• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម សិល្បៈ

អភិរក្ស និងអភិវឌ្ឍសិល្បៈរបាំខ្មែរ

23/12/2021 15:16

សាលាមហាវិទ្យាល័យត្រាវិញបានបង្កើតក្រុមមុខវិជ្ជាសិល្បៈ ចំណុះផ្នែកអប់រំ ភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូ កាលពីឆ្នាំ ២០១២ ដើម្បីបណ្តុះបណ្តាលសិល្បៈ ខ្មែរច្រើនប្រភេទ ក្នុងនោះ មានសិល្បៈរបាំខ្មែរជាប្រភេទសិល្បៈដែលបានក្រសួង វប្បធម៌ កីឡា និងទេសចរណ៍កំណត់ត្រាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិឆ្នាំ ២០១៧។

លោកគ្រូសើុងកាវថាំង (ទី ១ ខាងឆ្វេង) កំពុងហ្វឹកហាត់ប្អូននីតា និងដៃគូរាំនៅទីក្រុងហូជីមិញកាលពីឆ្នាំ ២០២០។

     បច្ចុប្បន្ននេះ យុវជនមាននិន្នាការកម្សាន្តសប្បាយតាមបែបទំនើប ម្ល៉ោះហើយ ប្រភេទសិល្បៈ វប្បធម៌ប្រពៃណីកំពុងប្រឈមមុខនឹងការសាបសូន្យទៅ។ ដូច្នេះហើយការបង្កើតក្រុម មុខវិជ្ជាសិល្បៈឆ្លើយតបតាមតម្រូវការបណ្តុះបណ្តាលឲ្យមានកងកម្លាំងបន្តវេននេះគឺជាដំណោះស្រាយដ៏សំខាន់មួយដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈប្រពៃណីខ្មែរ។ ក្រុមមុខវិជ្ជាសិល្បៈជាក្រុមមុខវិជ្ជាមួយក្នុងចំណោម ០៤ ក្រុមមុខវិជ្ជារបស់ផ្នែកភាសា-វប្បធម៌-សិល្បៈ ខ្មែរណាមបូ ដោយបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផ្តល់សច្ចាប័នអនុវត្តភារកិច្ចសំខាន់របស់ជាតិ ស្តីពីការបណ្តុះបណ្តាលប្រភពធនធានមនុស្សជំ នាញផ្នែកភាសាវប្បធម៌ សិល្បៈខ្មែរណាមបូឆ្លើយ តបតាមតម្រូវការអភិវឌ្ឍវប្បធម៌-សង្គមនៅណាមបូនិយាយរួម នៅខេត្តត្រាវិញនិយាយដោយឡែក។ គិតតាំងពីពេលបង្កើតមកទល់ពេលនេះ ក្រុមមុខវិជ្ជាសិល្បៈកសាងកម្មវិធីបណ្តុះបណ្តាលបាន 0៤ កម្រិត៖កម្រិតមហាវិទ្យាល័យ ឧត្តមសិក្សា មធ្យមសិក្សា និងកម្មវិធីបណ្តុះបណ្តាលក្នុងរយៈពេលខ្លី។ ដើម្បីបង្កលក្ខណៈឲ្យនិស្សិតរៀនផ្នែកមុខវិជ្ជា ពិសេសសាលាលើកលែងបង់ប្រាក់សាលាគ្រប់វគ្គសិក្សាចំពោះនិស្សិតរៀនមុខវិជ្ជាផ្នែកដូចជា៖ គរុកោសល្យភាសាខ្មែរ គុកោសល្យអក្សរសាស្ត្រ និងមុខវិជ្ជាជំនាញផ្នែកប្រគំតន្រី្តប្រពៃណីព្រមទាំងស្នាក់នៅអន្តេវាសិកដ្ឋានដោយមិនបង់ថ្លៃ ផងដែរ។ ទន្ទឹមនឹងនោះ និស្សិតដែលរៀនមុខវិជ្ជាផ្នែក ប្រគំតន្រ្តីប្រពៃណីនៅទាំងបានឧបត្ថម្ភប្រាក់សម្រាប់ប្រជុំជីវភាពម្នាក់ក្នុងមួយខែ ៤៥០ ពាន់ដុង ទៀតផង (មួយឆ្នាំ ១0 ខែ) និងទទួលរបបអាទិភាព អាហារូបករណ៍លើកទឹកចិត្ត និងរបបផ្សេងៗទៀតតាមធរមាន។
      លោកគ្រូស៊ើងកាវថាំង អនុប្រធានក្រុមមុខវិជ្ជា សិល្បៈផ្នែកភាសា-វប្បធម៌-សិល្បៈណាមបូនៃសាលាមហាវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ របាំជាប្រភេទសិល្បៈលក្ខណៈពិសេសរបស់ជន រួមជាតិខ្មែរណាមបូ។ បច្ចុប្បន្នថ្វីត្បិតសិល្បៈរបាំខ្មែរមិនទាន់មានលេខកូដបណ្តុះបណ្តាលក៏ដោយ ប៉ុន្តែកថិកាចារ្យតែងយកចំណេះដឹងពីរបាំខ្មែរមក បង្រៀនគួបផ្សំជាមួយកម្មវិធីបណ្តុះបណ្តាលផ្នែក វប្បធម៌សិល្បៈរបស់សាលាជានិច្ច ជាក់ស្តែងដូចជា៖ ផ្នែកតន្ត្រី និងរបាំខ្មែរណាមបូ សិល្បៈខ្មែរណាមបូ និងផ្នែកសំដែងសិល្បៈ។ ទន្ទឹមនឹងនោះ កងកម្លាំងកថិកាចារ្យជំនាញរបស់សាលានៅទាំង បានអញ្ជើញសិល្បករឆ្នើមរបស់ក្រុមសិល្បៈរស្មី ប្រទីប ក្រុមរបាំភូមិផ្នោរអណ្តែតឃុំដាឡុក ស្រុកចូវថាញ់មកបង្រៀនសិល្បៈរបាំខ្មែរទៀតផង។ ទន្ទឹមនឹងការបង្រៀន សាលានៅទាំងយកចិត្តទុកដាក់លើវិស័យស្រាវជ្រាវវិទ្យាសាស្រ្ត អនុវត្តគម្រោងការពាក់ព័ន្ធដល់សិល្បៈរបាំដូចជា៖ គម្រោងការ មូលនិធិ Ford កាលពីឆ្នាំ ២០១២ ស្តីពី " ស្តារឡើងវិញ និងបង្រៀនសិល្បៈល្ខោនយក្សរាំ របាំខ្មែរណាមបូ នៅភូមិផ្នោរអណ្តែត" ។ ដើម្បីបង្កលក្ខណៈឲ្យនិស្សិតមានទីលានកម្សាន្តសប្បាយ មានប្រយោជន៍ និងបង្កើនចំណេះដឹង សាលាបានបង្កើតក្លឹបសិល្បៈ និងវប្បធម៌ សិល្បៈខ្មែរណាមបូផងដែរ។ គិតតាំងពីឆ្នាំ ២០០៩-២០២១ ក្លឹប ទាក់ទាញនិស្សិតជាង ៤.000លើកនាក់ដែលកំពុងសិក្សាវិជ្ជាជីវៈផ្សេងៗនៅសាលាមហាវិទ្យាល័យមកចូលរួមប្រជុំជីវភាព។ ឆ្លងតាមរយៈនោះ ក្រុមមុខវិជ្ជាសិល្បៈ បានជ្រើស និងបណ្តុះបណ្តាលនិស្សិតជិត ២០០នាក់ ដែលមានទេពកោសល្យ និងចូលចិត្តសិល្បៈរបាំខ្មែរ។ តាមតួលេខស្ថិតិមិនទាន់ពេញលេញរបស់ផ្នែកក្នុងចំណោមនិស្សិត ២00 នាក់ មាននិស្សិតជិត ៥0% ពេលចេញសាលាមានការងារធ្វើតាមមុខវិជ្ជារៀងៗខ្លួន។ ក្នុងនោះមាននិស្សិត ០៨ នាក់បានក្រុមសិល្បៈ រស្មីប្រទីបខេត្តត្រាវិញ  ក្រុមសិល្បៈខ្មែរខេត្តកាម៉ាវ និងបណ្តាមជ្ឈមណ្ឌលវប្បធម៌ សិល្បៈនៅបណ្តាខេត្ត ក្រុងណាមបូជ្រើសធ្វើការ។
     រៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកប្រគំតន្ត្រីប្រពៃណីកាលឆ្នាំ ២០១៩ លុះដល់ឆ្នាំ ២០២០ ថាច់ធីនីតា (នៅខេត្តវិញឡុង) បានធ្វើការនៅមជ្ឈមណ្ឌលវប្បធម៌ សិល្បៈខេត្តវិញឡុង។ បំពេញការងារ បានជិត​ ០១​​ ឆ្នាំ នីតាក៏ទទួលនាទីជាប្រធានក្រុមរបាំខ្មែរ។
     នីតាសំណេះសំណាលឲ្យដឹងថា៖ ក្នុងនាមជាប្រធានក្រុមរបាំខ្មែរ ប្អូនបានមជ្ឈមណ្ឌល ប្រគល់ភារៈឲ្យរៀបរៀងឈុតរបាំខ្មែរជាច្រើនដើម្បីចូលរួមសមោសរសិល្បៈ ពិធីប្រឡងគ្រប់លំដាប់ថ្នាក់ រួចទទួលបានរង្វាន់ពិសេសជាច្រើនដូចជា៖ រង្វាន់មេដាយមាស ឈុតសំដែងរបាំជាពួក " ពិធីអា ពាហ៍ពិពាហ៍ប្រពៃណីខ្មែរ" នាពិធីប្រឡងឃោ សនាចល័តទូទាំងប្រទេសនៅខេត្តបារៀ វ៉ុងតាវ ឆ្នាំ ២០២០។ រង្វាន់លេខបីរបាំទោលសម្តែងដោយនីតា ក្នុងកម្មវិធីប្រឡងទេពកោសល្យយុវសិស្ស និស្សិតនៅបណ្តាមូលដ្ឋានបណ្តុះបណ្តាល វប្បធម៌ សិល្បៈទូទាំងប្រទេសឆ្នាំ ២០២០ នៅរដ្ឋធានីហាណូយ ។ល។ ប្អូនសូមអរគុណកថិកាចារ្យសាលាមហាវិទ្យាល័យត្រាវិញ និយាយរួម កថិកាចារ្យ ផ្នែកភាសាវប្បធម៌-សិល្បៈខ្មែរ ណាមបូនិយាយដោយឡែក មិនត្រឹមតែយកចិត្ត ទុកដាក់បង្រៀនប្អូនឲ្យចេះមុខវិជ្ជាផ្នែកប្រគំតន្រ្តី ប្រពៃណីប៉ុណ្ណោះទេ នៅទាំងបង្រៀនប្អូនឲ្យចេះពីសិល្បៈរបាំខ្មែរទៀតផង។ អាស្រ័យហេតុនោះ ទើបប្អូនមានការងារធ្វើត្រូវតាមមុខជំនាញ និង ចំណូលចិត្តរបស់ប្អូន។
     អំពីទិសដៅបណ្តុះបណ្តាលសិល្បៈរបាំខ្មែរមហាបរិញ្ញាឡឹមក្វាងវិញ អនុប្រធានផ្នែកភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូមានប្រសាសន៍ថា៖ ដើម្បីរួមចំណែកអាភិរក្ស និងអភិវឌ្ឍសិល្បៈរបាំខ្មែរ ផ្នែកបម្រុងស្នើឲ្យសាលាចាត់តាំងសិក្ខាសាលាវិទ្យាសាស្ត្រសិល្បៈរបាំខ្មែរ ក្នុងត្រៃមាសទី ១ ឆ្នាំ ២០២២។ ឆ្លងតាមរយៈនោះ ដើម្បីកេណ្ឌប្រមូលសិល្បករ សិល្បការិនីខ្មែរជំនាញសិល្បៈរបាំ បណ្តាអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកគ្រប់គ្រង និងអង្គភាពបណ្តុះបណ្តាលជួបជុំគ្នាពិគ្រោះ ចែករំលែកបទពិសោធន៍ក្នុងការបណ្តុះបណ្តាលដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍសិល្បៈរបាំខ្មែរ។ឆ្លងតាមរយៈនោះ ក៏ដើម្បីជាមូលដ្ឋានជំនួយការឱ្យសាលាមហាវិទ្យាល័យស្នើក្រសួងអប់រំ និងបណ្តុះបណ្តាលផ្តល់លេខកូដជំនាញរបាំខ្មែរ ដើម្បីអង្គភាពបណ្តុះបណ្តាលបន្តការរក្សា និងពង្រីកវិស័យបណ្តុះបណ្តាលសិល្បៈរបាំខ្មែរ៕                  អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

កម្មវិធីប្រឡងសម្រស់នារីខ្មែរលើកទី ២៖ បេក្ខនារីគឹមធីរីដាទទួលជ័យលាភីលេខ ១

វប្បធម៌គឺជាមូលដ្ឋានគ្រឹះធារស្មារតីរបស់សង្គម

វប្បធម៌គឺជាបណ្តាតម្លៃរបស់ជីវភាព អាស្រ័យដោយបានច្នៃប្រតិដ្ឋពី មនុស្សលោក ហើយបានបណ្តុំ ប្រមូលផ្តុំ រីករាលដាលទៅក្នុងជីវភាព សង្គម គឺជាភាពវិវឌ្ឈន៍របស់ប្រទេសជាតិ របស់ជនជាតិ និងមនុស្សលោក។

  • បងថាច់ហ្វារួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ
  • របាំអប្សរា
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ៖ បណ្តាក្បាច់របាំរាំប្រពៃណី
  • នាយកមន្ទីរវប្បធម៌-កីឡា-ទេសចរណ៍៖ ប្រគល់ជូនសេចក្តីសម្រេចចិត្តតែងតាំងប្រធានក្រុមសិល្បៈរស្មីប្រទីប
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.