
អនុវត្តការចលនា ”ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ បណ្ដាមូលដ្ឋានក្នុងខេត្តខិតខំអនុវត្តសម្រេចបណ្ដាលក្ខឋាននិងលើកកម្ពស់គុណភាពបណ្ដាលក្ខឋានកសាងជនបទថ្មី។ គិតមកទល់ពេលនេះ ទូទាំងខេត្តមាន ៦៩/៨៥ ឃុំសម្រេចលក្ខឋានជនបទថ្មី ១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ១៤ សង្កាត់សម្រេចលក្ខឋានទីក្រុងអារ្យធម៌ មានអង្គភាពថ្នាក់ស្រុក ០៥/០៩ កន្លែងបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី សម្រេចលក្ខឋានជនបទថ្មី រួមមានបណ្ដាស្រុក៖ ទីវកឹង កូវកែ ទីផ្សាររួមខេត្ត យ្វៀងហាយ ស្រុកកាងឡុង និងទីក្រុងត្រាវិញ។
13/07/2021 08:03
ក្រៅពីការអនុវត្តន៍ល្អអនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល ប្រជាជនជាច្រើននៅឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានទូរសព្ទឲ្យញាតិសន្តានរបស់ខ្លួនទៅប្រកបកិច្ចការរកស៊ីនៅទីឆ្ងាយ គប្បីរក្សានៅកន្លែងដដែលមិនគប្បីវិលត្រឡប់មកកាន់ផ្ទះនៅពេលនេះ។ ពីព្រោះនេះជាវិធានការមួយក្នុងបណ្តាវិធានការរួមចំណែកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ មានប្រសិទ្ធភាព។
06/07/2021 10:53
ដើម្បីឧទ្ទេសនាមឱ្យមនុស្សជាច្រើនបានដឹងពីកេរដំណេលប្រវត្តិសាស្រ្ត ក្រោយពេលបានទទួលស្គាល់ គណៈគ្រប់គ្រងតំបន់កេរដំណែលខេត្ត សហការជាមួយផ្នែកគមនាគមន៍ដាក់ស្លាកឧទ្ទេសនាមប្របតាមបណ្តាដងផ្លូវលើភូមិសាស្រ្តខេត្ត។ គិតមកទល់ពេលនេះ បណ្តាតំបន់កេរដំណែលទាំងអស់ រាប់ទាំងតំបន់កេរដំណែលថ្នាក់ខេត្ត និងថ្នាក់ជាតិសុទ្ធតែបានភ្ជាប់ស្លាកឧទ្ទេសនាម។
29/06/2021 09:32
សមាគមសហព័ន្ធនារីឃុំហ្វាធ្វឹង ស្រុកចូវថាញ់មានសមាជិកា ២៦៥ នាក់ ក្នុងនោះមានសមាជិកាស្នូល ៩៥ នាក់ (សមាជិកាស្នូលជនជាតិខ្មែរ ៤៥ នាក់)។ ជាច្រើនឆ្នាំកន្លង សមាគមសហព័ន្ធនារីឃុំហ្វាធ្វឹងតែងពង្រីកតួនាទីសមាជិកាស្នូលក្នុងការផ្សព្វផ្សាយ ចលនាបងប្អូននារីឱ្យចូលរួមអង្គការចាត់តាំងសមាគម ដើម្បីកសាងអង្គការចាត់តាំងឲ្យបានរឹងមាំ និងចូលរួមចលនាកសាងគ្រួសារសុភមង្គលជាដើម។
25/06/2021 08:32
នៅលើភូមិសាស្រ្តស្រុកកូវង៉ាង និងថ្កូវដែលមានវត្តខ្មែរជាច្រើនធ្លាប់ល្បីអំពីការចាត់តាំងបណ្តាថ្នាក់បង្រៀនពុទ្ធិកមធ្យមសិក្សាសម្រាប់ព្រះសង្ឃ និងថ្នាក់វិជ្ជាខេមរភាសាសម្រាប់កូនចៅជនរួមជាតិខ្មែរសិក្សារៀនសូត្រ។ គិតមកទល់ ពេលនេះ បណ្តាវត្តទាំងនោះក្លាយជាទីស្ងប់ស្ងាត់ គ្មានការប្រមូលផ្តុំសិស្សានុសិស្សដូចជាបណ្តាថ្ងៃធម្មតាទៀតឡើយ។ ដោយឡែកបណ្តាថ្ងៃឧបោសថសីល ពុទ្ធបរិស័ទជាច្រើនយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃឆាន់ រួចប្រញាប់វិលមកផ្ទះវិញ។
22/06/2021 09:15
លោកមាថាច់ង៉ុកយ៉ា (កើតឆ្នាំ ១៩៦០) ជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិខ្មែរ នៅភូមិប្រាសាទ(អា) ឃុំង្វៀតហ្វា ស្រុកចូវថាញ់។ រយៈកាលជាង ៣០ ឆ្នាំកន្លង លោកមាថាច់ង៉ុកយ៉ា តែងតាមដាននិងអានកាសែតត្រាវិញខេមរភាសា។ ជាពិសេសចាប់តាំងពីលោកមាបានមាមីងទុកចិត្តបោះឆ្នោតជ្រើសតាំងជាអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរតាំងពី ២០១១ មក គាត់តែងស្វែងយល់រៀនសូត្រពាក្យពេចន៍ពាក់ព័ន្ធដល់គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋជាភាសាខ្មែរឲ្យច្បាស់លាស់ជាងទៀតដើម្បីផ្សព្វផ្សាយដល់ប្រជាជនខ្មែរក្នុងភូមិ។
22/06/2021 09:06
ក្រោយពេលលាចាកផ្នួស ១២ ឆ្នាំ លោកមាថាច់ផន នៅភូមិភាវ ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ចាប់ផ្តើមចូលរួមបណ្តាសកម្មភាពជាមួយរដ្ឋអំណាចមូលដ្ឋាន។ ដោយអាស្រ័យសកម្មក្នុងចលនាសង្គម ឆ្នាំ ២០០៩ លោកមាបានឃុំផ្តល់ទំនុកចិត្តជ្រើសឱ្យធ្វើជាប្រធានសាខាសមាគមអ្នកមានវ័យចាស់ភូមិភាវ។ ទន្ទឹមនឹងនោះ លោកមានៅទាំងបានព្រះសង្ឃ ពុទ្ធបរិស័ទជ្រើសធ្វើប្រធានគណៈអភិបាលសីលធម៌ក្រុមសមាទាន ភូមិភាវ លេខាធិការរបស់វត្តអង្គរជុំ(ភាវ)។ ដើម្បីឆ្លើយតបជាមួយទំនុកចិត្តខាងលើ លោកមាថាច់ផនតែងជិតស្និទ្ធជាមួយមាមីងភូមិផង ចែករំលែកបណ្តាបទពិសោធន៍ ចំណេះដឹងដែលខ្លួនមានតាមរយៈសៀវភៅ កាសែត លោកមាតែងយកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយ ពង្រឹងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស ប្រមូលផ្តុំបានជនរួមជាតិខ្មែរជាច្រើនជ្រោមជ្រែងចូលរួមបណ្តាចលនានៅមូលដ្ឋាន។
22/06/2021 07:46
ទោះបីវ័យចាស់ ព្រះនេត្រខ្សោយ ប៉ុន្តែព្រះឧបជ្ឈាយ៍សុើងត្រេវ ព្រះចៅអធិការ វត្តពន្លាជ័យ (ពន្លា) ឃុំលឿងហ្វា ស្រុកចូវថាញ់នៅតែមានចំណូលចិត្តអានកាសែតត្រាវិញខេមរភាសាហាក់ដូចគ្មានឆ្លកលេខណាឡើយ។ បណ្ដាព័ត៌មានដ៏មានប្រយោជន៍ដែលចុះផ្សាយលើទំព័រកាសែតនេះ ព្រះឧបជ្ឈាយ៍បានសម្រាំង ជ្រើសយកទៅផ្សព្វផ្សាយបន្តដល់មាមីង ពុទ្ធបរិស័ទនៅបណ្ដាពេលសម្តែងធម្មទេសនា និងបណ្ដាថ្ងៃប្រជុំជីវភាពសាសនាក្នុងវត្តពន្លាជ័យ។
11/06/2021 08:15
ដំណាក់កាល ២០១៦-២០២០ ផ្ដើមពីកម្មវិធីលេខ ១៣៥ ស្រុកវិនិយោគ ១១,២៨៥ ពាន់លានដុងឧបត្ថម្ភពង្រីកការផលិត ពហុសណ្ឋានមុខរបរ និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ ដោយមានគ្រួសារ ៧១៦ គ្រួទទួលផលអនុវត្តបណ្ដាទម្រង់ចិញ្ចឹមគោមេ ដាំដំណាំ ចិញ្ចឹមមាន់ ផ្ដើមពីនោះ រួមចំណែកកាត់បន្ថយភាពក្រីក្រលើភូមិសាស្រ្ត។ កាលពីឆ្នាំ ២០១៦ ស្រុកមានគ្រួសារក្រីក្រចំនួន ៦.១៣៨ គ្រួ ដល់ឆ្នាំ ២០២០ ថយចុះនៅតែ ៧៨៨ គ្រួ ប៉ុណ្ណោះ គិតជាមធ្យមក្នុងមួយឆ្នាំបន្ថយបាន ២,៨៣% កាត់បន្ថយគ្រួសារជនជាតិខ្មែរក្រីក្រជាមធ្យមក្នុងមួយឆ្នាំ ៣,៩៧%។ ដោយឡែកបណ្ដាឃុំជួបការលំបាកខ្លាំង ឃុំមានជនរួមជាតិខ្មែររស់ច្រើន ស្រុកបានផ្ដុំអាទិភាពវិនិយោគទុន ផ្ដើមពីនោះកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅបណ្ដាឃុំពី ០៤%-០៦%ក្នុងមួយឆ្នាំ។ មាន ០៩ ភូមិ អនុសង្កាត់អនុវត្តសម្រេចកម្មវិធី ១៣៥ ចាកផុតពីស្ថានភាពលំបាកខ្លាំងដូចជា៖ អនុសង្កាត់លេខ ៤ ទីប្រជុំជនចូវថាញ់ ភូមិបាស្រែ(អា) ភូមិបន្លា ឃុំលឿងហ្វា ភូមិដាហ្វាបាក់ ក្វីណុង(បេ) ឃុំហ្វាឡើយ ភូមិអូរល្បាប់ ហ្វាឡាក(អា) ឃុំលឿងហ្វា(អា) ភូមិដាហ្វា ឃុំភឿកហាវ ភូមិអូត្រែលើង ឃុំថាញ់ម៉ី។
25/05/2021 10:00
វត្តពិសេសារាម(កន្លែងសេះ) ស្ថិតនៅភូមិកន្លែងសេះ ឃុំបិញភូ ស្រុកកាងឡុង។ នេះជាវត្តខ្មែរមួយក្នុងចំណោមវត្តទាំង ៤ លើភូមិសាស្រ្តស្រុកកាងឡុង ទាក់ទាញភ្ញៀវពីចតុទ្ទិសមកទស្សនានូវសម្រស់ស្រស់ស្អាតរបស់វត្ត។