• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមអ្នកមានវ័យចាស់ស្រុកទីវកឹង៖ គិតគូរសម្ភារៈស្មារតីសម្រាប់អ្នកមានវ័យចាស់ក្នុងឱកាសបុណ្យសែនដូនតា

01/10/2021 15:54

គិតតាំងពីដើមឆ្នាំ ២០២១ មកដល់ពេលនេះ សមាគមអ្នកមានវ័យចាស់ស្រុកទីវកឹងពង្រីក​សមាជិកថ្មីបាន ២៨១​ រូប បង្កើនចំនួនគិតមកទល់ពេលនេះ ក្នុងទូទាំងស្រុកមានសមាជិក ១០.២៨២ រូប។ ទន្ទឹមជាមួយការពង្រឹងការចាត់តាំងធ្វើសកម្មភាព សមាគមតែងរក្សាបានល្អការអញ្ជើញទៅសួរសុខទុក្ខជូនអំណោយ​ដល់បណ្តាសមាជិកក្នុងបណ្តាថ្ងៃប្រពៃណី ក្នុងនោះមានពិធីបុណ្យសែនដូនតារបស់ជនរួម​ជាតិខ្មែរជាដើម។

លោក ហ្វិញបឺវហ្វា ប្រធានគណៈតំណាងសមាគមអ្នកមានវ័យចាស់ស្រុកទីវកឹងបានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំក្នុង​ឱកាសបណ្តាពិធីបុណ្យដូចជា៖ បុណ្យតេតរបស់ជនជាតិកិញ ចូលឆ្នាំថ្មី សែនដូនតារបស់​ជនជាតិខ្មែរ សមាគមអ្នកមានវ័យចាស់គ្រប់លំដាប់ថ្នាក់ក្នុងស្រុកតែងសហការជាមួយផ្នែកពាក់ព័ន្ធចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយដល់សមាជិកដែលមានជីវភាពលំបាក   អ្នកមានប្រជាប្រិយភាព ក្នុងជនរួមជាតិខ្មែរ។ល។ស្តែងពីការយកចិត្តទុកដាក់គិតគូរពីសម្ភារៈស្មារតីរបស់សមាគម ដល់រាល់ស្ថានភាពអ្នកមានវ័យចាស់លើភូមិសាស្រ្ត ដើម្បីជំរុញស្មារតីអ្នកមានវ័យចាស់ ពង្រីកល្អអំពីចលនាប្រឡងប្រណាំង “វ័យចាស់‑គំរូភ្លឺស្វាង” ផ្តល់បន្តបណ្តាចំណុចពូកែ ប្រការល្អៗដល់ក្មេងៗជំនាន់ក្រោយ។

លោកហ្វិញបឺវហ្វា ប្រធានគណៈតំណាងអ្នកមានវ័យចាស់ស្រុកទីវកឹង

ត្រៀមបម្រុងផែនការសមាគមសម្រាប់បណ្តាខែចុងឆ្នាំ ២០២១។

ឆ្នាំនេះអាស្រ័យជះឥទ្ធិពលនៃអាសន្នរោគ អាចអូសអន្លាយដល់បណ្តាថ្ងៃចាត់តាំងពិធីបុណ្យប្រពៃណីសែនដូនតារបស់ជនរួមជាតិខ្មែរ សមាគមមិនចាត់តាំងទៅសួរសុខទុក្ខសមាជិកនីមួយៗ បែរជាផ្ញើអំណោយតាមរយៈកូនចៅទៅដល់អ្នកមានវ័យចាស់។ តាមការប៉ាន់ស្មាន នឹងមានអំណោយជាង ២០០ ចំណែក អំណោយមួយចំណែកៗគិតជាទឹកប្រាក់ ៣០០ ពាន់ដុង។

លោកអ៊ំសឺនថាយ (អាយុ ៨៦ ឆ្នាំ) នៅភូមិកំពង់លាវ ឃុំភូកឹង ស្រុកទីវកឹង បានឱ្យដឹងថា៖ បានចូលរួមជាមួយសកម្មភាពសមាគម និងបានសមាគមយកចិត្តទុកដាក់មកសួរសុខទុក្ខ ថែទាំសុខភាពខ្ញុំមានក្តីរីករាយយ៉ាងខ្លាំង។ នៅវ័យចាស់ ក្រៅពីការយកចិត្តទុកដាក់ថែទាំ​របស់កូនចៅ នៅទាំងបានតាៗក្នុងសមាគមឆ្លៀតពេលមកសួរសុខទុក្ខទៀតផង ធ្វើឱ្យខ្ញុំរំពឹងគិតឃើញថាបានរស់ក្នុងបរិស្ថានកក់ក្តៅជាង។

គិតតាំងពីដើម​ឆ្នាំ ២០២១ មកទល់ពេលនេះ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកចាត់តាំងទៅសួរសុខទុក្ខ លើកទឹកចិត្តសមាជិកឈឺថ្កាត់ គ្រោះអាសន្នបាន ១៩ រូប សរុបតម្លៃអំណោយ គិតជាទឹកប្រាក់ ៨,២ លានដុង។ ចលនាឧបត្ថម្ភអ្នកមានវ័យចាស់មានស្ថានភាពលំបាក ១១ នាក់ជាមួយទឹកប្រាក់ចំនួន ៥,៥ លានដុង។ ចលនាគ្រួសារកូនចៅ ៣១៨ គ្រួរួមវិភាគ​ទានទំនុកបម្រុងតាយាយ ឪពុកម្តាយជាមួយទឹកប្រាក់ជាង ៥០០ លានដុង។ ទន្ទឹមនឹង​នោះ សមាគមនៅទាំងផ្ទៀងផ្ទាត់ និងបង្កើតបញ្ជីរាយនាមអ្នកមានវ័យចាស់ដែលមានអាយុពី ៨០ ឆ្នាំឡើងទៅ និងគ្រប់សុខភាពដើម្បីចាក់ថ្នាំបង្ការអាសន្នរោគកូវីដ‑១៩ បាន ១.៥៩៣ រូប។ សហការជាមួយបណ្តាដំណាក់សុខាភិបាលចាត់តាំងការពិនិត្យសុខភាពតាមការ​កំណត់ ជូនអ្នកមានវ័យចាស់បាន ២.៤៥៤ រូប សរុបថវិកា ៥១,៩ លានដុង។ បង្កើត​សំណុំលិខិត គ្រប់គ្រងសុខភាព ១.៤៧៥ នាក់ និងពិនិត្យ ព្យាបាលជំងឺជូនអ្នកមានវ័យចាស់ចំនួន ៤៥២ រូប សរុបថវិកាចំនួន ៣០,៥ លានដុង។ អនុវត្តកម្មវិធី “ពន្លឺភ្នែកសម្រាប់អ្នកមានវ័យចាស់” សមាគមបានសហការជាមួយផ្នែកសុខាភិ​បាល សមា គមកាកបាទក្រហម និងបណ្តាអង្គការសប្បុរសធម៌ចាត់តាំងការប្រឹក្សាយោបល់​បាន ១​ លើក និងពិនិត្យជំងឺភ្នែកជូនអ្នកមានវ័យចាស់ ៦៧ រូប និងវះលម្អក់កែវភ្នែកដោយឥតគិតថ្លៃជូនអ្នកមានវ័យចាស់ ១១ រូប។

ដើម្បីចលនាសមាគមអ្នកមានវ័យចាស់កាន់តែស៊ីជម្រៅ សមាគមបន្តបំផុសចលនា និងអនុវត្តល្អចលនាប្រឡងប្រណាំង “វ័យចាស់‑គំរូភ្លឺស្វាង”​ តាមបណ្តាលក្ខឋានប្រឡងប្រណាំងរបស់គណៈតំណាងសមាគមអ្នកមានវ័យចាស់ខេត្តបាន​ដាក់ចេញ។ ផ្តើមពីនោះ បំផុសចលនាការចូលរួមរបស់អ្នកមានវ័យចាស់លើបណ្តាវិស័យពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ ការពារជាតិ បង្ការ បង្ក្រាបបទល្មើស និងកសាងបក្ស រដ្ឋអំណាច អង្គការមហាជនស្អាតស្អំរឹងមាំ៕         ​​​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.