• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ផ្ទះទីពីរដ៏កក់ក្តៅរបស់សិស្សជនជាតិខ្មែរ

11/03/2025 08:58

សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ មិនត្រឹមតែជាកន្លែងផ្គត់ផ្គង់នូវចំណេះដឹងវប្បធម៌ឱ្យសិស្សជាជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជា “ផ្ទះទីពីរ ” សម្រាប់អនុវត្តបំណិនជីវិត ការយល់ដឹងពីសហគមន៍ និងរក្សាអត្តសញ្ញាណជាតិ ដើម្បីប្អូនៗ មានទំនុកចិត្តក្នុងការសិក្សា និងអភិវឌ្ឍទាំងមូល។

ម៉ោងរៀនមុខវិជ្ជាគណិតរបស់ថ្នាក់ទី ១១ A នៃសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ។

      លោកគ្រូចាន់តាណា ចាងហ្វាងសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញឱ្យដឹងថា៖ សាលាតែងតែបង្កលក្ខណៈល្អបំផុតសម្រាប់សិស្សានុសិស្សមានទំនុកចិត្តក្នុងការសិក្សា និងការប្រជុំជីវភាព។ ក្រៅពីការសិក្សាមុខវិជ្ជាកំណត់ក្នុងកម្មវិធីក្របខ័ណ្ឌ សាលាក៏បានចាត់តាំងសកម្មភាពក្រៅកម្មវិធីសិក្សាជាច្រើន ដើម្បីជួយឱ្យសិស្សអនុវត្តមុខជំនាញ និងអភិវឌ្ឍគ្រប់វិស័យ។ ទន្ទឹមនឹងនោះ​ ប្អូនៗក៏បានផ្តល់អាហារូបករណ៍ប្រចាំខែស្មើនឹង ៨០% នៃប្រាក់បៀវត្សរ៍មូលដ្ឋាន និងមិនចាំបាច់បង់ថ្លៃអ្វីឡើយ ដោយការឧបត្ថម្ភរបស់រដ្ឋ។

      ទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ សិស្សអាចចូលរួមក្នុងសកម្មភាពវប្បធម៌ កីឡា និងសិល្បៈដែលសម្ព័ន្ធយុវជនសាលាបានចាត់តាំងឡើង។ ជាពិសេស ពិធីបុណ្យប្រពៃណីដូចជា៖ បុណ្យអកអំបុក និងបុណ្យចូលឆ្នាំថ្មី ជួយឱ្យសិស្ស​សម្រាប់អនុវត្តបំណិនជីវិត ស្មារតីសាមគ្គី និងលើកកម្ពស់មោទនភាពជាតិ។ ជាពិសេស សាលាក៏បានយកចិត្តទុកដាក់ ក្នុងការបង្រៀនអក្សរសាស្ត្រខ្មែរ និងចូលរួមសិល្បៈប្រជាប្រិយ។ នេះជាវិធីសម្រាប់សិស្សានុសិស្ស អភិរក្ស និងពង្រីកភាសា វប្បធម៌ ប្រពៃណី និងពង្រីកទេពកោសល្យសិល្បៈ។

      លោកគ្រូ គឹមសុវណ្ណ លេខាសម្ព័ន្ធយុវជនសាលាឱ្យដឹងថា៖ សម្ព័ន្ធយុវជនសាលាតែងតែពិគ្រោះជាមួយគណៈចាងហ្វាងសាលា សាខាបក្សដើម្បីចាត់តាំងសកម្មភាពចលនា ជួយឱ្យសិស្សផ្លាស់ប្តូរបន្ទាប់ពីម៉ោងរៀននឿយហត់។សម្ព័ន្ធយុវជនសាលាតែងតែ បញ្ចូលសកម្មភាពវប្បធម៌ទៅក្នុងជីវិតសាលារៀន។ អាស្រ័យហេតុនេះ ជួយសិស្សានុសិស្សមិនត្រឹមតែយល់កាន់តែច្បាស់ពីប្រពៃ ណីជាតិប៉ុណ្ណោះទេ ថែមទាំងមានឱកាស ក្នុងការបញ្ចេញទេពកោសល្យរបស់ពួកគេ និងលើកកម្ពស់ការច្នៃប្រឌិត។

សិស្សានុសិស្សសាលាសកលជនជាតិអន្តេវាសិកក្នុងម៉ោងញ៉ាំអាហារសមូហភាពពេលថ្ងៃត្រង់នៃសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ។

       រាល់សកម្មភាពក្រៅកម្មវិធីសិក្សាដូចជា៖ សកម្មភាពក្លឹបរាត្រីថ្ងៃសៅរ៍ ឬការសម្ដែងឧបករណ៍ភ្លេងប្រពៃណីបានរួមចំណែក​បង្កើតជាលក្ខណ

   ពិសេសរបស់សាលា។ នេះក៏ជាវិធីជួយឱ្យសិស្សមានទំនុកចិត្ត ក្លាហានក្នុងការប្រាស្រ័យទាក់ទង និងបង្ហាញពីខ្លួនឯងផង ដែរ។ ទន្ទឹមនឹងនោះ រួមជាមួយសកម្មភាពកីឡាដូចជា៖ លេងបាល់ទះ បាល់ទាត់ និងវាយសី តែងតែបង្កើតឱកាសសម្រាប់សិស្សាក្នុងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ និងកសាងមិត្តភាពយូរអង្វែង។

   ប្អូន កៀងធីអ៊ុកយ៉េវ​ សិស្សថ្នាក់ទី ១១D ឱ្យដឹងថា៖ការរស់នៅជាអន្តេវាសិកជួយឲ្យប្អូនមានភាពចាស់ទុំ និងយល់ដឹងជាងមុន។ ប្អូនអាចសម្អាតបន្ទប់ជាមួយមិត្តភក្តិ ញ៉ាំអាហារ អបអរខួបកំណើតដោយចៃដន្យ ឬរួមគ្នាដងទឹកនៅពេលដែលអន្តេវាសិកដាច់ទឹក បង្កើតជាចំណងមិត្តភាព។

   ចំណែកប្អូន យឿងម៉ិនត្វឹង ជាសិស្សថ្នាក់ទី ១០ A ឱ្យដឹងបន្ថែម៖ ពេលចូលសាលាដំបូង ប្អូនមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះនៅឆ្ងាយពីគ្រួសារ។ ប៉ុន្តែដោយសារការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ និងការលើកទឹកចិត្តពីមិត្តភ័ក្ដិ ប្អូនទទួល យកបន្តិចម្តងៗ ហើយចាត់ទុកកន្លែងនេះដូចជាផ្ទះរបស់ប្អូន។

   អ្នកគ្រូ ហឿធីតាមអាយ ចាងហ្វាងរងសាលាអន្តេវាសិកចែករំលែកថា៖ សាលាមិនត្រឹមតែគ្រប់គ្រងការរៀនសូត្រ និងសកម្មភាពរបស់ប្អូនៗ ប៉ុណ្ណោះទេ ថែមទាំងថែរក្សាជីវិត និងស្មារតីរបស់ប្អូនៗ។ លោកគ្រូ អ្នកគ្រូ និងគណៈចាងហ្វាងសាលាអន្តេវាសិកនៅទីនេះចាត់ទុកប្អូនៗ ដូចជាកូនចៅនៅក្នុងផ្ទះ ហើយតែងតែព្យា យាមបង្កើតឱ្យមានភាពស្និទ្ឋស្នាលនិងជិតស្និទ្ឋដើម្បីឱ្យប្អូនៗមានអារម្មណ៍កក់ក្តៅដូចនៅផ្ទះ។​ប្អូនៗរៀនរស់នៅជាសមូហភាព ចែករំលែក និងជួយគ្នាទៅវិញទៅមក ដោយហេតុនេះ អភិវឌ្ឍន៍ទំនុកចិត្ត ការសម្របខ្លួន និងស្មារតីទទួលខុសត្រូវ។ ចំពោះឪពុកម្តាយ មានជំនឿក្នុងការបញ្ជូនកូនរបស់យើងទៅសាលារៀនមិនត្រឹមតែជាការរំពឹងទុកនៃចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានជំនឿលើបរិស្ថានអប់រំល្អផងដែរ។

    បង កៀងអូមរ៉ង់ ឃុំហ្វាឡើយ ស្រុកចូវថាញ់ បាននិយាយថា៖ ដំបូង ខ្ញុំមានការព្រួយបារម្ភថាតើកូនខ្ញុំនឹងទទួលយក បរិស្ថានជាសមូហភាពបានឬអត់។ ប៉ុន្តែ បន្ទប់ពីការស្រាវជ្រាវ ខ្ញុំឃើញថាសាលាមានបទប្បញ្ញត្តិគ្រប់គ្រងយ៉ាងតឹងរ៉ឹង ម៉ោងសិក្សាម៉ឺងម៉ាត់ និងម្ហូបអាហារពេញលេញ។​ ក្នុងរយៈពេលនៅសាលាអន្តេវាសិក កូនរបស់ខ្ញុំបានរៀនរបៀបរស់នៅដោយខ្លួន ឯងទីពឹងខ្លួនឯង និងបង្កើតបានគំនិត ទទួលខុសត្រួវ។ នេះពិតជាផ្ទះរួមដែលចិញ្ចឹមបីបាច់អនាគតសម្រាប់សិស្សជនជាតិខ្មែរ។

  ឆ្លងកាត់ការកសាងនិងអភិវឌ្ឍជាច្រើនឆ្នាំមក​ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញបាន និងកំពុងអះ អាងជំហររបស់ខ្លួនថាជានិច្ចកាលជា ”ផ្ទះទីពីរ”  របស់សិស្សានុសិស្ស។ សង្ឃឹមថា​ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនិងសេចក្តីស្រឡាញ់ពីសាលានេះប្អូនៗនឹងមានទំនុកចិត្តសម្រេចនូវក្តីសុបិននិងរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ៕អត្ថបទ‑រូបថត៖​ សុខា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.