• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ចូលចិត្តអានកាសែតត្រាវិញខេមរភាសា

22/06/2021 07:46

ទោះបីវ័យចាស់ ព្រះនេត្រខ្សោយ ប៉ុន្តែព្រះឧបជ្ឈាយ៍សុើងត្រេវ ព្រះចៅអធិការ វត្តពន្លាជ័យ (ពន្លា) ឃុំលឿងហ្វា ស្រុកចូវថាញ់នៅតែមានចំណូលចិត្តអានកាសែតត្រាវិញខេមរភាសាហាក់ដូចគ្មានឆ្លកលេខណាឡើយ។ បណ្ដាព័ត៌មានដ៏មានប្រយោជន៍ដែលចុះផ្សាយលើទំព័រកាសែតនេះ ព្រះឧបជ្ឈាយ៍បានសម្រាំង ជ្រើសយកទៅផ្សព្វផ្សាយបន្តដល់មាមីង ពុទ្ធបរិស័ទនៅបណ្ដាពេលសម្តែងធម្មទេសនា និងបណ្ដាថ្ងៃប្រជុំជីវភាពសាសនាក្នុងវត្តពន្លាជ័យ។

ព្រះឧបជ្ឈាយ៍ ស៊ើងត្រេវ ជាមួយនឹងកាសែតត្រាវិញខេមរភាសា។

     អញ្ជើញមកសួរសុខទុក្ខព្រះឧបជ្ឈាយ៍ស៊ើងត្រេវ យើងខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង ពេលឃើញគំនរកាសែតបានព្រះអង្គរក្សាទុកយ៉ាងត្រឹមត្រូវ ក្នុងនោះ មានកាសែតត្រាវិញខេមរភាសាជាដើម។ ជាអ្នកអានឧស្សហ៍របស់កាសែតត្រាវិញខេមរភាសា​ រយៈពេលច្រើនឆ្នាំកន្លង ព្រះឧបជ្ឈាយ៍ស៊ើងត្រេវបានសម្ដែងនូវក្ដីរីករាយពេលវាយតម្លៃអំពីទំព័រកាសែតត្រាវិញខេមរភាសា។ តាម ព្រះឧបជ្ឈាយ៍ បើប្រៀបធៀបជាមួយនឹងបណ្ដាឆ្នាំមុន ទំព័រកាសែតមានការកែប្រែ ផ្លាស់ថ្មីទាំង រូបភាព និងខ្លឹមសារយ៉ាងច្រើន ។ ជាពិសេស បណ្ដាពាក្យពេជន៍ដែលយកមកប្រើប្រាស់លើទំព័រ កាសែតត្រាវិញខេមរភាសាសមស្របនឹង កម្មវិធីបណ្ដុះបណ្ដាលអក្សរសាស្រ្តខ្មែរនៅតាម បណ្ដាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរលើភូមិសាស្រ្តខេត្តនាពេលបច្ចុប្បន្ននេះ។ បើ ប្រៀបជាមួយកាសែតមួយចំនួនដែលព្រះឧបជ្ឈាយ៍ធ្លាប់អានដំណឹង អត្ថបទលើទំព័រកាសែត ត្រាវិញខេមរភាសាខ្លីល្មម ក្បោះក្បាយ។  ដូច្នោះហើយ អ្នកអានមិនចំណាយពេលច្រើនក្នុងការតាមដានបញ្ហាណាមួយដែលគេយកចិត្តទុកដាក់ ជាពិសេសជួយអ្នកអានបើកទូលាយចំណេះ ដឹង និងចងចាំឡើងវិញនូវពាក្យពេជន៍ដែលធ្លាប់ បានរៀនប៉ុន្តែមិនប្រើប្រាស់ដល់។
     ព្រះឧបជ្ឈាយ៍ស៊ើងត្រេវមានថេរដីកាឲ្យដឹងថា៖ កាសែតត្រាវិញខេមរភាសាតែងមានចុះផ្សាយបណ្ដាអត្ថបទឆ្លុះបញ្ចាំងលាតត្រដាងបំណងប្រាថ្នារបស់ប្រជាជននិយាយរួមជនរួមជាតិខ្មែរនិយាយដោយឡែក យ៉ាងជាក់ស្ដែង។ មាតិកាមួយចំនួនរបស់ទំព័រកាសែតតែងបាន ផ្លាស់ថ្មី សមស្របជាមួយនឹងនិន្នាការរបស់ជីវភាព តម្រូវការរបស់អ្នកអាន។ ឆ្លងតាមរយៈនោះ បានជួយដល់អ្នកអាន ពិសេសគឺកសិករខ្មែរមាន ចំណេះដឹងបន្ថែមអំពីពង្រីកការផលិត។ ក្រៅពីបណ្ដាបញ្ហាពាក់ព័ន្ធដល់ជីវភាពរបស់ជនរួមជាតិ ខ្មែរ កាសែតត្រាវិញខេមរភាសាតែងឆ្លុះបញ្ចាំង លាតត្រដាងទាន់ពេលបណ្ដាបញ្ហាព័ត៌មានក្នុងរាល់វិស័យ ជួយឲ្យអ្នកអានមានចក្ខុវិស័យឃើញ គ្រប់ជ្រុងជ្រោយ សម្បូរបែបអំពីជីវភាព មានបន្ថែម ឱកាសបង្កើនចំណេះដឹងសម្រាប់ខ្លួន។
     ពេលទទួលបានកាសែតត្រាវិញខេមរភាសាផ្សាយរាល់ខែផ្ញើប្រគេនវត្តពន្លាជ័យចំនួន ៥០ សន្លឹកក្នុងមួយលើកនោះ ព្រះឧបជ្ឈាយ៍ស៊ើងត្រេវលៃលករួចចងជាដុំឲ្យគណៈអារាមាភិបាល ផ្ញើជូនពុទ្ធបរិស័ទនៅភូមិបត់ចែក។ ក្នុងមួយខែវត្តផ្ញើពីរលើកនៅបណ្ដាថ្ងៃ ០៨ កើត និង ០៨ រោច ខណៈដែលមាមីងពុទ្ធបរិស័ទមកជួបជុំគ្នាដើម្បីប្រជុំជីវភាពសាសនានៅតាមសាលាសាមគ្គី  ០៤ កន្លែងលើភូមិសាស្រ្តភូមិសម្រាប់ចែកគ្នាអាន។
     ដោយមានបំណងរក្សាខ្ជាប់ខ្ជួនស្ថានភាពសន្តិ សុខសណ្ដាប់ធ្នាប់ក្នុងតំបន់ជនរួមជាតិខ្មែរ ព្រះឧបជ្ឈាយ៍ស៊ើងត្រេវបានគបវាល់យោបល់ឲ្យកាសែតត្រាវិញខេមរភាសាគប្បីបន្តរក្សា  និងចុះ ផ្សាយច្រើនជាងទៀតអត្ថបទសរសេរអំពីវិស័យ សន្តិសុខសណ្ដាប់ធ្នាប់សង្គម។ គប្បីចុះផ្សាយបណ្ដាដំណឹងអំពីការកាត់ក្ដីវិនិច្ឆ័យទោសចល័ត អត្ថបទសរសេរអំពីទម្រង់ល្អៗស្ដីពីការពារសន្តិសុខសណ្ដាប់ដើម្បីចុះផ្សាយ រួមចំណែកផ្សព្វផ្សាយ អប់រំយុវជន យុវកុមារជនរួមជាតិខ្មែរនៅតំបន់ជនបទឲ្យប្រតិបត្តិល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស    និងរដ្ឋបានល្អជាងទៀត។

លោកមាថាច់ឡេ (ជាយខាងស្តាំ) ជាមួយនឹងដុំកាសែតត្រាវិញខេមរភាសានៅពីមុខគាត់ត្រៀមនឹង
ចែកឲ្យមាមីងក្រោយពេលធ្វើសាសននិយមកិច្ចរួចនៅសាលាសាមគ្គីភូមិ បត់ចែក។

     មិនចំពោះតែព្រះឧបជ្ឈាយ៍ស៊ើងត្រេវ ហាក់ដូចសមាជិកគណៈអារាមាភិបាលវត្តពន្លាជ័យ គ្រប់រូបតែងតាមដានព័ត៌មានពីទំព័រកាសែតត្រាវិញ ខេមរភាសាហើយចែកបញ្ជូនបន្តកាសែតទៅដល់អ្នកអាននៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ ស្រយាល។ លោកមាថាច់ឡេ មានតួនាទីជា សមាជិកគណៈអារាមាភិបាលវត្តពន្លាជ័យ និងជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅភូមិបត់ចែកផងនោះ នាពេលកន្លង គាត់បានសហការជាមួយព្រះចៅអធិការវត្តនាំយកកាសែតត្រាវិញខេមរភាសាទៅជូនដល់ដៃអ្នកអាននៅតំបន់ជ្រៅរបស់ឃុំលឿងហ្វា ស្រុកចូវថាញ់។ ផ្ដើមពីទង្វើរបស់គាត់បានឆ្លើយតបតម្រូវការក៏ដូចជារំសាយបាននូវការ “ស្រេកឃ្លានព័ត៌មាន” របស់មាមីងខ្មែរនៅតំបន់ជ្រៅ។ ព្រោះអ្នកអានទាំងនោះ ចាត់ទុកថាកាសែតត្រាវិញខេមរភាសា ជាចំណីអារម្មណ៍ដ៏មានប្រយោជន៍សម្រាប់មិត្តអ្នកអានក៏ដូចជាសហគមន៍។
     លោកមាថាច់ឡេបានឲ្យដឹង៖ “ចំពោះខ្ញុំការអាន កាសែតជាចំណីអារម្មណ៍ ម៉្លោះហើយ ពេលទទួល បានកាសែតលេខថ្មី ខ្ញុំតែងចំណាយពេលបន្តិច ដើម្បីអាន។ ក្រោយរយៈ ពេលតាមដានច្រើនឆ្នាំ ខ្ញុំយកចិត្តទុកដាក់បំផុតគឺបណ្ដាមាតិកាស្ដីពី “សុវត្ថិភាព ប្រិតសំចៃអគ្គិសនី”  និងមាតិកាស្តី អំពី “កសិករសួរវិស្វករឆ្លើយ”។ ខ្ញុំឲ្យតម្លៃខ្ពស់ចំពោះមាតិកានេះ ព្រោះមានព័ត៌មានជាច្រើនទាក់ទងដល់របៀបប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃ និងអនុវត្តក្នុងការផលិតបង្កើនផលមានប្រសិទ្ធភាព។ ឆ្លងតាមរយៈមាតិកានេះ ខ្ញុំ តែងផ្សព្វផ្សាយដល់មាមីង ដើម្បីរួមគ្នាអនុវត្ត ប្រិតសំចៃប្រាក់ចំណាយ របស់គ្រួសារផង ធានាសុវត្ថិភាពក្នុងការប្រើប្រាស់អគ្គិសនីផង”៕                  អត្ថបទ- រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.