12/10/2021 08:54
នេះគឺជាលើកប្រគល់ជូន និងទទួលយកអដ្ឋិធាតុមុនដំបូងបង្អស់អាស្រ័យដោយក្រុម K៩០ (ក្រុមស្វែងរករក្សាទុក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី) របស់ស្នងការដ្ឋាននយោបាយយោធភូមិភាគលេខ ៩ ទទួលយកពីឈាបនដ្ឋានទីក្រុងហូជីមិញយកមកប្រគល់ជូនឱ្យគណៈបញ្ជាការដ្ឋានយោធាខេត្តដើម្បីសហការជាមួយនឹងបណ្តាផ្នែកមានការទាក់ទិន និងចាត់តាំងពិធីប្រគល់ជូនដល់គ្រួសារសពស្លាប់អាស្រ័យដោយជំងឺកូវីដ-១៩។ ក្នុងចំនួនពលករ ០៤ នាក់ដែលត្រូវស្លាប់ មានសព ០២ នាក់នៅសង្កាត់ទី ៤ សង្កាត់ទី ៦ ទីក្រុងត្រាវិញ ពលករ ០១ នាក់នៅឃុំដាឡុក ស្រុកចូវថាញ់ និងពលករ ០១ នាក់នៅឃុំផុងថាញ់ ស្រុកកូវកែ។
ទង្វើធ្វើនេះគឺជាភារកិច្ចពិសេស និងពិសិដ្ឋត្រដាងឡើងការយកចិត្តទុកដាក់ ថែទាំរបស់បក្ស រដ្ឋ កងទ័ព រដ្ឋអំណាចជាមួយនឹងប្រជាជន ពិសេសគឺចំពោះបណ្តាការស្លាប់អាស្រ័យដោយជំងឺកូវីដ-១៩។ ដោយបានដឹង ក្នុងពេលខាងមុខនេះ គណៈបញ្ជាការដ្ឋានយោធាខេត្តបន្តសហការជាមួយនឹងក្រុមការងារយោធភូមិភាគលេខ ៩ ចាត់តាំងទទួលយក និងប្រគល់អដ្ឋិធាតុសពបណ្តាពលករមានស្រុកកំណើតត្រាវិញដែលត្រូវស្លាប់នៅទីក្រុងហូជីមិញមកជាមួយនឹងគ្រួសារ។ សង្ឃឹមថាអាសន្នរោគជំងឺឆាប់បានត្រួតពិនិត្យដើម្បីទុកឱ្យប្រជាជនបានវិលត្រឡប់មកភាពរស់នៅថ្មីធម្មតា៕
គណៈបញ្ជាការដ្ឋានយោធាខេត្តទទួលយកអដ្ឋិធាតុប្រជាស្លាប់ដោយជំងឺកូវីដ-១៩ នៅទីក្រុងហូជីមិញ។ហឺវហ៊ីប-រតនា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។