• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងសម្រេចមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូលើកទី ២ ឆ្នាំ ២០២៥

14/03/2025 10:18

កន្លងហើយ កងកុមារទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងសម្រេចមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូលើកទី ២ ឆ្នាំ ២០២៥។ ចូលរួមមហាសន្និបាតមានសមមិត្ត ង្វៀងធីកឹមហឿង អនុលេខាសម្ព័ន្ធយុវជនខេត្ត ប្រធានកងកុមារខេត្តត្រាវិញ សមមិត្ត ឡឹមមិញថេ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត សមមិត្ត កាវធីហុងហ្គឹម សមាជិកាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្ត និងកុមារឆ្នើម ១០០ រូប តំណាងឲ្យកុមារជាង ៨.០០០ រូបរបស់ទីផ្សាររួមខេត្ត។

តំណាងថតរូបជាមួយក្មួយឆ្លាតរបស់អ៊ំហូ។ មិញទ្រី

   នៅក្នុងមហាសន្និបាត បណ្តាតំណាងបានស្តាប់របាយការណ៍អំពីលទ្ធផលអនុវត្តចលនា “កងកុមារទីផ្សាររួមខេត្តយ្វៀងហាយប្រឡងប្រណាំងធ្វើតាមដំបូន្មានរបស់អ៊ំហូ ០៥ ប្រការ” ដំណាក់កាល ២០២០-២០២៥។ ស្ថិតលើមូលដ្ឋាននោះ ចលនាសម្រេចបានលទ្ធផលជាច្រើន កងកុមារទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងបណ្តាសកម្មភាពមានអត្ថន័យជាច្រើនដូចជា៖ ពិធីគោចរ “ប្អូនស្នេហាមាតុភូមិវៀតណាម” បាន ១៦០ លើក មានសមាជិកកងកុមារ ៤.៦២០ រូបចូលរួម។ ពិធី “កុមាររីករាយ-ឈានឡើងជាសម្ព័ន្ធយុវជន” ទាក់ទាញសិស្ស ៤២.៨៧០ រូបចូលរួម។ មានសិស្សជាង ២៧០.៥៦០ រូបចូលរួមបណ្តាសកម្មភាពផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ បង្ការ ទប់ស្កាត់គ្រឿងញៀន លង់ទឹក និងអំពើហិង្សាក្នុងសាលារៀន។

  គួរចាប់អារម្មណ៍គឺចលនា “ចិញ្ចឹមជ្រូកដីដើម្បីមិត្តក្រីក្រ” “អាវនិទាឃរដូវជូនមិត្ត” ប្រមូលបានជាង ៨៥៣ លានដុង ឧបត្ថម្ភអាហារូបករណ៍បាន ២.១៦២ ចំណែក ជ្រុងរៀនសូត្រ ៨២ ជ្រុង បណ្ណគាំពារសុខាភិបាល ៦៦០ ច្បាប់ ទោចក្រយាន ៦៧ គ្រឿងដល់សិស្សមានស្ថានភាពលំបាក។ បណ្តាកម្មវិធីអនាម័យបរិស្ថានដូចជា “ Mizuiku-ប្អូនចូលចិត្តទឹកស្អាត” និងយុទ្ធនាការ “ដាំដើមឈើ រាប់លានដើម-ដើម្បីបរិស្ថានប្រទេសវៀតណាមបៃតង” បានរួមចំណែកលើកកម្ពស់ចំណេះដឹងក្នុងការអនាម័យបរិ ស្ថានដល់សិស្សជាង ១៧០.០០០ លើកនាក់។

  ស្ថិតនៅក្នុងមហាសន្និបាត កងកុមារក្មួយ ទីផ្សាររួមខេត្តយ្វៀងហាយបានស្ងើចសរសើរតំណាង ១០០ រូបដែលជាក្មួយឆ្លាតឆ្នើមរបស់អ៊ំហូ។

  នាឱកាសនេះ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនទីផ្សាររួមខេត្តក៏ស្ងើចសរសើរសមូហភាព ០៤ កន្លែងនិងបុគ្គល ០៨ រូប មានស្នាដៃឆ្នើមក្នុងការងារកងកុមារ និងបណ្តាចលនាយុវជនដំណាក់កាល ២០២០-២០២៥។ មហាសន្និបាតបានជូនអាហារូប ករណ៍ ២០ ចំណែកសរុបទឹកប្រាក់ ១០ លានដុង។

   ក៏ក្នុងឱកាសនេះដែរ សម្ព័ន្ធយុវជនខេត្តបានជូនលិខិតសរសើរដល់សហកងកុមារ ០២ ក្រុមនិងគ្រូបង្រៀនទទួលបន្ទុកកងកុមារ ០២ រូប។

  មហាសន្និបាតបានជ្រើសរើសតំណាងយុវជនឆ្នើម ១៩ រូបចូលរួមមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូខេត្តត្រាវិញលើកទី ៧ ឆ្នាំ ២០២៥៕     មិញទ្រី-តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.