• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

06/05/2025 09:02

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

អញ្ជើញចូលរួមមានថ្នាក់ដឹកនាំមហាវិទ្យាភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្រ្ត ថ្នាក់ដឹកនាំសាកលវិទ្យា ល័យត្រាវិញ កថិកាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតបណ្ដាសាលា។

គណៈចាត់តាំងជូនរង្វាន់លើកទឹកចិត្តដល់បណ្ដាក្រុម។

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរ ជាមួយប្រធានបទ “យុវជននិងបណ្ដាញសង្គម” ឆ្នាំ ២០២៥ ទាក់ទាញនិស្សិត សិស្សានុសិស្ស ១៦ ក្រុមមកពីមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្រ្ត សិស្សានុសិស្ស បណ្ដាសាលាសកលជន ជាតិអន្តេវាសិកអនុវិទ្យាល័យ និងវិទ្យាល័យទាំង ក្នុង និងក្រៅខេត្ត (អាងយ៉ាង បាកលីវ វិញឡុង និងទីក្រុងកឹងធើ) ចូលរួម។

ចូលរួមពិធីប្រកួត បណ្ដាក្រុមត្រូវឆ្លងកាត់ ២ វគ្គប្រកួត៖ វគ្គទី ១ “ជម្រាបសួរ និងប្រកួតវោហារសាស្រ្តអំពីប្រធានជ្រើសរើសដោយខ្លួនឯង” និងវគ្គទី២ “ជជែកតាមក្រុម” ជាមួយខ្លឹមសារជុំវិញការប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាឥទ្ធិពលនៃបណ្ដាញសង្គមនាពេលបច្ចុប្បន្ន។ល។

តំណាងក្រុមចូលរួមប្រកួតវោហារសាស្រ្តភាសាខ្មែរ។

ពិធីប្រកួតសំដៅបង្កទីធ្លាកម្សាន្ត មានប្រយោជន៍ បរិស្ថានអនុវត្តដើម្បីភាពរីកចម្រើនអំពីភាសាខ្មែរ ពង្រីកលទ្ធភាពបរិ យាយទ្រឹស្ដី លទ្ធភាពនិយាយភាសាខ្មែរនៅចំពោះមុខមហាជន ក៏ដូចជាលទ្ធភាពជឿជាក់លើខ្លួនឯងសម្រាប់សិស្សបណ្ដាសាលា សកលជនជាតិអន្តេវាសិក សិស្សានុសិស្សបណ្ដាសាលាសកលទាំងក្នុង និងក្រៅខេត្ត ព្រមទាំងនិស្សិតសាលកវិទ្យាល័យត្រាវិញ។ បង្កឱកាសដកពិសោធ អភិវឌ្ឍខ្លួនប្រាណ ប្រសព្វជាមួយបរិស្ថានមហាវិទ្យាល័យ បំពាក់ចំណេះដឹង និងលទ្ធភាពសម្រាប់ខ្លួនដើម្បីឆ្ពោះទៅអនាគតក្នុងសម័យកាលសមាហរណកម្មរបស់សិស្ស និងនិស្សិត។ ទន្ទឹមនឹងនោះ បង្កការផ្សារភ្ជាប់ ផ្ដោះប្ដូររៀនសូត្រទៅវិញទៅមករវាងសិស្ស និងនិស្សិតបណ្ដាវគ្គសិក្សា និងបណ្ដាសាលា សកលជនជាតិងន្តេវាសិក បណ្ដាសាលាសកលទាំងក្នុង និងក្រៅខេត្ត។

បណ្ឌិត ង៉ូសោភា(ស្តាំ) ជូនរង្វាន់លេខមួយដល់តំណាងក្រុមសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តអាងយ៉ាង។

លទ្ធផលពិធីប្រកួត គណៈចាត់តាំងបានជូនរង្វាន់លេខមួយដល់ក្រុមមកពីសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យអាងយ៉ាង រង្វាន់លេខពីរជូនដល់ក្រុមសាលាមធ្យម សិក្សាបាលី-ខ្មែរត្រាវិញ និងរង្វាន់លេខបីជូនដល់ក្រុមសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យ និងអនុវិទ្យាល័យស្រុកថ្កូវ។ ក្រៅពីនោះគណៈចាត់តាំងនៅទាំងជូនរង្វាន់លើកទឹកចិត្តជាច្រើនរង្វាន់ដល់បណ្ដាក្រុម រង្វាន់ឯកជនវោហារសាស្រ្តឆ្នើម ដោះស្រាយសភាពការណ៍ឆ្នើម បេក្ខជនបង្កចំណាប់អារម្មណ៍បំផុត។ល។ដល់តំ ណាងបណ្ដាក្រុម៕

ដំណឹង-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី

ក្នុងរយៈពេលផ្តុំកសាង និងបានទទួលស្គាល់សម្រេចលក្ខឋានស្រុកជនបទថ្មី ទិដ្ឋភាពជនបទថ្មីស្រុកថ្កូវមានជំហានអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ។ ក្នុងបរិយាកាសអ៊ូអរគ្រប់មូលដ្ឋានក្នុងស្រុកត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ក្នុងនោះក៏មានបណ្តាទឹកមុខដ៏ស្រស់បំព្រងរបស់មាមីងជនរួមជាតិខ្មែរក្រោយរយៈពេលមួយឆ្នាំពលកម្មផលិតសម្រេចបានបណ្តាលទ្ធផលគួរឲ្យកត់សម្គាល់។

  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
  • ទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងសម្រេចមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូលើកទី ២ ឆ្នាំ ២០២៥
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.