• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមសហព័ន្ធនារីខេត្តជូនអំណោយទ្រុងធូ និងអាហារូបករណ៍ដល់សិស្ស

28/09/2021 09:30

នាឱកាសតេតទ្រុងធូឆ្នាំ ២០២១ និងឈានចូលឆ្នាំសិក្សាថ្មី ២០២១-២០២២ សមាគមសហព័ន្ធនារីខេត្ត សហការជាមួយសមាគមសហព័ន្ធនារីស្រុកកូវង៉ាង និងសមាគមនារីនគរបាលខេត្តជូនអំណោយនិងអាហារូបករណ៍ ៣៩ ចំណែកដល់សិស្សដែលមានស្ថានភាពលំបាកតំបន់ដាច់ស្រយាល តំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង។ ក្នុងនោះ សមាគមសហព័ន្ធនារីខេត្តជូនអាហារូបករណ៍ ១៤ ចំណែក (ក្នុងមួយចំណែកចំពោះកម្រិតវិទ្យាល័យតម្លៃ ៩០០.០០០ ដុង កម្រិតអនុវិទ្យាល័យតម្លៃ ៧០០.០០០ ដុង និងកម្រិតបឋមសិក្សាតម្លៃ ៥០០.០០០ ដុង) សរុបតម្លៃជិត ១០ លានដុង និងអំណោយទ្រុងធូ ១៤ ចំណែក ក្នុងមួយចំណែកៗតម្លៃ ១៥០.០០០ ដុង។ សមាគមសហព័ន្ធនារីស្រុកកូវង៉ាងជូនអាហារូបករណ៍ ០៥ ចំណែក (ក្នុងមួយចំណែកៗចំពោះកម្រិតវិទ្យាល័យតម្លៃ ៨០០.០០០ ដុង អនុវិទ្យាល័យតម្លៃ ៦០០.០០០ ដុង និងបឋមសិក្សាតម្លៃ ៥០០.០០០ ដុង) សរុបតម្លៃជិត ០៣ លានដុង និងអំណោយទ្រុងធូ ០៥ ចំណែក ក្នុងមួយចំណែកៗតម្លៃ ១៥០.០០០ ដុង។ សមាគមនារីនគរបាលខេត្តជូនអំណោយ ២០ ចំណែកតម្លៃជិត ០៦ លានដុងដល់សិស្សមានស្ថានភាពលំបាកនៅតំបន់ដាច់ស្រយាល តំបន់ជនរួមជាតិខ្មែរឃុំមីហ្វា។ នេះជាបណ្តាអំណោយមានអត្ថន័យជាក់ស្តែងនាឱកាសតេតទ្រុងធូ និងឈានចូលឆ្នាំសិក្សាថ្មី សំដៅជួយឲ្យប្អូនៗដែលមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តស្រុកកូវង៉ាងទទួលបុណ្យតេតទ្រុងធូសប្បាយរីករាយឈានចូលឆ្នាំសិក្សាថ្មីឆ្នាំ ២០២១-២០២២៕                                                                        

សមាគមនារីខេត្ត ស្រុក​ និងសមាគម​នារីនគរបាលខេត្តជូនអំណោយទ្រុងធូដល់សិស្ស។ រូបថត៖ ឌិញកាញ់

ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ រៀនសូត្រពូកែ

ផ្តើមពីប្រភពមូលនិធិឧបត្ថម្ភអភិវឌ្ឍនារីខេត្ត សមាគមសហព័ន្ធនារីស្រុកថ្កូវចាត់តាំពិធីជូនអាហារូបករណ៍ ២០ ចំណែកដល់សិស្សក្រីក្ររៀនសូត្រពូកែ។ ក្នុងនោះអាហារូបករណ៍ ០៩ ចំណែករួមមានសាច់ប្រាក់ ៧០០.០០០ ដុង និងសៀវភៅ ១៥ ក្បាល ជូនដល់សិស្សអនុវិទ្យាល័យ អាហារូបករណ៍ ០៦ ចំណែករួមមានសាច់ប្រាក់ ៥០០.០០០ ដុង និងសៀវភៅ ១០ ក្បាលជូនដល់សិស្សបឋមសិក្សា។ សមាគមសហព័ន្ធនារីខេត្តជូនអាហារូបករណ៍ ០៥ ចំណែករួម និងអំណោយមួយចំណែករួមមានសៀវភៅ ២០ ក្បាល ជូនដល់សិស្សវិទ្យាល័យ ០១​ រួមមាន សាច់ប្រាក់ ៨០០.០០០ ដុង សិស្សអនុវិទ្យាល័យ ០១ រូប មានសាច់ប្រាក់ ៦០០.០០០ ដុង និង ០៣ ចំណែកជូនដល់សិស្សបឋមសិក្សា មួយចំណែកៗមានសាច់ប្រាក់ ៥០០.០០០ ដុង។​ រួមជាមួយនោះ ជូននំទ្រុងធូដល់ប្អូនៗសប្បាយរីករាយជាមួយនឹងរដូវបុណ្យទ្រុងធូនារដូវជះឥទ្ធិពលជំងឺកូវីដ-១៩ ដែរ៕ 

សម្ព័ន្ធពលករខេត្តជូនអំណោយទ្រុងធូដល់កូនរបស់សមាជិកសហជីពមានស្ថានភាពលំបាក

កាលពីថ្ងៃទី ១៥ កញ្ញា សម្ព័ន្ធពលករខេត្តសហការជាមួយសម្ព័ន្ធពលករស្រុកថ្កូវចាត់តាំងប្រគល់ជូនអំណោយទ្រុងធូ ៣៥០ ចំណែកដល់កូនរបស់សមាជិកសហជីពនៅបណ្ដាសហជីពមូលដ្ឋានឃុំ ទីប្រជុំជនទូទាំងស្រុក។ ក្នុងនោះ សម្ព័ន្ធពលករខេត្តឧបត្ថម្ភអំណោយ ២០០ ចំណែក សម្ព័ន្ធពលករស្រុកថ្កូវឧបត្ថម្ភអំណោយ ១៥០ ចំណែក ក្នុងមួយចំណែកៗតម្លៃ ៣៥០.០០០ ដុង រួមមាននំទ្រុងធូនិងនំពុម្ព។ អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ សម្ព័ន្ធពលករគ្រប់លំដាប់ថ្នាក់មិនចាត់តាំងកន្លែងលេងកម្សាន្តសប្បាយ មិនចាត់តាំងជូនអំណោយប្រមូលផ្ដុំ បណ្ដាសហជីពមូលដ្ឋាននឹងទទួលនំនៅសម្ព័ន្ធពលករស្រុករួចយកទៅចែកចាយដល់ប្អូនៗ៕                                                                       

សម្ព័ន្ធពលករខេត្តឧបត្ថម្ភនំ ២០០ ចំណែកដល់សម្ព័ន្ធពលករស្រុកថ្កូវ។ រូបថត៖ ខាក់លឿង

ទីវកឹង៖ ជូនអំណោយ ២៣៥ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រនិងវត្តខ្មែរ

ឆ្លងតាមរយៈការបំផុសចលនារបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំហ៊ីវទ្រុង គ្រួសារមីងលឺវធីមិញជាអ្នកមានស្រុកកំណើតនៅឃុំហ៊ីវទ្រុង (ស្រុកទីវកឹង) បច្ចុប្បន្នរស់នៅប្រទេសអាមេរិកបានផ្ញើជូនអំណោយ ២៣៥ ចំណែកដល់បណ្ដាគ្រួសារក្រីក្រ ជិតក្រ និងវត្ដខ្មែរ ០៣ វត្តនៅឃុំហ៊ីវទ្រុង ហ៊ីវទឺ ស្រុកទីវកឹង។

បណ្ដាចំណែកអំណោយរួមមាន៖ អង្ករ ម៉ី និងប្រាក់ ១០០.០០០ ដុង ក្នុងមួយចំណែកៗមានតម្លៃ ៣០០.០០០ ដុង។ ក្នុងនោះឃុំហ៊ីវទ្រុងមានគ្រួសារ ១៧១ គ្រួនិងឃុំហ៊ីវទឺមានគ្រួសារ ៦១ គ្រួបានទទួល។ ទន្ទឹមនឹងនោះ គ្រួសារលោកស្រីលឺវធីមិញនៅទាំងផ្ញើប្រគេនអង្ករ ៦០០ គីឡូក្រាមដល់បណ្ដាព្រះសង្ឃ ០៣ វត្តលើភូមិសាស្រ្ដឃុំហ៊ីវទឺនិងហ៊ីវទ្រុង។ តាមការប៉ាន់ស្មាន សរុបបណ្ដាអំណោយជូនក្នុងលើកនេះគិតជាតម្លៃជិត ៨០ លានដុង៕   

ឌិញកាញ់-តឹងង៉ុក-រតនា​​​​​​​​​​-ខាក់លឿង-តូវៀង-លឺវវូ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.