01/10/2021 15:52
ប្រធានបទសិក្សាស្រាវជ្រាវអនុវត្តសម្រេចដំណើរការផលិត Chitosan ពីសំបកបង្កង សិក្សាស្រាវជ្រាវស្រង់យកផលិតផល Nano Chitosan/salicylic ស្រាវជ្រាវ in vitro នៅក្នុងលក្ខណៈ ផ្ទះសំណាញ់ ដើម្បីវាយតម្លៃសកម្មភាពធន់នឹងផ្សិត (Neoscytalydium dimidiatum, Pyricularia oryzae, Puccinia arachidis) របស់ផលិតផល Nano Chitosan/salicylic បានអនុវត្តនៅវិជ្ជាស្ថានវិទ្យាសាស្ត្រវត្ថុធាតុប្រើប្រាស់។ វត្ថុធាតុដើមសំបកបង្កងសម្រាប់ផលិតបានយកក្នុងខេត្ត សិក្សាស្រាវជ្រាវបទពិសោធន៍លើផ្ទៃតូច ផ្ទៃធំ ដើម្បីវាយតម្លៃលទ្ធផលបង្ការទប់ស្តាត់ជំងឺរបស់ផលិតផល និងស្រាវជ្រាវកំណត់រយៈកាលគម្លាតការប្រើប្រាស់ផលិតផលនៅបណ្តាស្រុកលើភូមិសាស្រ្តខេត្ត (ដើមស្រកានាគនៅស្រុកកាងឡុង ដើមស្រូវនៅស្រុកចូវថាញ់ និងសណ្តែកដីនៅស្រុកកូវង៉ាង)។ រយៈកាលអនុវត្ត ២៤ ខែ សរុបថវិកាអនុវត្តជាង ៩៤៨,៣៧២ ពាន់លានដុង ពីប្រភពថវិកាបុព្វហេតុវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឆ្នាំ ២០២១‑២០២៣។
គោលដៅអនុវត្តប្រធានបទគឺ ដើម្បីកសាងបាននីតិវិធីបច្ចេកវិទ្យា និងផលិតផល Nano Chitosan/salicylic មានលទ្ធភាពធន់នឹងផ្សិត និងវិរុសបង្កជំងឺបានខ្ពស់ សុវត្ថិភាព ជាក់ស្តែងគឺកសាងបាននីតិវិធីបចេ្ចកវិទ្យាផលិតChitosan ពីសំបកបង្កង ក្នុងសីតុណ្ហភាពធម្មតា ដោយមានទ្រង់ទ្រាយសំបកបង្កង ២៥០ គីឡូក្រាមក្នុងមួយលើក កសាងបានបែបបទបច្ចេកវិទ្យាចម្រុះផលិតផល NanoChitosan/salicylic មានលទ្ធភាពខ្ពស់ ធន់នឹងផ្សិត និងវិរុសបង្កជំងឺនៅលើដំណាំពិសេស ឆ្លើយតបតម្រូវការសុវត្ថិភាពកសិផល វាយតម្លៃប្រសិទ្ធភាពជីវសាស្ត្រ អនុវត្តក្នុងជីវភាពរបស់ផលិតផល NanoChitosan/salicylic នៅលើដើមស្រកានាគ ដើមស្រូវ និងសណ្តែកដីនៅខេត្តត្រាវិញ៕
ប្រែសម្រួល៖ សុខា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។