08/10/2021 10:34
ស្រុកកូវកែមានប្រជាជនជាង ៣២% ជាជនជាតិខ្មែរនិងមានវត្តខ្មែរចំនួន ២២ វត្ត។ ផ្ដើមពីតួនាទីរបស់ព្រះសង្ឃ និងបណ្ដាសមណស័ក្ដិពុទ្ធសាសនាបានរួមជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុក ឃុំ ទីប្រជុំជនចលនាឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាក។ ដោយឡែកព្រះសង្ឃ សមណស័ក្ដិពុទ្ធសាសនាលើភូមិសាស្រ្តស្រុកបានចូលរួមឧបត្ថម្ភផ្ទាល់ដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតជាង ២០០ លានដុង។ ក្រៅពីនោះ បណ្ដាវត្តខ្មែរនៅទាំងចូលរួមជូនអំណោយផ្ទាល់ដល់បណ្ដាមូលដ្ឋាន និងប្រជាជនរាប់ពាន់ចំណែកនិងអង្កររាប់រយតោន។
ព្រះសង្ឃជូនអំណោយដល់គ្រួសារបងថាច់រង់។ រូបថត៖ ហ៊ឺវហ្វេ
ព្រះសង្ឃតែងឈានមុខក្នុងការងារផ្សព្វផ្សាយ ចលនានិងនិមន្តទៅសួរសុខទុក្ខផ្ទាល់ដល់ពុទ្ធបរិស័ទនៅតាមភូមិស្រុក។ ឆ្លងតាមរយៈនោះ ព្រះតេជគុណថាច់ឡែ ព្រះចៅអធិការវត្តសាលវ័ន (តាអោក) ឃុំចូវដៀង មានបំណងឲ្យប្រជាជនដែលទៅរកស៊ីនៅក្រៅខេត្ត ប្រតិបត្តិម៉ឹងម៉ាត់បណ្ដាសេចក្ដីកំណត់អំពីបង្ការ ទប់ស្កាត់ជំងឺអាសន្នរោគ។ ទន្ទឹមនឹងនោះ ចំពោះប្រជាជនដែលមានស្ថានភាពលំបាកដែលកំពុងរស់នៅ ក្នុងស្រុកតែងបានវត្តរួមជាមួយរដ្ឋអំណាចមូលដ្ឋានចលនាឧបត្ថម្ភអង្ករ គ្រឿងឧបភោគ។
ផ្ដល់ព័ត៌មានជាមួយយើងខ្ញុំ ព្រះតេជគុណ ថាច់ឡែឲ្យដឹងថា៖ ស្ថិតក្នុងស្ថានភាពស្មុគស្មាញរបស់ជំងឺកូវីដ-១៩ គិតតាំងពីខែមេសា ឆ្នាំ ២០២១ មកទល់ពេលនេះ ព្រះអង្គចលនាឧបត្ថម្ភអង្ករ ២៥,១២ តោន អំណោយ ១.២០៤ ចំណែកសរុបតម្លៃជាង ៦០២,៤ លានដុងដល់ប្រជាជនដែលមានស្ថានភាពលំបាកអាស្រ័យជះឥទ្ធិពលជំងឺកូវីដ-១៩។ ក្នុងនោះ វត្តសាលវ័ន (តាអោក) ឧបត្ថម្ភអង្ករជាង ២០ តោន (តម្លៃ ២៨០,២៨ លានដុង) អំណោយ ១.២០៤ ចំណែក (តម្លៃ ២៤០,៨ លានដុង)។
មីងថាច់ធីឡុង នៅភូមិដុំធំ ឃុំចូវដៀង ស្រុកកូវកែចែករំលែក៖ ទន្ទឹមនឹងការឧបត្ថម្ភរបស់រដ្ឋ គ្រួសារគាត់នៅទាំងបានទទួលអំណោយដែលព្រះតេជគុណថាច់ឡែសហការជាមួយមូលដ្ឋានជូនទៀតផង។ គ្រួសារគាត់ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់រដ្ឋអំណាចមូលដ្ឋាននិងវត្តបានចែករំលែកទុក្ខលំបាកជាមួយប្រជាជន។
លោកមាថាច់រង់ នៅភូមិចូវហឹង ឃុំចូវដៀង ស្រុកកូវកែឲ្យដឹងថា៖ មិនចំពោះតែគ្រួសារខ្ញុំ គ្រួសារដទៃនៅក្នុងនិងក្រៅភូមិពេលជួបលំបាកតែងបានមូលដ្ឋានបង្កើតបញ្ជីរាយនាមផ្ញើប្រគេនព្រះតេជគុណថាច់ឡែ ហើយព្រះអង្គតែងយកព្រះទ័យទុកដាក់ទៅសួរសុខទុក្ខ លើកទឹកចិត្តនិងជូនអំណោយដល់គ្រួសារ។
លោកង្វៀងវ៉ាំងតាវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែឲ្យដឹងថា៖ តួនាទីរបស់ព្រះសង្ឃ សមណស័ក្ដិសាសនានៅតាមវត្តខ្មែរមានការចូលរួមគបវាល់យ៉ាងច្រើនជាមួយមូលដ្ឋានអនុវត្តបណ្ដាចលនាសុខុមាលភាពសង្គម ឧបត្ថម្ភដល់អ្នកក្រីក្រ រួមដំណើរជាមួយគណៈចង្អុលការបង្ការ ទប់ស្កាត់ជំងឺអាសន្នរោគគ្រប់លំដាប់ថ្នាក់ចូលរួមផ្សព្វផ្សាយ អនុវត្តបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ប្រជាជននៅតាមភូមិស្រុក។
ដោយឡែកអំពីប្រភពគបវាល់របស់សប្បុរសជន បណ្ដាវត្តនិងបណ្ដាសមណស័ក្ដិសាសនាលើភូមិសាស្រ្តស្រុកកូវកែបានទទួលជាង ០៧ ពាន់លានដុង ក្នុងនោះតួនាទីគបវាល់របស់បណ្ដាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរជិត ០២ ពាន់លានដុង។ មានព្រះសង្ឃច្រើនអង្គបានចូលរួមចលនា គបវាល់ផ្ទាល់ ឧបត្ថម្ភដល់អ្នកក្រីក្រដូចជា៖ ព្រះតេជគុណថាច់ឡែ ព្រះចៅអធិការវត្តសាលវ័ន (តាអោក) ព្រះតេជគុណថាច់ថាវ ព្រះចៅអធិការវត្តមជ្ឈិមារាម (កណ្ដាល) ឃុំហ្វាអឹង ស្រុកកូវកែ៕
ប្រែសម្រួល៖ ថាច់ហ្វាង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។