• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

មានមោទនភាពពេលបានធ្វើជាវិធីការិនីភាសាខ្មែរ

22/06/2021 09:10

ថាច់ធីវេសាលីជាវិធីការិនីនៃការិយាល័យភាសាខ្មែរនៃស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ។ វេសាលីមានមោទនភាពដែលបានធ្វើជាវិធីការិនីភាសាខ្មែរ។ ដោយមានការព្យាយាម និងការឧបត្ថម្ភបង្កលក្ខណៈរបស់ថ្នាក់ដឹកនាំការិយាល័យភាសាខ្មែរ និងសហជីព វិធីការិនីថាច់ធីវេសាលី បានសម្រេចឆ្នើមរាល់ភារកិច្ចដែលបានប្រគល់ឲ្យ និងបានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ “សម្រេចភារកិច្ចឆ្នើម “ ដំណាក់កាល ២០១៤-២០១៥ និងដំណាក់កាល ២០១៧ ២០១៨ ។

វិធីការិនីថាច់ធីវេសាលីកំពុងបំពេញការងារក្នុងកម្មវិធីទូរទស្សន៍។

វិធីការិនីថាច់ធីវេសាលី (កើតឆ្នាំ ១៩៨៣) នៅភូមិពោធ៌ធំឃុំហ្វាអឹង ស្រុកកូវកែ។ ដំណាក់កាលនៅរៀនថ្នាក់សកល វេសាលីបានឆ្លៀតពេលទៅរៀនអក្សរសាស្រ្តខ្មែរនៅតាមវត្តលើភូមិ​សាស្រ្តស្រុកកូវកែ រួចទទួលសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (បាលីរង)កាលពី ឆ្នាំ ២០០៥។ លុះរៀនចប់ថ្នាក់វិទ្យាល័យ វេសាលី រៀនបន្តថ្នាក់ឧត្តមសិក្សាភាសាអង់គ្លេសរួចទទួលបានសញ្ញាបត្រនៅឆ្នាំ ២០០៦។ វេសាលីបានជ្រើសចូលធ្វើការនៅការិយាល័យភាសាខ្មែរនៃស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ ដោយទទួលនាទីជាវិធីការិនីកម្មវិធីទូរទស្សន៍ភាសាខ្មែរ។ ឆ្នាំ ២០០៧ បងទទួលបន្ទុកជាវិធីការិនីភាសាខ្មែរ ទាំងកម្មវិធីវិទ្យុនិងកម្មវិធីទូរទស្សន៍។ ក្នុងអំឡុងពេលបំពេញការងារ វិធីការិនីវេសាលី បានថ្នាក់ដឹកនាំការិយាល័យបង្កលក្ខណៈឲ្យចូលរួមបណ្តាថ្នាក់បំពាក់បំប៉នមុខជំនាញវិធីករ មុខជំនាញសារពត៌មានជាដើម។ ក្រៅពីនោះ បងនៅទាំងឆ្លៀតពេលសិក្សាបន្តឡើងមហាវិទ្យាល័យនៅសាលាមហាវិទ្យាល័យត្រាវិញរួចទទួលបរិញ្ញាបត្រភាសាអង់គ្លេសកាលឆ្នាំ ២០១១។ មិនតែប៉ុណ្ណោះ ឆ្នាំ ២០១៦ វិធីការិនីវេសាលីនៅទាំងបន្តការសិក្សាកម្រិតមហាបរិញ្ញារួចទទួលសញ្ញាបត្រមហាបរិញ្ញាផ្នែកវប្បធម៌កាលពីឆ្នាំ ២០១៩ ។

សំណេះសំណាលពីបទពិសោធន៍ក៏ដូចជាក្តីរីករាយនិងមោទនភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន វិធីការិនីវេសាលីមានប្រសាសន៍ថា៖ ធ្វើជាវិធីករស្ថានីវិទ្យុ-ទូរទស្សន៍ភាសាវៀតណាមមានការលំបាកណាស់ហើយ ទម្រាំធ្វើជាវិធីករភាសាខ្មែរកាន់តែលំបាកជាងទៀត។ លំបាកបំផុតគឺភាសាខ្មែរ ក្នុងតំបន់នីមួយៗនិយាយសំឡេងខុសប្លែកកពីគ្នា ដូច្នោះក្នុងនាមជាវិធីការិនីត្រូវចេះអានភាសាខ្មែរឲ្យបានល្អ ងាយស្តាប់ ដើម្បីចាក់ផ្សាយតាមរលកធាតុអាកាស។ ដូច្នោះក្នុងពេលអានព័ត៌មានជាដំណឹងក្តី  អត្ថបទក្តីនៃកម្មវិធីវិទ្យុ-ទូរទស្សន៍ ខ្ញុំតែងដាស់សតិដោយខ្លួនឯងថាមិនត្រូវអានប្រយោគវែងពេក អានរហ័សពេក មិនត្រូវបញ្ចេញសំឡេងធូរពេកឬតឹងពេកដែរ ដើម្បីឱ្យប្រជាជនខ្មែរគ្រប់តំបន់ងាយស្តាប់ ងាយក្តាប់ព័ត៌មាន។ ក្នុងអំឡុងពេលបំពេញការងារ កត្តាដែលញ៉ាំងឱ្យខ្ញុំសប្បាយចិត្តនិងមានមោទនភាពបំផុតនោះគឺបានអ្នកស្តាប់ ទស្សនិកជនចាប់អារម្មណ៍ចំពោះកម្មវិធីវិទ្យុ-ទូរទស្សន៍ភាសាខ្មែរ។ ជាពិសេសក្នុងពេលទៅមូលដ្ឋាន ខ្ញុំនៅទាំងទទួលបានការបំពេញយោបល់ដោយសុទ្ធចិត្តពីសំណាក់អ្នកស្តាប់ ទស្សនិកជនផង នោះបានជំនួយឲ្យខ្ញុំជម្នះបានចំណុចអន់ខ្សោយរបស់ខ្លួនក្នុងពេលបំពេញភារកិច្ចជាវិធីការិនី។

បញ្ជាក់ពីលទ្ធផលនៃស្មារតីព្យាយាមរបស់វិធីការិនីវេសាលី អ្នកកាសែត ថាច់ធីលាភី អនុប្រធានការិយាល័យភាសាខ្មែរនៃស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញមានប្រសាសន៍ថា៖ ទន្ទឹមនឹងអនុវត្តល្អភារកិច្ចជាវិធីការិនី ការិយាល័យនៅទាំងបែងការងារឱ្យវេសាលីទទួលបន្ទុកបន្ថែមជាអ្នកយកព័ត៌មានទៀតផង។ វេសាលីបានទៅមូលដ្ឋានសរសេរអត្ថបទក្នុងកម្មវិធីនារីនិងការរស់នៅ មធ្យមភាគពី ០១-០២ អត្ថបទ ក្នុងមួយសប្តាហ៍។ ក្នុងអំឡុងពេលបំពេញការងារវិធីការិនីវេសាលីតែងខិតខំអស់ពីលទ្ធភាពចំពោះការងារ។  ទោះបីទទួលតួនាទីណាក៏ដោយ វិធីការិនីវេសាលីតែងបំពេញបានល្អភារកិច្ចដែលបានប្រគល់ឲ្យ។

សំណេះសំណាលអំពីការបំពេញភារកិច្ចជាអ្នកយកព័ត៌មានក្នុងរយៈកាលជិត ០១ ឆ្នាំកន្លង វិធីការិនីវេសាលីបានឲ្យដឹង៖ បំពេញតួនាទីជាវិធីការិនី ខ្ញុំក៏រៀនសូត្រចំណុចល្អៗ និងមានប្រយោជន៍យ៉ាងច្រើនសម្រាប់ខ្លួនខ្ញុំ។ លុះដល់ទទួលនាទីជាអ្នកយកព័ត៌មាន បានទៅមូលដ្ឋាន ខ្ញុំក៏រៀនសូត្របានច្រើនដែរ។ជាក់ស្តែងដូចជាខ្ញុំបានទៅជិតដិត ក្តាប់ព័ត៌មានអំពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ជាពិសេសក្តាប់ពីរបៀបបង្កើតនិងកសាងអាជីពរបស់បងប្អូននារី។ ផ្តើមពីការងារជាក់ស្តែងទាំងនោះ ជំនួយឲ្យខ្ញុំមានចំណេះដឹងនិងបទពិសោធន៍យ៉ាងច្រើនសម្រាប់ការងារមុខជំនាញក៏ដូចជាសម្រាប់ជីវភាពសង្គម៕

អត្ថបទ-រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.