• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម សិល្បៈ

របាំអប្សរា

08/10/2021 15:20

តាមវចនានុក្រមខ្មែរ ពាក្យ៖ «អប្សរា» មាន​ន័យថា ស្ត្រីមានសម្បុរថ្លាស្រស់ផូរផង់ ឬស្ត្រីមាន​មុខថ្លាស្រស់បំព្រង។ ស្ត្រីសួគ៌ ស្រីអប្សរ ស្រីទេពអប្សរ។


      តាមទំនៀមទម្លាប់ប្រពៃណីនៃជនជាតិខ្មែរ យើងបានកំណត់យករូបសំណាកទេពអប្សរ ធ្វើតំណាងវប្បធម៌។  រូបស្រីទេពអប្សរដែលគេឃើញច្រើនបំផុត គឺនៅតាមជញ្ជាំងប្រាសាទអង្គរវត្ត  សិប្បករ បានឆ្លាក់ពីថ្មភ្នំថ្មភក់។  ជាពិសេសពេលភ្ញៀវទេសចរបានធ្វើដំណើរចូលទៅទស្សនាអង្គរ ម្ដងៗគេមានការជំនឿថា  បើបានយកដៃទៅប៉ះសុដន់រូបអប្សរានឹងទទួលបាននូវសិរីសួស្ដីមានលាភមានជ័យ...។  យល់ដូច្នោះ  ភ្ញៀវទេសចរជឿដាច់ថ្លៃ ហើយគេក៏យកម្រាមដៃទាំងប្រាំទៅប៉ះសុដន់រូបអប្សរា  ក្នុងមួយថ្ងៃៗ រាប់ពាន់បាតដៃ។  ការស្ទាបច្បូតអង្អែល ជាញឹកញយធ្វើអោយសុដន់ទាំងគូនៃ នាងអប្សរាទាំងអប្បាលម៉ានរលើបរលង់ និងស្ដើងទៅៗ។ 
       ក្រោយមក  គណៈគ្រប់គ្រងប្រាសាទអង្គរបាន ចេញបម្រាមមិនអោយជនានុជន ផងទាំងឡាយ យកដៃទៅប៉ះដូច្នោះតទៅទៀត។  ពីព្រោះយកដៃទៅប៉ះដូច្នោះ  នាំអោយជះឥទ្ធិពលអាក្រក់ធ្វើអោយ ថ្មពុករេចរិល។  ពីព្រោះ គេបានយល់ឃើញ ថាដៃរបស់មនុស្សយើងសើមដោយញើសមានជាតិប្រៃ។ បើយើងនាំគ្នាប៉ះដូច្នោះយូរទៅៗរូបអប្សរានឹងពុករេចរិល ហិនហោច ជាពុំខាន។
       ក្រៅពីផ្ទាំងសិលានៅអង្គរវត្ត  គេតែងឃើញរូបចម្លាក់អប្សរាធ្វើអំពីឈើឬថ្មភ្នំជាច្រើនទៀត ដែលបានគេតម្កល់ទុកនៅទីសាធារណៈមានវត្តអារាមស្ថាប័នឬគេហដ្ឋាននានាទៀតផង។ សិប្បករបានជ្រើសយកកំណាត់ឈើល្អៗរួចកែច្នៃឆ្លាក់ ជារូបអប្សរាធំតូចគ្រប់ប្រភេទរួចលាបពណ៌ដ៏ល្អស្អាត។ ខ្លះឆ្លាក់ដោយថ្មភ្នំពណ៌ស  ខ្លះពណ៌បៃតង រំលីងរំលេចរលើបរលោងហើយបានដាក់លក់នៅពាសពេញទីផ្សារ។
     ជាពិសេសគេពុំដែលឃើញស្រីអប្សរា បានម្ដងណាឡើយតែគេតែងយកពាក្យ អប្សរាដើម្បីប្រៀបធៀបចំពោះអ្នកនាងកញ្ញាដែលមានរូបឆោមល្អឯក។  លក្ខណៈនៃរូបអប្សរាគឺ  អ្នកដំណើរបានជាវនូវវណ្ណកម្មទាំងនេះយកទៅតម្កល់នៅតាមគេហដ្ឋាន  វត្តអារាមឬទីសាធារណៈនានា។  គេមើលរូបអប្សរាដូចដួងព្រលឹងអត្តសញ្ញាណវប្បធម៌ជាទ្រព្យសម្បត្តិមួយដ៏វិសេសវិសាលរបស់ជនជាតិ។
      ក្រៅពីរូបចម្លាក់នានា  សិល្បៈករបានបង្កើតទៅជារបាំមួយ។ នាដការិនីផងទាំងឡាយតុបតែងកាយាដ៏ស្រស់បំព្រង  កាច់ក្បាច់ទន់ភ្លន់ ដែលធ្វើអោយទស្សនិកជនយើងនរណាក៏ជក់ចិត្តទស្សនា ។ តាមរឿងទេវកថាបានដំណាលថា៖  អប្សរាបានកើត មានឡើងអំពីពពុះទឹកដោះកាល ដែលពួកទេវតា និងពួកយក្សទាញភ្នំចម្រាញ់ ក្នុងសមុទ្រទឹកដោះយកទឹកអម្រឹតមកផឹកដើម្បីមានជីវិតអមតៈ។ កាលណាពពុះមួយបែក គឺមាននាងអប្សរាមួយកើតចេញមកភ្លាម ថែមទាំង មានអាយុ១៦ភ្លាមទៀតផង។ រង្វង់អាយុនោះហើយជាអាយុវ័យក្រមុំដែលពេញរូបពេញរាង។ នាងក៏ហោះហើរទៅលើមេឃភ្លាម។ អប្សរាមិន ចេះចាស់ឥតស្លាប់ ហើយនៅតែអាយុ ១៦ ឆ្នាំ រហូត នៅតែក្រមុំមានព្រហ្មចារីជានិច្ច។
        ការផុសចេញវត្ថុសក្ដិសិទ្ធជាលើកទី ៥  គឺផុសចេញទឹកអម្រឹតបាញ់ចេញចំពួកយក្ស។  ពួកយក្សបម្រុងផឹក  ស្រាប់តែផុស ចេញពួកទេពអប្សរ រាប់ម៉ឺនអង្គពាសពេញលំហអាកាស។ ព្រះវិស្ណុកាឡាខ្លួនជាទេពអប្សរហោះទៅអោយពួកអប្សរ ទាំងនោះរេរាំដើម្បីអោយពួកយក្សបើកភ្នែកស្លឹង ភ្លេចគិតពីទឹកអម្រឹត។
       ព្រះវិស្ណុបានកាឡាខ្លួនជាព្រះពាយឆក់យក ទឹកអម្រឹតមកអោយទេវតាវិញដើម្បីអោយមានជីវិតជាអមតៈ។  ពេលនោះ  យក្សឈ្មោះរាហូអសុរិន្ទជាកូនស្ដេចយក្ស វេបចិត្តិអសុរិន្ទនិងនាងសិង្ហិកាបាន លួចក្បង់ទឹកអម្រឹតផឹក។  ព្រះចន្ទនិងព្រះ អាទិត្យ ឃើញទាន់ក៏ប្រាប់ព្រះវិស្ណុ។  ភ្លាមនោះ  ព្រះវិស្ណុចោលកងចក្រដាច់ខ្លួនរាហូអសុរិន្ទ នៅសល់តែក្បាលនិងដៃពីរ។     
     រាហូអសុរិន្ទមានជីវិតអមតៈដោយសារបានផឹក ទឹកអម្រឹតហើយហោះហើរពាសពេញអាកាស។ រាហូខឹងនឹងព្រះចន្ទ និងព្រះអាទិត្យណាស់។  រាហូគិតថា  ពេលណាមួយមានឱកាសល្អនឹងសងសឹក ចំពោះអាទិទេពទាំងពីរនេះឯង។ ចំណែកស្រីទេពអប្សរទាំងអស់ត្រូវបានប្រគល់ទៅអោយព្រះឥន្រ្ទទុកធ្វើជាស្រីរបាំនៅស្ថានសួគ៌ាចាប់តាំងពីពេលនោះមកហោង៕         រតនា

TIN CÙNG MỤC

កម្មវិធីប្រឡងសម្រស់នារីខ្មែរលើកទី ២៖ បេក្ខនារីគឹមធីរីដាទទួលជ័យលាភីលេខ ១

វប្បធម៌គឺជាមូលដ្ឋានគ្រឹះធារស្មារតីរបស់សង្គម

វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។

  • បងថាច់ហ្វារួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ
  • អភិរក្ស និងអភិវឌ្ឍសិល្បៈរបាំខ្មែរ
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ៖ បណ្តាក្បាច់របាំរាំប្រពៃណី
  • នាយកមន្ទីរវប្បធម៌-កីឡា-ទេសចរណ៍៖ ប្រគល់ជូនសេចក្តីសម្រេចចិត្តតែងតាំងប្រធានក្រុមសិល្បៈរស្មីប្រទីប
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.