនៅទីផ្សារទីវកឹង។ តាំងពីពេលប្រព័ន្ធផ្លូវគមនាគមន៍នៅមូលដ្ឋានបានរីកចម្រើន ការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល ហើយជីវភាពគ្រួ សារក៏មានភាពប្រសើរឡើងផងដែរ។

ដើម្បីបន្តអនុវត្តគោលនយោបាយជនជាតិក្នុងតំបន់ជនរួមជាតិខ្មែរមានប្រសិទ្ធភាព នៅឆ្នាំ ២០២៥ នេះ ស្រុកទីវកឹងប្រ មូលផ្តុំលើការអនុវត្តន៍កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច - សង្គមក្នុងតំបន់ជនជាតិខ្មែរ។ ស្រុកបន្តអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រស្ថិរភាព និងលើកកម្ពស់ជីវភាពរបស់ជនជាតិខ្មែរ កសាងហេដ្ឋារចនាសម្ព័ន្ធព្រមគ្នាក្នុងតំបន់ជនរួមជាតិខ្មែរ ដោះស្រាយបន្ទាន់បណ្ដាបញ្ហាតប់ប្រមល់ក្នុងជីវភាព សេដ្ឋកិច្ចដូចជា៖ ខ្វះដីសាងសង់លំនៅឋាន ដីសម្រាប់ផលិត ដើម ទុនផលិត ទឹកប្រើប្រាស់ ។ល។ ទន្ទឹមនឹងនោះ បង្កើនការពិនិត្យ អង្កេត និងដាស់តឿនបណ្ដាការិយាល័យ គណៈ ផ្នែកស្រុក និងគណៈកម្មាធិការប្រជាជនបណ្ដាឃុំ ទីប្រជុំជនអនុវត្តបណ្តាកម្ម វិធីគោលនយោបាយវិនិយោគទៅក្នុងតំបន់ជនជាតិខ្មែរ៕

អត្ថបទ - រូបថតៈ សុខា

TIN CÙNG MỤC

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ

ចូលរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការងារផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បណ្ដាអ្នកមានប្រជាប្រិយភាពលើភូមិសាស្រ្តស្រុកកូវង៉ាង ក្លាយជាកងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយ។

  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
  • ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីនៅភូមិផ្នោរអំពក់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.