
កាលពីថ្ងៃទី ២៩ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកថ្កូវអញ្ជើញទៅប្រគេនថវិកា ១០០ លានដុងរបស់គណៈកម្មាធិការប្រជាជនខេត្តសម្រាប់ឧបត្ថម្ភកសាងឧបដ្ឋានសាលាវត្តវិភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) ភូមិផ្នោដូង ឃុំដាយអាង ស្រុកថ្កូវតាមសេចក្ដីសម្រេចចិត្តលេខ ២៩ ចុះ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សា ប្រជាជនខេត្តត្រាវិញ ស្ដីពីការឧបត្ថម្ភថវិកាកសាងជួសជុលមូលដ្ឋានសក្ការបូជា។
08/10/2021 11:05
ស្ថានភាពចិញ្ចឹមសត្វក្នុងរយៈពេល ០៩ ខែដើមឆ្នាំលើភូមិសាស្រ្ដស្រុកកាងឡុងមានការងាយស្រួលជាច្រើន។ ការចិញ្ចឹមគោនិងសត្វដទៃទៀតមានទិសដៅរីកចម្រើនបង្គួរអាស្រ័យដោយតម្លៃទីផ្សារលំនឹងគួបផ្សំជាមួយប្រភពចំណីធម្មជាតិនិងចំណីឧស្សាហកម្មម៉្លោះហើយហ្វូងគោពង្រីករហ័ស។ អំពីការចិញ្ចឹមជ្រូកវិញ អាសន្នរោគជំងឺជ្រូកអាហ្វ្រិកបានត្រួតពិនិត្យ តម្លៃជ្រូកកើនខ្ពស់ អ្នកចិញ្ចឹមមានចំណេញនិងសកម្មវិនិយោគបើកទូលាយទ្រង់ទ្រាយចិញ្ចឹមសារឡើងវិញ។
08/10/2021 10:34
ក្នុងចលនាចូលរួមឧបត្ថម្ភប្រជាជនបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និង រួមចំណែកចែករំលែកទុក្ខលំបាក ដើម្បីគិតគូរដល់ជីវភាពប្រជាជនដែលមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តស្រុកកូវកែ កន្លងហើយទទួលបានការរួមវិភាគទានយ៉ាងច្រើនពីសំណាក់ព្រះសង្ឃ សមណស័ក្ដិសាសនាក្នុងជនរួមជាតិខ្មែររួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តមានប្រសិទ្ធភាពបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺអាសន្នរោគក៏ដូចជាបវារណាសហគមន៍ សប្បុរសជនដើម្បីអនុវត្តសង្គមូបនីយកម្មការងារសុខុ មាលភាពសង្គម។
01/10/2021 15:54
គិតតាំងពីដើមឆ្នាំ ២០២១ មកដល់ពេលនេះ សមាគមអ្នកមានវ័យចាស់ស្រុកទីវកឹងពង្រីកសមាជិកថ្មីបាន ២៨១ រូប បង្កើនចំនួនគិតមកទល់ពេលនេះ ក្នុងទូទាំងស្រុកមានសមាជិក ១០.២៨២ រូប។ ទន្ទឹមជាមួយការពង្រឹងការចាត់តាំងធ្វើសកម្មភាព សមាគមតែងរក្សាបានល្អការអញ្ជើញទៅសួរសុខទុក្ខជូនអំណោយដល់បណ្តាសមាជិកក្នុងបណ្តាថ្ងៃប្រពៃណី ក្នុងនោះមានពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរជាដើម។
01/10/2021 15:49
ខេត្តត្រាវិញបានដាក់ចេញគោលដៅចាប់ពីពេលនេះដល់ថ្ងៃទី ៣០ ខែកញ្ញា បន្តគ្រប់គ្រងបានល្អអាសន្នរោគ មិនទុកឱ្យកើតមានអ្នកជំងឺក្នុងសហគមន៍ ខិតខំដល់ថ្ងៃទី ១៥ ខែតុលា សម្រេចសភាពធម្មតាថ្មីទូទាំងខេត្ត។
28/09/2021 09:40
ឃុំតឹងហ៊ីប ស្រុកថ្កូវ ដំណើរការតម្លើងប្រព័ន្ធអំពូលភ្លើងសម្រាប់បំភ្លឺតាមផ្លូវរបស់បណ្តាភូមិផ្នោរអំពូង ផ្នោរមាង និងភូមិរោងវាល សរុបប្រវែង ៤,៥ គីឡូម៉ែត្រ។
28/09/2021 09:16
របាំគែនរបស់ជនរួមជាតិខ្មែរយើងជាឈុតក្បាច់រាំដែលបានច្នៃប្រតិដ្ឋអំពីក្បាច់រាំគែងប្រពៃណីពីជនជាតិម៉ុងនៅតំបន់ ពាយព្យទិស ប៉ុន្តែរាំគែនរបស់ជនរួមជាតិខ្មែរយើងមានភាពមាំមួនក្លាហាន និងរហ័សរហួនគួបផ្សំដោយអត្តសញ្ញាណវប្បធម៌ សហគមន៍វៀតណាម ហើយទាក់ទាញបានជំនោចិត្តរបស់ទស្សនិកជនជាច្រើន។
24/09/2021 08:39
លោកស្រីថឹងធីង៉ុកកេវ ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកកាងឡុងឲ្យដឹងថា៖ ចាប់តាំងពីអាសន្នរោគផុសឡើងលើកទី ៤ (នៅថ្ងៃទី ២៧ មេសា ឆ្នាំ ២០២១) មកទល់ពេលនេះ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកកាងឡុងចលនាសប្បុរសជន និងដកយកថវិកាសម្រាប់ធ្វើសកម្មភាពមួយចំណែករបស់អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនស្រុកជូនអំណោយជាង ៥០០ ចំណែក រួមមាន៖ អង្ករ មី ទឹកដោះ ទឹកសុទ្ធ និងគ្រឿងឧបភោគមួយចំនួនទៀតដល់កងកម្លាំងអនុវត្តភារកិច្ចនៅតាមបណ្ដាប៉ុស្ដិ៍ត្រួតពិនិត្យជំងឺ បណ្ដាតំបន់ចត្តាឡីស័កសុខាភិបាលលើភូមិសាស្រ្តស្រុក បុគ្គលិកសុខាភិបាល និងអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៥ គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជិតក្រ និងគ្រួសារដែលមានស្ថានភាពលំបាកអាស្រ័យដោយរងឥទ្ធិពលជំងឺកូវីដ-១៩ សរុបតម្លៃនៃអំណោយទាំងអស់ជាង ២០០ លានដុង។
24/09/2021 08:25
តាមប្រភពព័ត៌មានពីមន្ទីរអប់រំ-បណ្តុះបណ្តាលត្រាវិញ អនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ មន្ទីរបានផ្សព្វផ្សាយជ្រួតជ្រាបដល់បុគ្គលិក និយោជិត ពលករក្នុងទូទាំងផ្នែកអនុវត្តម៉ឹងម៉ាត់បណ្តាខ្លឹមសារចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីបង្កើនបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ចង្អុលការឲ្យកម្មាភិបាល គ្រូបង្រៀន ពលករទាំង ១០០% ក្នុងបណ្តាមូលដ្ឋានអប់រំអនុវត្តបញ្ចូលកម្មវិធីរបាយការណ៍សុខាភិបាលអេឡិចត្រូនិកបម្រើក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដោយលេខកូដ QR។ ណែនាំបណ្តាមូលដ្ឋានម្ចាស់ការកសាងផែនការចាត់តាំងបង្រៀនតាមប្រព័ន្ធផ្សាយបន្តផ្ទាល់ដល់សិស្សក្នុងលក្ខណៈបង្ការ ទប់ស្កាត់អាសន្នរោគជំងឺឆ្នាំសិក្សា ២០២១-២០២២។ ត្រៀមបម្រុងបណ្តាវិធានការចាត់តាំងបណ្តាសកម្មភាពឆ្នាំសិក្សា ២០២១-២០២២ ក្នុងលក្ខណៈបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
17/09/2021 08:50
កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ លោកឡេវ៉ាំងហាំង បានចុះហត្ថលេខាចេញផ្សាយសារលិខិតស្តីពីការយល់ព្រមទទួលសិស្ស (អាយុពី ១៨ ឆ្នាំចុះមក) លើភូមិសាស្រ្តខេត្ត ដែលបានធ្វើដំណើរទៅខេត្តក្រៅ បច្ចុប្បន្នមានតម្រូវការវិលត្រឡប់មកកន្លែងស្នាក់នៅលើភូមិសាស្រ្តបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្តដើម្បីរៀនលើបណ្តាញអនឡៃឆ្នាំសិក្សា ២០២១‑២០២២។