• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទីវកឹង៖ បំភ្លឺផ្លូវជនបទដោយថាមពលពន្លឺព្រះអាទិត្យ

28/09/2021 09:36

ក្នុងកន្សោមលក្ខឋានកសាងជនបទថ្មី មានលក្ខឋានស្ដីពីការកសាងទិដ្ឋភាពបរិស្ថានដងផ្លូវភ្លឺ បៃតង ជ្រះ ស្អាត។ អាស្រ័យហេតុនោះ បណ្តាមូលដ្ឋានក្នុងស្រុកទីវកឹងបាន និងកំពុងសកម្មអនុវត្តដោយរូបភាពជាច្រើន។ ដោយឡែកនៅឃុំភូកឹង និងឃុំហ៊ីវទ្រុង អនុវត្តទម្រង់អំពូលភ្លើងអុជបំភ្លឺដោយថាមពលពន្លឺព្រះអាទិត្យតាមគោលលំនាំ “រដ្ឋ និងប្រជាជនរួមគ្នាធ្វើ”។

នៅឃុំភូកឹង ទម្រង់អំពូលភ្លើងបំភ្លឺតាមដងផ្លូវដោយថាមពលពន្លឺព្រះអាទិត្យបានផ្សព្វផ្សាយនៅឆ្នាំ ២០២០ នៅតាមដងផ្លូវចំនួន 0៣ ខ្សែ ដោយមានប្រវែងជិត 0៧ គីឡូម៉ែត្រ និងបានដាក់បំពាក់អំពូលភ្លើង ២១៥ អំពូលអុជបំភ្លឺតាមបណ្តាដងផ្លូវជនបទស្ថិតក្នុង​ភូមិសាស្រ្តភូមិអូរតាឯក សមវ៉ និងប្របតាមប្រឡាយបេតុងអណ្តែត ផ្នោរព្រីង។ អំពូលភ្លើងនីមួយៗមានថាមពល ៦០W សរុបរួមថវិកាអនុវត្តសំណង់នេះជាង ៧៣០ លានដុង។ ចំពោះឃុំហ៊ីវទ្រុងក៏ចាប់ផ្តើមអនុវត្តទម្រង់នេះ នៅក្នុងឆ្នាំ ២០២០ ប្របតាមដងផ្លូវជនបទលេខ ២៥ ដោយបំពាក់អំពូលភ្លើង ៨៥ មានប្រវែង ២,៦ គីឡូម៉ែត្រ ដោយអស់ថវិកាជាង ២៨០ លានដុង។ ទម្រង់នេះបានអនុវត្តតាមគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ក្នុងនោះ ប្រជាជនរួមវិភាគទាន  ៥០%  ស្រុក ៥០%។

អំពូលភ្លើងប្របតាមប្រឡាយបេតុងអណ្តែត។ រូបថត៖ តូវៀង

អំពូលភ្លើងថាមពលព្រះអាទិត្យ គឺអំពូលភ្លើងប្រើដោយថាមពលពន្លឺព្រះអាទិត្យ ១០០% មានលទ្ធភាពផ្លាស់ប្តូរដោយពន្លឺឈ្លាសវៃស័្វយប្រវត្តិបំភ្លឺនៅពេលយប់ និងរលត់ដោយខ្លួនឯងនៅពេលថ្ងៃ។ ដើម្បីអនុវត្តបានកន្លែងអុជបំភ្លឺមួយ សម្ភារចាំបាច់រួមមាន៖ គ្រឹះបង្គោល និងបង្គោលបេតុងមានកម្ពស់ប្រមាណ ៦ ម៉ែត្រ សម្រាប់ផ្គុំដាក់បន្ទះស្រូបយកពន្លឺព្រះអាទិត្យ រួចបង្វែរពន្លឺនោះឲ្យក្លាយទៅជាអគ្គិសនីផ្ដល់ឱ្យអំពូលភ្លើង។ បន្ទះ(ឬក៏ហៅថាអាគុយថាមពល)។  អំពូលភ្លើងនីមួយៗបានបំពាក់ដោយថ្ម Lithium ប្រកបដោយគុណភាពយូរអង្វែង មានកម្លាំងផ្ទុកខ្ពស់ ឬអាគុយថាមពលដើម្បីរក្សាអគ្គិសនីផ្គត់ផ្គង់សម្រាប់ការអុជបំភ្លឺ។        បងត្រឹងវ៉ាំងកុង ប្រជាជននៅភូមិអូរតាឯក​បានឱ្យដឹងថា៖ ចាប់ពីពេលដងផ្លូវនេះបានផ្គុំដាក់ប្រព័ន្ធអំពូលភ្លើងថាមពលអគ្គិសនីសម្រាប់អុជបំភ្លឺនៅពេលយប់ បានរួមចំណែកក្នុងការរក្សាស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ ប្រើប្រាស់ប្រព័ន្ធអំពូលភ្លើងនេះមិនព្រួយដល់ការឆេះផ្ទុះ មិនបារម្ភពីរឿងអគ្គិសនីប៉ះពាល់ខ្សែគ្នាបង្កគ្រោះថ្នាក់។ ចំណុចពិសេសនៃប្រភេទអំពូលភ្លើងនេះ គឺមិនបាច់តភ្ជាប់ជាមួយប្រព័ន្ធអគ្គិសនីជនបទ អំពូលភ្លើងភ្លឺរាល់យប់ ប្រជាជន​បានធ្វើដំណើរទៅមកសុវត្ថិភាព និងងាយស្រួល មិនបាច់វាល់ប្រាក់អគ្គិសនីរៀងរាល់ខែ។

អ្នកស្រីយឿងធីហា ប្រធានគណៈកម្មការប្រជាជនភូមិអូរតាឯកបានឱ្យដឹង៖ អំពូលភ្លើង ដងផ្លូវមានពន្លឺសមស្រប ងាយស្រួលសម្រាប់អ្នកចូលរួមចរាចរណ៍នៅពេលយប់ រួចបានប្រជាជនយល់ព្រមជ្រោមជ្រែងកសាង។ នៅពេលខាងមុខ គណៈកម្មការប្រជាជនភូមិនឹង រួម​ជាមួយឃុំភូកឹងបន្តចលនាប្រជាជនផ្គុំដាក់ បន្ថែមបណ្តាអំពូលភ្លើងអុជបំភ្លឺដោយថាមពលពន្លឺព្រះអាទិត្យជំនួសជាបណ្តើរៗអំពូលភ្លើងប្រើប្រាស់ដោយបណ្តាញអគ្គិសនីជាតិ។ អំពូលភ្លើងថាមពលព្រះអាទិត្យផ្គុំដាក់ម្តង រួចបានធានារយៈពេល ៣ ឆ្នាំ។

ទន្ទឹមជាមួយការអនុវត្តន៍អុជបំភ្លឺដោយថាមពលព្រះអាទិត្យនោះ បច្ចុប្បន្ន មានគ្រួសារជា​ច្រើនក៏បានជ្រើសរើសយកបណ្តាឧបករណ៍ប្រជុំជីវភាពដោយរបៀបប្រើប្រាស់ផលិតផលស្និទ្ធសា្នលជាមួយបរិស្ថាន។ ឆ្លងតាមរយៈនោះ ផ្គុំដាក់បន្ទះថ្មថាមពលព្រះអាទិត្យដើម្បីបម្រើឱ្យការប្រជុំជីវ​ភាព ឬក៏ផលិត ធ្វើអាជីវកម្មទៀតផង។ ជាតួយ៉ាងដូចជាបងង្វៀងថេវិញ នៅភូមិកំពង់លាវ ឃុំភូកឹងបានផ្គុំដាក់ប្រព័ន្ធនេះ ដោយតម្លៃ ១,២ ពាន់លានដុង និងក្រុមហ៊ុនអគ្គិសនីឧបត្ថម្ភ​នាឡិកាអគ្គិសនីដោយឥតគិត ថ្លៃដើម្បីដឹងបានចំនួនអគ្គិសនីសល់ ស្មើទៅក្នុងបណ្តាញអគ្គិសនីជនបទចំនួនអគ្គិសនីសល់នោះនឹងបានក្រុមហ៊ុនអគ្គិសនីទូទាត់​ប្រាក់ប្រចាំខែឲ្យគ្រួសារបងវិញ។

តាមប្រសាសន៍របស់លោកប៊ូយទ្រឿងអាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូ​កឹង៖ ការផ្គុំដាក់អំពូលភ្លើងអុជបំភ្លឺដោយថាមពលពន្លឺព្រះអាទិត្យបានប្រជាជនក្នុងឃុំ​យល់ព្រមជ្រោមជ្រែង។ អាស្រ័យហេតុនោះ ឃុំនឹងចង្អុលការដល់បណ្តាគណៈផ្នែក អង្គការមហាជនបន្តចលនាប្រជាជនរួមវិភាគទានថវិកាដាក់ផ្គុំបន្ថែមបណ្តាបង្គោលអំពូលភ្លើងថ្មីបន្ថែមទៀតលើបណ្តាដងផ្លូវកៅស៊ូដែលមានទទឹង ៣,៥ ម៉ែត្រស្ថិតនៅបណ្តាភូមិកញ្ចោងផ្សារ និងភូមិទួលពែងរួមចំណែកកសាងបណ្តាដងផ្លូវខ្នាតគំរូឆ្លើយតបលក្ខឋានភ្លឺ‑បៃតង‑ជ្រះ‑ស្អាត និងរួមចំណែកកសាងសម្រេចជោគជ័យជនបទថ្មីខ្នាតគំរូ៕

តូវៀង‑សុខា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.