• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ទ្រឿងទ័របង្កើនការត្រួតពិនិត្យ គ្រប់គ្រងហ្មត់ចត់អ្នកត្រឡប់ពីបណ្តាខេត្ត ក្រុងមានជំងឺកូវីដ ១៩ មកកាន់ស្រុកកំណើត

13/07/2021 08:03

ក្រៅពីការអនុវត្តន៍ល្អអនុសាសន៍ ៥K​ របស់ក្រសួងសុខាភិបាល ប្រជាជនជាច្រើននៅ​ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានទូរសព្ទឲ្យញាតិសន្តានរបស់ខ្លួនទៅប្រកបកិច្ចការរកស៊ីនៅទីឆ្ងាយ គប្បីរក្សានៅកន្លែង​ដដែលមិនគប្បីវិលត្រឡប់មកកាន់ផ្ទះនៅពេលនេះ។ ពីព្រោះនេះជាវិធានការមួយក្នុង​បណ្តាវិ​​ធាន​ការរួមចំណែកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩​​​ មានប្រសិទ្ធភាព។

បងថាច់ដៀវ នៅភូមិកោះស្វាយ (ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង) មានកូន ០៣ នាក់ទៅធ្វើការនៅខេត្តបិញយឿង បានបងរំលឹកមិនគួរវិលត្រឡប់មកផ្ទះ ខណៈដែល​បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់លើភូមិសាស្រ្តខេត្តកំពុងបង្កើនការងារបង្ការ ទប់ស្កាត់អាសន្ន​រោគកូវីដ‑១៩។ បងថាច់ដៀវ បានឱ្យដឹងថា៖ ផ្ទះនៅជិតទីស្នាក់ការរបស់ភូមិជាកន្លែងដែល​មានឧគ្ឃោសនសព្ទផ្សាយសំឡេងរាល់ពេលព្រឹក និងពេលរសៀល  តែង​បានស្តាប់បណ្តាព័ត៌មាន ព្រឹត្តិការណ៍ក្នុងប្រទេសក្នុងតំបន់ និងបណ្តាមូលដ្ឋានក្នុងខេត្ត។   ក្នុងនោះ មានព័ត៌មានជាច្រើនទាក់ទងដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ គិតដោយឡែកតែខេត្តត្រាវិញ សារាចរ សារណែនាំ សេចក្តីសម្រេចចិត្តទាក់ទងដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគជាច្រើនបានគណៈ​កម្មាធិការប្រជាជនចេញផ្សាយជាបន្តបន្ទាប់។ អាស្រ័យហេតុនោះ ទោះបីកូនទៅរកស៊ីឆ្ងាយ រួចក៏មានកូនខ្លះមានបំណងមកផ្ទះ   ប៉ុន្តែខ្ញុំតែងរំលឹកថាមិនគួរមក​ឡើយ បើមកផ្ទះមិនត្រឹមតែនាំក្តីព្រួយបារម្ភដល់គ្រួសារហើយនៅទាំងបង្កក្តីបារម្ភដល់ភូមិ​ស្រុកទៀតផង។ គិតទៅមើល តាមផ្លូវមកផ្ទះ យ៉ាងហោចណាស់ក៏ត្រូវឆ្លងបណ្តាមធ្យោបាយ​ជំនាញខាងការដឹកជញ្ជូន បើមកដោយមធ្យោបាយផ្ទាល់ខ្លួនក៏ត្រូវ សំចតនៅកន្លែងណា​មួយជាក់ជាមិនខាន។ ពេលនោះ មិនដឹងយើងទៅជិតមនុស្សប្រភេទណាខ្លះ។ អាស្រ័យ​ហេតុនោះ កុំវិលត្រឡប់មកផ្ទះក្នុងរយៈពេលកំពូលការបង្ការ ទប់ស្កាត់អាសន្នរោគគឺជា​ការល្អបំផុត។

បងថាច់ដៀវ រំលឹកកូនតាមទូរស័ព្ទ។

មិនចំពោះតែគ្រួសារបងថាច់ដៀវ នៅមានគ្រួសារជនរួមជាតិខ្មែរជាច្រើន​ទៀតនៅឃុំទ្រឿងទ័រ កំពុងមានបណ្តាពាក្យក្រើនព្រមានប្រហាក់ប្រហែលដើម្បី​រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋាន បណ្តាផ្នែកពាក់ព័ន្ធអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។

លោកត្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹងថា៖ ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ កំពុងរីករាលដាលស្មុគស្មាញនាពេលបច្ចុប្បន្ន គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ប្រគល់បន្ទុកឱ្យលេខាសាខាបក្ស ប្រធានគណៈកម្មការប្រជាជនភូមិនីមួយៗត្រូវបង្កើនការតាមដានបណ្តាអ្នកដែលចាកចេញពីកន្លែងស្នាក់នៅទៅរកស៊ីឆ្ងាយ បើសិនរកឃើញមានករណីវិលត្រឡប់មកពីបណ្តា​មូលដ្ឋានដទៃៗ​នោះ ចាប់បង្ខំឱ្យជូនដំណឹងសុខាភិបាលឱ្យបានគ្រប់គ្រាន់  ទោះបីមិនរកឃើញបណ្តាសញ្ញាទាក់ទងដល់ជំងឺក៏ត្រូវចាប់បង្ខំឱ្យអនុវត្តចត្តាឡីស័កនៅនឹងគ្រួ​សារ។ ទន្ទឹមនឹងនោះ សហការជាមួយផ្នែកពាក់ព័ន្ធបង្កើនការងារផ្សព្វផ្សាយ ធ្វើយ៉ាងណាដើម្បីឱ្យប្រជាជនមានស្មារតីភ្ញាក់រលឹកក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគដើម្បីកុំឱ្យ​អាសន្នរោគជ្រៀតចូលមកមូលដ្ឋាន ប្រជាជនអ្នកណាក៏បានសុខសាន្ត។

ដើម្បីជំរុញមាំការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ លើភូមិសាស្រ្តខេត្តត្រាវិញ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកឡេវ៉ាំង​ហាំង  បានចុះហត្ថលេខាចេញផ្សាយសារលិខិតលេខ ២៥៧៣/UBND-KGVX “ស្តីពីបង្កើនការត្រួតពិនិត្យ គ្រប់គ្រងហ្មត់ចត់អ្នកពីបណ្តាខេត្ត ទីក្រុង ដែលមានជំងឺមកកាន់​ខេត្ត​ត្រាវិញ” ត្រូវបានធ្វើកោសល្យវិច័យអវិជ្ជាមានជាមួយ SARS-CoV-២ ដោយបច្ចេកទេស Real Time-PCR ឬក៏ធ្វើតេស្តរហ័សអតិសុខុមប្រាណដែលនៅមានប្រ​សិទ្ធភាពក្នុងរយៈពេល ៥ ថ្ងៃមុនពេលមកកាន់ខេត្តចំពោះករណីមិនទាន់មានលទ្ធផលពិនិត្យ​អវិជ្ជមានដូចពោលខាងលើ ត្រូវធ្វើកោសល្យវិច័យជំងឺកូវីដ‑១៩ ដោយការធ្វើតេស្តរហ័សដោយមានការសងថ្លៃ។  ក្រោយពេលចូលមកភូមិសាស្រ្តខេត្តត្រាវិញ ប្រជាជនទាំងអស់ពី​បណ្តាខេត្ត ក្រុងដែលមានជំងឺបន្តអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ​តាមការកំណត់ត្រង់ខ្ទង់ទី ២ នៃសារណែនាំលេខ ២៥៥៣ /UBND-KGVX ចុះថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីម្ចាស់ការអនុវត្តន៍ម៉ឹងម៉ាត់បណ្តាវិ​ធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.