• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

សមាគមអតីតយុទ្ធជនឃុំគីមហ្វា៖ ចលនាជាក់ស្តែងជាច្រើនរួមចំណែកលើកកម្ពស់បណ្តាលក្ខឋានជនបទថ្មី

02/07/2021 10:34

បច្ចុប្បន្ននេះ សមាគមអតីតយុទ្ធជនឃុំគីមហ្វា ស្រុកកូវង៉ាង មានសមាជិកចំនួន ១០៧ នាក់ ប្រជុំជីវភាពនៅតាមសាខាសមាគមស្ថិតក្រោមឱវាទ ០៥ កន្លែង។ ក្នុងនោះ សមាជិកជាជនជាតិខ្មែរជាង ៤២%។ ចាប់ពីពេលឃុំគីមហ្វាបានទទួលស្គាល់ជាឃុំជនបទថ្មី និងអនុវត្តបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់ សមាគមអតីតយុទ្ធជនឃុំ មានការរួមចំណែកយ៉ាងសំខាន់ នាំមកផលប្រយោជន៍ជាច្រើនជូនដល់សហគមន៍។

       សមាគមអតីតយុទ្ធជនឃុំ ចលនាសមាជិករក្សាល្អសកម្មភាពរបស់ “ក្លឹបការពារបរិស្ថាន”។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ បណ្តាសមាជិក សហការជាមួយបណ្តាផ្នែកពាក់ព័ន្ធ កាប់ស្ការគុម្ពោតឈើស៊ុមទ្រុមតាមបណ្តាដងផ្លូវបានប្រវែង ៨.៥០០ ម៉ែត្រ ប្រមូលសំរាម បានជាង ៧៥០ គីឡូក្រាម ដោយមានសមាជិកជិត ៨០ នាក់ចូលរួមរុះរើបណ្តាវត្ថុបិទបាំងធ្វើឱ្យបាំងប្រយោលភ្នែកក្នុងការបើកបរ ធ្វើដំណើរ រួមចំណែកជួយឲ្យការបើកបរបណ្តាមធ្យោបាយយានយន្តបានសុវត្ថិភាព កាត់បន្ថយចំនួនករណីគ្រោះថ្នាក់ចរាចរណ៍លើភូមិសាស្រ្តឃុំ។ ទន្ទឹមនឹងនោះ សមាគមធ្វើល្អការងារបំផុសចលនាសប្បុរសជនឧបត្ថម្ភផ្ទះដល់សមាជិកដែលមានជីវ​ភាពលំបាក កសាងស្ពានជនបទជួយឱ្យបណ្តាដងផ្លូវនៅតំបន់ជនបទបានតភ្ជាប់ជាមួយគ្នា ងាយស្រួសម្រាប់ការធ្វើដំណើរ ដឹកជញ្ជូនមុខទំនិញរបស់ប្រជាជន។

លោកឡេហុងកឹមពិនិត្យស្ពានជនបទមានប្រភពថវិកាចលនាបណ្តាសប្បុរសជនកសាង។

       ជាគំរូក្នុងចលនា មានសាខាសមាគមអតីតយុទ្ធជនភូមិចេកជ្រំត្បូង ចលនាសប្បុរសជននៅកន្លែងនានាឧបត្ថម្ភកសាងបានស្ពាន ០៥​ កន្លែង គិតជាតម្លៃជាង ៣០០ លានដុង កសាងផ្ទះមេត្តាធម៌ ០១ ខ្នងជាមួយនឹងតម្លៃជិត ៧០ លានដុងជូនដល់សមាជិកក្រីក្រ។ ផ្តើម ពីទង្វើជាក់ស្តែងនោះ កាន់តែធ្វើឱ្យសម្រស់ជនបទលើភូមិសាស្រ្តភូមិកាន់តែស្រស់បំព្រង។ លោកឡេហុងកឹម ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិចេកជ្រំត្បូងបានឱ្យដឹងថា៖ យល់ ឃើញថាមូលដ្ឋានបំផុសចលនាកម្លាំងប្រជាជនអនុវត្តបណ្តាលក្ខឋានជនបទថ្មី និងកំពុងអនុវត្តបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់នោះ សមាគមអតីតយុទ្ធជនតែងមានបណ្តាសកម្មភាពសកម្ម​ដើម្បីរួមជាមួយមូលដ្ឋានធ្វើល្អ​បណ្តាចលនា។ ជាមួយលក្ខណៈជីវភាពរបស់សមាជិកនៅជួបលំបាក សាខាសមាគមចលនាបណ្តាសប្បុរសជនកសាងបណ្តាសំណង់សាធារណប្រយោជន៍សង្គម រួមចំណែកនាំមកភាពរីករាយជូនដល់ប្រជាជនលើភូមិសាស្រ្ត។

បងស្រីសឺនធីហ្វា នៅភូមិចេកជ្រំត្បូងបានឱ្យដឹង៖ កាលពីមុន ធ្វើដំណើរទៅមកធ្វើស្រែឆ្លងព្រែកដោយស្ពានស្នួ ជួនកាលជួបការលំបាកយ៉ាងខ្លាំង ក្នុងខណៈដែលប្រមូលផលត្រូវឆ្លងកាត់ច្រើនកន្លែងទើបដឹកជញ្ជូនមកដល់ផ្ទះ។ សព្វថ្ងៃ ស្ពានបានកសាងរឹងមាំ ជួយឱ្យយើងខ្ញុំទៅរវាំងស្រែបានងាយស្រួលជាង ជាក់ស្តែងគឺយើងខ្ញុំ​អាចប្រើប្រាស់មធ្យោបាយជំ នាញដឹកជញ្ជូនទៅដល់ស្រែបាច់ជីបាញ់ថ្នាំ។ ដោយអាស្រ័យ​មានសកម្មភាពរបស់អតីតយុទ្ធ ជនភូមិ ម៉្លោះហើយប្រជាជននៅលើភូមិសាស្រ្តនរណាក៏រីករាយ​ ។

             បច្ចុប្បន្ន​ ក្នុងចំនួនសមាជិកអតីតយុទ្ធជនរបស់ភូមិ នៅមានសមាជិក ០២ នាក់ស្ថិតក្នុង មុខសញ្ញាក្រីក្រ។ តាមផែនការ ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២១ សាខាសមាគមនឹង បង្កលក្ខណៈបានប្រសព្វជាមួយបណ្តាប្រភពទុន​អាទិភាពពង្រីកការចិញ្ចឹមសត្វ រួចស្នើដល់មូលដ្ឋានបំបាត់ភាពក្រីក្រនៅចុងឆ្នាំ ២០២១ ដោយឡែកសមាជិកក្រីក្រម្នាក់ទៀតអាស្រ័យសុខភាពមិនសូវមាំមួន ម៉្លោះហើយសមាគមបន្តការចលនាសប្បុរសជននៅកន្លែងនានា គួបផ្សំជាមួយសំណើគោលនយោបាយឧបត្ថម្ភដើម្បីសមាជិករូបនេះបានព្យាបាលឆាប់ជាសះស្បើយពីជំងឺ និងមានលក្ខណៈកែលម្អជីវភាព រួចជួយឱ្យភូមិឆាប់អនុវត្តបានសម្រេចលក្ខឋានអំពីគ្រួសារក្រីក្រ​ក្នុងកន្សោមលក្ខឋានជនបទថ្មីលើកកម្ពស់។

         លោកង្វៀងក្វឹកគឿង ប្រធានសមាគមអតីតយុទ្ធជនឃុំគីមហ្វាបានឱ្យដឹងថា៖ ក្នុងការ ចង្អុលការអនុវត្តបណ្តាកិច្ចការ សមាគមតែងច្បាមតាមផែនការ តែងអនុវត្តល្អការងារ​សតិ អារម្មណ៍ បំពាក់បំប៉នចំណេះដឹងសម្រាប់កម្មាភិបាល សមាជិក ផ្សព្វផ្សាយបណ្តាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ធ្វើឱ្យសមាជិកជឿជាក់ទៅលើមាគ៌ាផ្លាស់ថ្មីរបស់បក្ស រក្សាខ្ជាប់ និងពង្រីកអត្តចរិត “កងទ័ពអ៊ំហូ” ធ្វើជាគំរូក្នុងការអនុវត្តន៍ភារកិច្ចរបស់សមាគមនៅមូលដ្ឋាន។ ផ្តើមពីភាពសកម្មជ្រោមជ្រែងជាមួយបណ្តាចលនា បច្ចុប្បន្ន លេចធ្លោឡើងគំរូជឿនលឿន​កាន់តែច្រើនក្នុងបណ្តាចលនា រួចសមាគមកំពុងមានផែនការស្នើឡើងថ្នាក់លើស្ងើចសរសើរជូនរង្វាន់នៅចុងឆ្នាំ ២០២១៕    

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.