22/06/2021 09:15
លោកមាថាច់ង៉ុកយ៉ាអានកាសែតត្រាវិញខេមរភាសា។
លោកថាច់ង៉ុកយ៉ាមានប្រសាសន៍ថា៖ កាសែតត្រាវិញខេមរភាសាគឺជា “ចំណីអារម្មណ៍” មិនអាចណាខ្វះបានចំពោះខ្ញុំ។ក្រោយពេលអានកាសែតត្រាវិញខេមរភាសារួចម្តងៗខ្ញុំតែងរក្សាទុកសម្រាប់ពេលដែលអ្នកនាំសារមិនទាន់យកកាសែតថ្មីមក ខ្ញុំក៏យកកាសែតចាស់មកអានសារឡើងវិញ។ ជាពិសេសការរក្សាទុកកាសែតចាស់អាចរក្សាទុកនូវព័ត៌មាននិងព្រឹត្តិការណ៍ដែលកើតមានឡើងក្នុងខេត្តក្នុងពេលកន្លងក៏ដូចជាជំនួយឲ្យខ្ញុំសន្សំវាក្យស័ព្ទវៀតណាម-ខ្មែរបានច្រើន ដើម្បីងាយស្រួលក្នុងការស្វែងយល់និងចងចាំពាក្យពេចន៍បានច្រើន និងយូរអង្វែង។ បើតាមខ្ញុំយល់ឃើញថា ប្រសិនបើចង់រៀនពាក្យពេចន៍ពីកាសែតត្រាវិញខេមរភាសា ពេលកាសែតផ្សាយដល់មួយក្រាំងៗ យើងត្រូវអានឲ្យបានច្រើនសារ។ បច្ចុប្បន្ន ក្នុងនាមជាអ្នកមានប្រជាប្រិយភាពផង ជាគណៈកម្មការអារាមាភិបាលផង ខ្ញុំត្រូវតែមានភារកិច្ចផ្សព្វផ្សាយបណ្តាគោលមាគ៌ា គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋប្រគេននិងជូនចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទជនជាតិខ្មែរជាភាសាខ្មែរ។ ដូច្នេះខ្ញុំត្រូវអានឲ្យបានហ្មត់ចត់ខ្លឹមសាររបស់កាសែត។
ទន្ទឹមនឹងតួនាទីជាគណៈអារាមាភិបាលវត្តនាគវណ្ណនារាម (ខ្ទឹង) សង្កាត់ទី ៧ ទីក្រុងត្រាវិញ លោកមាង៉ុកយ៉ា នៅទាំងទទួលនាទីជាអ្នកមានប្រជាប្រិយភាព និងឈានមុខរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ អ្នកស្រីថាច់ធីបុប្ផា លេខាសាខាបក្សភូមិប្រាសាទ(អា)បញ្ជាក់ថា៖ ដោយមានតួនាទីជាអ្នកមានប្រជាប្រិយភាពលោកមាថាច់ង៉ុកយ៉ាតែងចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានចលនាប្រជាជនឲ្យចូលរួមគបវាល់កសាងសំណង់ និងធ្វើនូវកិច្ចការដ៏មានប្រយោជន៍ជាច្រើនជូនសហគមន៍និងសង្គម។ ជាក់ស្តែងគឺខ្លួនគាត់ផ្ទាល់ធ្វើជាគំរូក្នុងការបរិច្ចាគដីជាង ៣០០ ម៉ែត្រក្រឡាសម្រាប់កសាងផ្លូវ សរុបតម្លៃជិត ១០០ លានដុង។ ទន្ទឹមនឹងនោះ លោកមានៅទាំងចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានចលនាគ្រួសារប្រជាជន ៦០ គ្រួក្នុងភូមិបរិច្ចាគដីជិត ៧.០០០ ម៉ែត្រក្រឡាដើម្បីកសាងផ្លូវកៅស៊ូ សរុបតម្លៃជាង ២,៤ ពាន់លានដុងនិងគប់វាល់ប្រាក់ ៦៤ លានដុងកសាងបង្គោលនិងអំពូលភ្លើងបំភ្លឺតាមផ្លូវជនបទសរុបប្រវែងជាង ១.៣០០ ម៉ែត្រ។ល។ ភូមិប្រាសាទ(អា) បានសម្រេចកិត្តិនាមជាភូមិជនបទថ្មី (ឆ្នាំ ២០១៩) ក៏អាស្រ័យមានការរួមចំណែកយ៉ាងសកម្មរបស់លោកមាថាច់ង៉ុកយ៉ា។ តម្លាភាពរបស់លោកមាថាច់ង៉ុកយ៉ាគឺគាត់ជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ ជាពិសេសគាត់ចេះភាសានិងអក្សរសាស្រ្តខ្មែរជ្រៅជ្រះ ម៉្លោះហើយ គាត់អានសៀវភៅ កាសែតខ្មែរបានច្រើន ជំនួយឲ្យគាត់បង្កើនការយល់ដឹងអំពីពាក្យពេចន៍ពាក់ព័ន្ធដល់គោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ។ ឆ្លងតាមរយៈនោះ លោកមាបានផ្សព្វផ្សាយជាភាសាខ្មែរជូនប្រជាជនខ្មែរក្នុងភូមិជិត ៧០% ជំនួយឲ្យមាមីងជនជាតិខ្មែរងាយយល់ និងស្របគំនិតចូលរួមគបវាល់អនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។
ប្រៀបធៀបនិងវាយតម្លៃពីគុណភាពកាសែតត្រាវិញខេមរភាសា លោកមាថាច់ង៉ុកយ៉ាបានឲ្យដឹងថា៖ បើតាមខ្ញុំយល់ឃើញថា កាសែតត្រាវិញខេមរភាសា បច្ចុប្បន្ននេះមានខ្លឹមសារ និងរូបភាពសម្បូរបែបជាងកាលពីមុន។ បណ្តាខ្លឹមសារសមស្របសម្រាប់អ្នកអានគ្រប់វ័យ តាំងពីសិស្ស និស្សិត ដល់កសិករ។ល។ ជា ពិសេសមានមាតិកាស្ដីពីគោលនយោបាយថ្មី ព្រមទាំងបង្កើនគុណភាពទំព័រវាក្យសព្ទវៀតណាម-ខ្មែរ ដើម្បីឆ្លើយតបនឹងតម្រូវការស្វែងយល់ រៀនសូត្ររបស់អ្នកអានជាជនជាតិខ្មែរ។ ទន្ទឹមនឹងនោះ ខ្លឹមសារនៃដំណឹងនិងអត្ថបទជាច្រើនវិស័យតែងសរសេរពាក្យពេចន៍ ឃ្លាឃ្លោងងាយយល់ជិតដិតនឹងការរស់នៅរបស់ជនរួមជាតិខ្មែរ៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។