• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី

29/04/2025 16:14

ក្នុងរយៈពេលផ្តុំកសាង និងបានទទួលស្គាល់សម្រេចលក្ខឋានស្រុកជនបទថ្មី ទិដ្ឋភាពជនបទថ្មីស្រុកថ្កូវមានជំហានអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ។ ក្នុងបរិយាកាសអ៊ូអរគ្រប់មូលដ្ឋានក្នុងស្រុកត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ក្នុងនោះក៏មានបណ្តាទឹកមុខដ៏ស្រស់បំព្រងរបស់មាមីងជនរួមជាតិខ្មែរក្រោយរយៈពេលមួយឆ្នាំពលកម្មផលិតសម្រេចបានបណ្តាលទ្ធផលគួរឲ្យកត់សម្គាល់។

ផ្ទះជាច្រើនខ្នងនៅស្រុកថ្កូវបានសាងសង់យ៉ាងស្កឹមស្កៃ។ រូបថត៖ ង៉ុកស្វង

មកកាន់ស្រុកថ្កូវ នរណាក៏កត់សម្គាល់ឃើញថា ស្រុកថ្កូវមានជំហានអភិវឌ្ឍន៍យ៉ាងសកម្មតាំងពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនា គមន៍ជនបទ អគ្គិសនី ទឹកប្រើប្រាស់ សាលារៀន ដំណាក់សុខាភិបាល និងលំនៅឋានរបស់ប្រជាជន។ ខាងក្នុងផ្ទះបានតុបតែងអំពូលភ្លើង ផ្កាភ្ញីដ៏ស្រស់ស្អាតត្រៀមបម្រុងទទួលឆ្នាំថ្មី។ នោះគឺជាបណ្តាលទ្ធផលពីការផ្លាស់ប្តូររចនាសម្ព័ន្ធផលិត រដូវកាល តម្លៃស្រូវ ទៅធ្វើការនៅប្រ ទេសក្រៅតាមកិច្ចសន្យា។ល។ បណ្តាលឲ្យបរិយាកាសអំណរបុណ្យចូលឆ្នាំថ្មីកាន់តែមានភាពអ៊ូអរ ថែមទៀត។

ឆ្នាំ ២០២៤ ថ្វីត្បិតមិនសូវលេចធ្លោប៉ុន្មានក៏ដោយ ប៉ុន្តែបណ្តាផែនការពង្រីកសេដ្ឋកិច្ច - សង្គមរបស់ស្រុកថ្កូវធានាសម្រេច និងសម្រេចលើសផែនការដាក់ចេញ។ ការផលិតរីកចម្រើន សេដ្ឋកិច្ចកើនលំនឹង ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ដល់ចុងឆ្នាំ ២០២៤ សម្រេចបាន ៧០,៣៦ លានដុងក្នុងមួយឆ្នាំ។ លទ្ធផលដែលសម្រេចបាននោះគឺអាស្រ័យការកសាងជនបទថ្មី ជាពិសេសគឺប្រព័ន្ធផ្លូវគមនាគមន៍បានក្រាលកៅស៊ូ ក្រាលបេតុង ជាមួយប្រវែងជាង ៧៧៨ គីឡូម៉ែត្រឆ្លើយតបតម្រូវការធ្វើដំណើរទៅមក និង ផ្តោះប្តូរមុខទំនិញនៅគ្រប់មូលដ្ឋានក្នុងស្រុក រួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគពង្រីកសេដ្ឋកិច្ច។ ដងផ្លូវគមនាគមន៍ជាច្រើនបានដាំដើមឈើពង្រាយបៃតង ដាំផ្កាគ្រប់ប្រភេទ បង្កជាទិដ្ឋភាពបៃតង-ជ្រះ-ស្អាត។

សមមិត្ត ឡេថាញ់បិញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវបានឲ្យដឹងថា៖ អស់រយៈកាល ១៤ ឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ស្រុកថ្កូវបានមជ្ឈិម ខេត្ត និងបណ្តាផ្នែកយកចិត្តទុកដាក់វិនិយោគសំណង់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបម្រើដល់ការពង្រីកសេដ្ឋកិច្ច-សង្គម ជួយឲ្យបណ្តាមូលដ្ឋានក្នុងស្រុកមានភាពវិវឌ្ឍន៍ព្រមៗគ្នា ទិដ្ឋភាពជនបទតែងមានជំហានអភិវឌ្ឍន៍ឥតឈប់ឈរ។ ក្រោយពេលបានទទួលស្គាល់ស្រុកសម្រេចលក្ខឋានជនបទថ្មី ឆ្នាំ ២០២៤ ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនក្នុងស្រុកបន្តអនុវត្តសម្រេចជាសារវន្ត លើកកម្ពស់គុណភាពបណ្តាលក្ខឋានដែលសម្រេចបាន ឆ្ពោះទៅកសាងជនបទថ្មីលើកកម្ពស់ ជនបទថ្មីខ្នាតគំរូ។ ជាពិសេសគឺអនុវត្តល្អការងារសុខុ មាលភាពសង្គម ថែទាំជីវភាពប្រជាជន ផ្សព្វផ្សាយឲ្យប្រជាជនលើកកម្ពស់ចំណេះដឹង ខិតខំពង្រីកសេដ្ឋកិច្ចគ្រួសារ ចូលរួមលើកកម្ពស់គុណភាពបណ្តាលក្ខឋានជនបទថ្មី។ សាមគ្គីពង្រីកសក្តានុពល ភាពមានប្រៀបរបស់មូលដ្ឋាន រួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកលើកទី ១២ អាណត្តិកាល ២០២០-២០២៥។

ទិដ្ឋភាពវាលស្រែនៅស្រុកថ្កូវ។ រូបថត៖ ថាច់ហ្វាង

គ្រួសារមីង គឹមធីភឿងតឹម ស្នាក់នៅភូមិដើមជ្រៃ ឃុំតឹបស៊ើង ជាគ្រួសារមានភាពជឿនលឿនក្នុងការកសាងគ្រួសារវប្បធម៌ ជនបទថ្មី។ មិនត្រឹមខិតខំពង្រីកសេដ្ឋកិច្ចគ្រួសារ ប្រៀនប្រដៅកូនៗបានល្អប៉ុណ្ណោះទេ ប្តីប្រពន្ធមីងនៅទាំងសកម្មចូលរួមបណ្តាចលនា អាស្រ័យមូលដ្ឋានបំផុសចូលរួមកសាងជនបទថ្មី។ មីងភឿងតឹមចែករំលែកឲ្យដឹងថា៖ ក្នុងដំណាក់កាលកសាងជនបទថ្មី គ្រួសារខ្ញុំ និងបណ្តាគ្រួសារ ដទៃបានរដ្ឋឧបត្ថម្ភ និងណែនាំអនុវត្តបណ្តាទម្រង់ផលិតមានប្រសិទ្ធភាព ផ្ទេរជូនចំ ណេះដឹងបច្ចេកទេសក្នុងការផលិត ចិញ្ចឹមសត្វ និងបានឧបត្ថម្ភទុន ពូជឈើដំណាំ ពូជសត្វចិញ្ចឹម។ ផ្តើមពីនោះ ខ្ញុំម្ចាស់ការបង្វែរមកផលិតស្រូវគុណភាពខ្ពស់ គួបផ្សំជាមួយការចិញ្ចឹមគោសម្រេចប្រសិទ្ធភាពខ្ពស់ ក្រោយពេលទូទាត់រាល់ខ្ទង់ចំណាយរួចស្រេច គ្រួសារខ្ញុំនៅចំណេញប្រមាណ ១០០ លានដុងក្នុងមួយឆ្នាំ។ គិតមកទល់ពេលនេះ គ្រួសារខ្ញុំនិងគ្រួសារសមាជិកា នារីជាច្រើនលើភូមិសាស្រ្តឃុំបានកែលម្អ សេដ្ឋកិច្ចឈានឡើងគ្រាន់បើ ធ្វើមានធ្វើបាន។ ជាងនោះទៅទៀត បានបណ្តា គណៈ ផ្នែក អង្គការមហាជនឃុំ ភូមិផ្សព្វផ្សាយ ចលនាគ្រួសារខ្ញុំនិងគ្រួសារជាច្រើនបានប្រសព្វជាមួយបណ្តាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ម៉្លោះហើយខ្ញុំយល់ដឹងអំពីផលប្រយោជន៍ តួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការចូលរួមកសាងជនបទថ្មី រួចម្ចាស់ការចូលរួមអនុវត្តអនាម័យបរិស្ថាន កសាង “គ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង” និងបណ្តាខ្លឹមសារគ្រួសារវប្បធម៌ ជនបទថ្មី ដែលបានគណៈកម្មាធិការប្រជាជនឃុំទទួលស្គាល់ជាគ្រួសារវប្បធម៌ ជនបទថ្មីច្រើនឆ្នាំបន្តបន្ទាប់។

ថ្វីត្បិតតែនៅមានបណ្តាភាពលំបាកក៏ពិតមែន ប៉ុន្តែជឿជាក់ថាដោយការព្រមព្រៀងរបស់ទូទាំងប្រព័ន្ធនយោបាយ និងប្រ ជាជន ទិដ្ឋភាពជនបទស្រុកថ្កូវនឹងបានផ្លាស់ថ្មីទាំងស្រុងរៀងរាល់ឆ្នាំ ជីវភាពសម្ភារ និងស្មារតីរបស់ប្រជាជនតែងបានកើនឡើងឥតឈប់ឈ កម្រិតទទួលផលប្រយោជន៍អំពីវប្បធម៌ ស្មារតីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។ ជាពិសេស ស្រុកថ្កូវជាមូលដ្ឋានកំពុងមានសំណង់កសាងស្ពានដាយង៉ាយឆ្លងកាត់ សង្ឃឹមថា ជាមួយភាពមានប្រៀបនេះនឹងបង្កលក្ខណៈឲ្យស្រុកថ្កូវទាក់ទាញវិនិយោគ រីកចម្រើនជាងទៀតក្នុងរយៈពេលខាងមុខ៕                                       

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
  • ទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងសម្រេចមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូលើកទី ២ ឆ្នាំ ២០២៥
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.