22/06/2021 08:50
ឆ្នាំ ២០២១ ក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងឧបត្ថម្ភខេត្តត្រាវិញ ៧៥០ លានដុងសម្រាប់សាងសង់ផ្ទះឧបការគុណ ១៥ ខ្នង (ក្នុងមួយខ្នង ៥០ លានដុង)។ យោងតាមនោះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានប្រជុំជម្រាបដល់គណៈអចិន្រ្តៃយ៍បក្សខេត្ត រួចឯកភាពជ្រើសភូមិសាស្រ្តស្រុកចូវថាញ់ដើម្បីឧបត្ថម្ភ។ គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ឲ្យគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់សហការជាមួយក្រុមហ៊ុនអគ្គិសនីត្រាវិញផ្សព្វផ្សាយអនុវត្ត។ បណ្ដាមូលដ្ឋានបានឧបត្ថម្ភរួមមាន៖ ឃុំហ្វាឡើយ ០២ ខ្នង ឃុំដាឡុក ០៣ ខ្នង ឃុំភឿកហាវ ០៣ ខ្នង ឃុំម៉ីចាញ់ ០២ ខ្នង ឃុំថាញ់ម៉ី ០១ ខ្នង ឃុំលឿងហ្វា ០១ ខ្នង ឃុំសុងឡុក ០២ ខ្នង និងទីប្រជុំជនចូវថាញ់ ០១ ខ្នង។
ក្នុងបណ្ដាឆ្នាំកន្លង អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងតែងរួមដំណើរជាមួយខេត្តត្រាវិញឧបត្ថម្ភសាងសង់ផ្ទះឧបការគុណ និងអនុវត្តគោលនយោបាយសុខុមាលភាពសង្គមលើភូមិសាស្រ្តខេត្ត។ គិតតាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងបានឧបត្ថម្ភផ្ទះឧបការគុណចំនួន ៨៥ ខ្នងដល់ខេត្តត្រាវិញ សរុបទឹកប្រាក់ ៤,២៥ ពាន់លានដុង ជួយដល់បណ្ដាគ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ជួបលំបាកអំពីលំនៅឋានកែលម្អកន្លែងស្នាក់នៅ ប្រជុំជីវភាព កាត់បន្ថយការលំបាក មានកម្លាំងជំរុញបន្ថែមដើម្បីឈានឡើងក្នុងជីវភាព៕
ក្វឹកត្វឹង-ថាច់ហ្វាង
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។