16/07/2021 08:27
នោះគឺជាខ្លឹមសារចង្អុលការរបស់សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ ក្នុងអង្គប្រជុំគណៈចង្អុលការនាថ្ងៃទី ០៩ កក្កដា កន្លង។ អញ្ជើញចូលរួមនៅបណ្តាមណ្ឌលផ្សាយ បន្តផ្ទាល់គណៈកម្មាធិការប្រជាជនខេត្ត ជាមួយនឹងបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្តមាន សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត និងបណ្តាសមាជិកគណៈចង្អុលការថ្នាក់ខេត្ត។
គិតមកដល់ថ្ងៃទី ០៩ កក្កដា ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩នៅតែប្រែប្រួលយ៉ាងស្មុគស្មាញ នៅនឹងមូលដ្ឋានជាច្រើនក្នុងទូទាំងប្រទេស និង នៅលើភូមិសាស្ត្រខេត្តត្រាវិញ បន្តនឹងរកឃើញបណ្តាអ្នកជំងឺថ្មី។ ចំពោះស្ថានភាពនោះសមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការបណ្តាថ្នាក់ បណ្តាផ្នែកទាន់ពេលជ្រួតជ្រាបបណ្តាឯកសារចង្អុលការរបស់ខេត្ត និងមជ្ឈិម ពិសេសគឺចំពោះមូលដ្ឋាន។ បង្កើនការគ្រប់គ្រងជំងឺតាំងពីច្រកចូលរបស់បណ្តាប៉ុស្តិ៍ត្រួតពិនិត្យ សុខាភិបាល នៅនឹងបណ្តាតំបន់ប្រជាជនស្នាក់ នៅនិងត្រួតពិនិត្យម៉ត់ចត់បណ្តាករណីដែលមានសេចក្តីសម្រេចចិត្តអនុវត្តចត្តាឡីស័ក។ បង្កើនបណ្តាវិធានការបង្ការទប់ស្កាត់តាមស្មារតីនៃបណ្តាឯកសារចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត សហការជំរុញមាំការងារផ្សព្វផ្សាយពហុសណ្ឋានតាំងពីខេត្ត ចុះដល់មូលដ្ឋាន ក្នុងនោះ យកចិត្តទុកដាក់ដល់វិធីសាស្ត្រប្រើប្រាស់ឧគ្ឃោសនស័ព្ទ។
អំពីការងារធ្វើចត្តាឡីស័ក ប្រធានគណៈកម្មាធិការប្រជាជនបានចង្អុលការបណ្តាមូលដ្ឋាន គប្បីជ្រោងខ្ពស់មួយជំហានទៀតបើប្រៀបជាមួយនឹងវិធានការខាងដើម កន្លែងណានៅខ្វះគប្បីពង្រីក ទូលាយ និងបំពេញបន្ថែមបានទាន់ពេល។ ចំពោះបណ្តាសមាជិកគណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ខេត្តគប្បីបង្កើនការត្រួតពិនិត្យ ឧបត្ថម្ភ បណ្តាមូលដ្ឋានត្រឹមត្រូវតាមការប្រគល់ភារកិច្ច ដើម្បីរួមជាមួយនឹងមូលដ្ឋានវិនិច្ឆ័យទាន់ពេលនូវការទុក្ខលំបាក ជំពាក់វ៉ាក់វីន។ ពិសេស គឺបណ្តាផ្នែក មូលដ្ឋានមួយចំណូចត្រូវបង្កើនការងារបង្ការទប់ស្កាត់ មួយចំណុចផ្សេង គប្បីជំរុញមាំការផលិត ធ្វើអាជីវកម្មធានាសន្ទុះកំណើន បណ្តាសំណង់ គម្រោងការ រួមចំណែកអនុវត្តសម្រេចគោលដៅផ្ជិតផង និងពង្រីកសេដ្ឋកិច្ច-សង្គមផង បង្ការអាសន្នរោគជំងឺដោយមានប្រសិទ្ធភាពផង។ អំពីគណៈចង្អុលការខេត្តនឹងដំណើរការត្រួតពិនិត្យត្រៀមបម្រុងធ្វើសកម្មភាពមន្ទីរពេទ្យ បណ្តោះអាសន្នលេខ ២ របស់ខេត្ត (មន្ទីរពេទ្យកងទ័ព-ប្រ ជាជនខេត្ត) ដើម្បីព្យាបាលបណ្តាករណីវិជ្ជមាន ជាមួយនឹងវីរុស SARS-Cov- ២ ពេលដែលមន្ទីរ ពេទ្យបណ្តោះអាសន្នលេខ ១ ត្រូវហួសចំណុះ។
អំពីប្រជាជនពីទីក្រុងហូជីមិញ និងបណ្តាខេត្ត ដែលមានគម្លាតសង្គមវិលត្រឡប់មកខេត្តត្រាវិញ សមមិត្ត ឡេវុាំងហាំង ចង្អុលការគប្បីគ្រប់គ្រងបាន ម៉ត់ចត់។ ដាច់ខាត់មិនឱ្យចូលខេត្តចំពោះបណ្តា ករណីដែលមិនទាន់មានលិខិតទទួលបញ្ជាក់អវិជ្ជមានជាមួយនឹងកូវីដ-១៩ ដែលនៅមានសុពល ភាព វិធានការនេះបានអនុវត្តចំពោះពលករត្រា វិញ (ព្រមទាំង កម្មា ភិបាល បុគ្គលិក និយោជិត កំពុងបំពេញការងារនៅខេត្តត្រាវិញ ដែលមានផ្ទះ នៅក្រៅខេត្ត) បានទៅដល់បណ្តាខេត្តផ្សេងៗ ហើយវិលត្រឡប់មក។ ជំរុញទឹកចិត្តបណ្តាស្ថាប័ន អង្គភាពអនុវត្តតាមរូបភាពធ្វើការលើបណ្តាញផ្សាយបន្តផ្ទាល់នៅនឹងផ្ទះឬសុំច្បាប់នៅមកស្ថាប័នចំពោះកម្មាភិបាល បុគ្គលិក និយោជិត៕
សារទូរលេខបន្ទាន់ៈ ស្តីពីបន្តការគ្រប់ គ្រង ត្រួតពិនិត្យម៉ត់ចត់ប្រជាជនពីបណ្តាខេត្ត ទីក្រុងវិលត្រឡប់មកខេត្តត្រាវិញ ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩
ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទូរស័ព្ទឱ្យបណ្តាប្រធានគណៈកម្មាធិការប្រជាជន បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
ចំពោះស្ថានភាពប្រែប្រួលស្មុគស្មាញនៃជំងឺកូវីដ-១៩ នៅតាមខេត្ត ទីក្រុងលើទូទាំងប្រទេស ដើម្បីបន្តការគ្រប់គ្រង ត្រួតពិនិត្យម៉ត់ចត់ប្រជាជនពីបណ្តាខេត្ត ទីក្រុងវិលត្រឡប់មកខេត្តត្រាវិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការ ប្រធាន គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្តទីក្រុងៈ
ទី ១. សំណូមពរដល់ប្រជាជនទាំងអស់ពីបណ្តាខេត្ត ទីក្រុងវិលត្រឡប់មកខេត្តត្រាវិញ ឆ្លងកាត់បណ្តាប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលនៅលើភូមិសាស្រ្តខេត្ត ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានជាមួយ SARS-CoV-២ ដោយបច្ចេកទេស Real time - PCR ឬតេស្តរហ័សជាតិធន់ដើមមានតម្លៃ ក្នុងរង្វង់ ០៥ ថ្ងៃ ការធ្វើតេស្តត្រូវបានអនុវត្តនៅបន្ទប់ តេស្តរបស់ស្ថាប័នសុខាភិបាលដែលមានសមត្ថកិច្ច។ ករណីមិនទាន់មានលទ្ធផលតេស្តអវិជ្ជមាន ដូចបានលើកឡើងខាងលើ (រួមទាំងប្រជាជនរស់ នៅលើភូមិសាស្រ្តខេត្តត្រាវិញចេញទៅក្រៅខេត្ត និងវិលមកក្នុងថ្ងៃដដែល) គឺមិនត្រូវបានអនុញ្ញាតឲ្យចូល មកខេត្តត្រាវិញ។
ទី ២. ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ត្រូវម៉ឹងម៉ាត់ចង្អុលការ ត្រួតពិនិត្យម៉ត់ចត់ប្រជាជនចូលមកភូមិសាស្រ្ត មិនទុកចោលឆ្លកមុខសញ្ញាអនុវត្តត្រឹមត្រូវការរបាយការណ៍សុខាភិបាល តេស្តរហ័សកូវីដ-១៩ ដើម្បីសម្រេចចិត្តអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យសមស្រប៕
ពលរដ្ឋ ១១០ នាក់ វិលត្រឡប់មក ពីឥណ្ឌូណេស៊ី សម្រេចចត្តាឡីស័ក
ពលរដ្ឋវៀតណាមវិលត្រឡប់មកពីឥណ្ឌូណេស៊ីដើម្បីធ្វើចត្តាឡីស័ក ។
កាលពីថ្ងៃទី ១១ កក្កដា គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ខេត្តត្រាវិញបាន ប្រគល់លិខិតទទួលបញ្ជាក់សម្រេចរយៈពេលចត្តាឡីស័កដល់ពលរដ្ឋវៀតណាមវិលត្រឡប់មក ពីឥណ្ឌូណេស៊ីដើម្បីធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ -១៩។
នេះគឺជាបណ្តាពលរដ្ឋវិលមកប្រទេសតាមព្រលានយន្តហោះអន្តជាតិកឹងធើ កាលពីថ្ងៃទី ២០ មិថុនា លើជើងហោហើរសញ្ញា VJ ២៧០៣ បន្ទាប់ ពីនោះ បានធ្វើចត្តាឡីស័កនៅខេត្តត្រាវិញចំនួន ១៤៧ នាក់។ ឆ្លងអស់រយៈពេល ២១ ថ្ងៃធ្វើ ចត្តាឡីស័កតាមការកំណត់មានពលរដ្ឋ ១១០ នាក់បានឆ្លងកាត់តេស្តអវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ចំនួន ០៣ លើក និងបានទទួល លិខិតបញ្ជាក់វិលត្រឡប់ទៅមូលដ្ឋានវិញ។ ចំពោះពលរដ្ឋ ៣៧ នាក់នៅមក ក្នុងនោះមានពលរដ្ឋ ១៩ នាក់ អវិជ្ជមានជាមួយនឹងវិរុស SARS-CoV-២ កំពុងព្យាបាល និងពលរដ្ឋ ០១ នាក់តាមដានថែទាំសុខភាពនៅនឹងមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១ ខេត្តត្រាវិញ។ ដោយឡែកតែពលរដ្ឋ ១៧ នាក់ផ្សេងស្ថិតក្នុងក្របខ័ណ្ឌ F១ របស់បណ្តាករណីវិជ្ជមានដែលបានពោលខាងលើ និងបានទុកមកតំបន់ចត្តាឡីស័កប្រចាំការនៃកងវរសេនាធំថ្មើរជើងលេខ ៩២៦ របស់គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ៕
គណៈបញ្ជាការដ្ឋានកងទ័ពការពារ ព្រំដែនខេត្តបញ្ជូនកម្មាភិបាល យុទ្ធជន ៣២ រូប ទៅបំពេញភារកិច្ចនៅខេត្តឡុងអាង
សមមិត្ត ង្វៀង វុាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឧបត្ថម្ភប្រាក់ដល់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត ។
កាលពីថ្ងៃទី ១០ កក្កដា គណៈបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្តបញ្ជូនកម្មាភិបាល យោធិនជំនាញការ យុទ្ធជន ៣២ រូបទៅបំពេញភារកិច្ចគ្រប់គ្រង ការពារព្រំដែនទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ និងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាងលើកទី ៥។ សមមិត្ត ង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អញ្ជើញចូលរួម និងឧបត្ថម្ភប្រាក់ ១៧០ លានដុង ដល់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្តក្នុងការអនុវត្តន៍ភារកិច្ច គ្រប់គ្រងព្រំដែនបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា៕ ប្រែសម្រួល៖ រតនា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។