08/10/2021 10:58
ក្នុងសប្តាហ៍កន្លង មាន ៨៧ ករណីមករបាយការណ៍សុខាភិបាល សរុបរួមគិតមកទល់ពេលនេះមានមនុស្ស ៧.៣១៧ ករណីពីក្រៅស្រុកមករបាយការណ៍សុខាភិបាល។ មាន ៤១ ករណីអនុវត្តចត្តាឡីស័កប្រមូលផ្តុំ បង្កើនចំនួនគិតមកទល់ពេលនេះមាន ៧៣៦ ករណីអនុវត្តចត្តាឡីស័កប្រមូលផ្តុំ។ បច្ចុប្បន្នលើភូមិសាស្រ្តស្រុកនៅមាន ៦៧ ករណីកំពុងអនុវត្តចត្តាឡីស័កប្រមូលផ្តុំ ៣៣ ករណីធ្វើចត្តាឡីស័កនៅនឹងផ្ទះ សរុបរួមចំនួនមនុស្សធ្វើចត្តាឡីស័កនៅនឹងផ្ទះមកទល់ពេលនេះ ២.១៣១ ករណី។ បច្ចុប្បន្ននៅមាន ៦១ ករណីកំពុងបានគ្រប់គ្រង។
ចាក់វ៉ាក់សាំងបង្ការជំងឺដល់ប្រជាជន។ រូបថត៖ តូវៀង
គិតដល់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០២១ មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤ (មន្ទីរពេទ្យពហុព្យាបាលតំបន់ស្រុកទីវកឹង) បានទទួលព្យាបាល ២៨០ ករណី F0 និងករណី F1 ១៤ ករណី (តាមថែអ្នកជំងឺ F0)។ បច្ចុប្បន្ននេះនៅមាន ១២ ករណី F0 កំពុងព្យាបាល។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាលស្តីពីគោលនយោបាយឧបត្ថម្ភអ្នកពលកម្ម និងអ្នកប្រើប្រាស់ពលកម្មជួបលំបាកអាស្រ័យមហាសន្នរោគកូវីដ-១៩។ គិតមកទល់ពេលនេះ ស្រុកបានផ្តល់ជូនថវិកាឧបត្ថម្ភដល់មនុស្ស ១៦.០០៨ នាក់ ជាមួយទឹកប្រាក់សរុបរួមជាង ១៣,៧៧៧ ពាន់លានដុង សម្រេច ១០០% មុខសញ្ញាតាមបញ្ជីរាយនាមបានផ្តល់សច្ចាប័ន។ បច្ចុប្បន្ននេះ ស្រុកទីវកឹងកំពុងបន្តជម្រាបផ្តល់សច្ចាប័នឧបត្ថម្ភដល់ពលករ៤.២១៥ នាក់ដែលគ្មានកិច្ចសន្យាសហការពលកម្ម ជាមួយទឹកប្រាក់ជាង ៦,៣ ពាន់លានដុង។
អំពីស្ថានភាពផលិតកសិកម្ម គិតមកទល់ពេលនេះ មាមីងកសិករលើភូមិសាស្រ្តស្រុកបានចុះពូជសម្រេចរដូវស្រូវវស្សាឆ្នាំ ២០២១ ជាមួយផ្ទៃដីសរុបរួម ១១.១៨៦ ហិកតា សម្រេច ៩៤,៨% ផែនការ។ បច្ចុប្បន្នស្រូវស្ថិតក្នុងដំណាក់កាលឆ្លូក (៥.៩១៥ ហិកតា)។ បែកគុម្ព (៥.២៣៩ ហិកតា) ល្បាច់ (៣២ ហិកតា)។ ចំពោះការងារចាក់ថ្នាំបង្ការជំងឺឲ្យបសុសត្វ ពាហនៈសត្វក៏បាននិងកំពុងអនុវត្ត។ រួចមានចំនួនបសុសត្វ ២៩,៤៦% បានចាក់ថ្នាំបង្ការ ពាហនៈសត្វ ២២,៥៥% បានចាក់ថ្នាំបង្ការជំងឺរលាកបបូរមាត់ រង្គោះក្រចក និងគោ ២១.០៩១ ក្បាលបានចាក់ថ្នាំបង្ការជំងឺរលាកដុំពកស្បែក សម្រេចអត្រា ៩១,៨៦% ប្រៀបនឹងចំនួនសត្វដែលត្រូវចាក់ថ្នាំបង្ការជំងឺ៕
តូវៀង-តឹងង៉ុក
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។