• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ផ្សព្វផ្សាយតំបន់កេរដំណែលប្រវត្តិសាស្រ្តតាមរយៈស្លាកឧទ្ទេសនាម

06/07/2021 10:53

ដើម្បីឧទ្ទេសនាមឱ្យមនុស្សជាច្រើនបានដឹងពីកេរដំណេលប្រវត្តិសាស្រ្ត ក្រោយពេលបានទទួលស្គាល់ គណៈគ្រប់គ្រងតំបន់កេរដំណែលខេត្ត សហការជាមួយផ្នែកគមនាគមន៍ដាក់ស្លាកឧទ្ទេសនាមប្របតាមបណ្តាដងផ្លូវលើភូមិសាស្រ្តខេត្ត។ គិតមកទល់ពេលនេះ បណ្តាតំបន់កេរដំណែលទាំងអស់ រាប់ទាំងតំបន់កេរដំណែល​ថ្នាក់ខេត្ត និងថ្នាក់ជាតិសុទ្ធតែបានភ្ជាប់ស្លាកឧទ្ទេសនាម។

កាលពីមុន បានឃើញត្រឹមតែស្លាកសញ្ញាចរាចរណ៍ បច្ចុប្បន្ន នៅមានទាំងស្លាកឧទ្ទេសនាមអំពីតំបន់កេរដំណែល។ ប្រការនោះ កាន់តែធ្វើឱ្យមនុស្សជាច្រើនមានចំណាប់អារម្មណ៍ជាងដល់អត្ថន័យអំពីតំបន់កេរដំណែលប្រវត្តិសាស្រ្ត។ លោកថាច់សួរ ប្រជាជននៅភូមិផ្នោរអំពូង ឃុំតឹងហ៊ីប ស្រុកថ្កូវបានឲ្យដឹង៖ ឃើញវត្តផ្នោរអំពូងថ្មីបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តគឺជាក្តីរីករាយសម្រាប់ខ្ញុំ។ ជាងនេះទៅទៀង ធ្វើដំណើរតាមបណ្តាដងផ្លូវ តែងឃើញអក្សរឧទ្ទេសនាមលើស្លាកសញ្ញាចរាចរណ៍ធ្វើឱ្យខ្ញុំកាន់តែមានក្តីរីករាយជាងទៀត។ មានវត្តនៅឆ្ងាយពីផ្លូវធំ មានមនុស្ស មធ្យោបាយបើកបរទៅមកតិចតួច កាលពីមុនមិនសូវមានអ្នក​ណាដឹងឮ ពេលនេះឈ្មោះវត្តកាន់តែមានភាពជិតស្និទ្ធជាមួយមនុស្សជាច្រើន។ រួមជាមួយវត្តជាកេរដំណែលប្រវត្តិសាស្រ្តជាច្រើនបានកសាងយ៉ាងសមរម្យប្រកបដោយសំណង់តម្រៀបជាប់ៗគ្នា នឹងជួយឲ្យមនុស្សជាច្រើនចង់មកកាន់វត្តដែលមានការរួមចំណែកសម្រាប់ប្រវត្តិសាស្រ្តអតីតកាល និងប្រកបដោយអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ។

ស្លាកឧទេ្ទសនាមអំពីកេរដំណែលបានលើកភ្ជាប់នៅតាមដងផ្លូវ។

វត្តកេរដំណែលប្រវត្តិសាស្រ្តភាគច្រើនស្ថិតនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាល ប៉ុន្តែបច្ចុប្បន្នបណ្តាដងផ្លូវគមនាគមន៍សុទ្ធតែបានវិនិយោគកសាងរឹងមាំទៅដល់បណ្តាតំបន់កេរដំណែលទាំងនោះ។ អាស្រ័យហេតុនោះ ការដាក់ស្លាកឧទ្ទេសនាមតំបន់កេរដំណែលបានមនុស្សជាច្រើនគាំទ្រសំ​ដៅ​ផ្សព្វផ្សាយដល់បណ្តាអ្នកដែលមានចំណូលចិត្តស្វែងយល់អំពីកេរដំណែលប្រវត្តិសាស្រ្ត ក្នុងដំណាក់កាលតស៊ូ ចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ ក៏ដូចជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ។

លោកង៉ូឌឹកតូ ប្រធានគណៈគ្រប់គ្រងកេរដំណែល(ស្ថិតក្រោមឱវាទមន្ទីរវប្បធម៌-កីឡា និងទេសចរណ៍ខេត្តត្រាវិញ) បានឱ្យដឹង៖ ពិនិត្យឃើញថានៅតាមបណ្តាដងផ្លូវបានវិនិ​យោគទុនកសាងនៅគ្រប់ទីកន្លែង ក្នុងនោះមានទាំងតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាល ម៉្លោះហើយគណៈគ្រប់គ្រងយើងខ្ញុំតែងសហការយ៉ាងស្អិតល្មួតជាមួយគណៈគ្រប់គ្រងបណ្តាដងផ្លូវគមនាគមន៍ជើងគោក និងបណ្តាអ្នកម៉ៅការ ឃើញកន្លែងណាអាចដាក់ស្លាកឧទ្ទេសនាមអំពីកេរដំណែលបាននោះគឺចាប់ផ្តើមធ្វើ។ ទោះជាដូច្នោះក៏ដោយ នារយៈពេលកន្លង មានកន្លែងខ្លះដាក់មិនត្រូវតាមភាព​ជាក់ស្តែងដូចជា​ បណ្តាដងផ្លូវបែកជាបី បែរជាដាក់នៅលើស្លាកឧទ្ទេសនាមថាផ្លូវបែកជា​បួន ក្រោយពេលពិនិត្យឃើញ គណៈគ្រប់គ្រងឱ្យដោះរើចេញជម្នះជាបន្ទាន់។ យើងខ្ញុំរំពឹងគិតឃើញថា ការកសាងស្លាកឧទ្ទេសនាមអំពីកេរដំណែលគឺសមស្របជាមួយនិន្នាការបច្ចុប្បន្ន ពេលដែលត្រាវិញកំពុងបង្កើនការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ក្នុងនោះបណ្តាតំបន់កេរដំណែលមានតួនាទីសំខាន់ក្នុងការរួមចំណែកពង្រីកវិស័យទេសចរណ៍។

តាមថេរដីការបស់ព្រះតេជគុណថាច់សុវណ្ណ ព្រះចៅអធិការវត្តសិរីវង្សារាម(ផ្នោរអំពូងថ្មី) ឃុំតឹងហ៊ីប ស្រុកថ្កូវ៖ វត្តបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកហើយ។ ក្រោយពេលបានទទួលស្គាល់ មានមនុស្សមួយចំនួនបានដឹងឮតាមរយៈបណ្ណទទួលស្គាល់តែប៉ុណ្ណោះ។ រយៈពេលជិតៗនេះ ស្លាកឧទ្ទេសនាមក៏បានដាក់ភ្ជាប់នៅកន្លែងមួយចំនួន មានបញ្ជាក់ពីចម្ងាយផ្លូវច្បាស់លាស់។ល។ ទង្វើនោះ អាត្មាគិតឃើញថាជាការធ្វើឱ្យមនុស្ស ជាច្រើនបានដឹងច្បាស់ពីវត្តដែលមានស្នាដៃក្នុងសម័យ​សង្គ្រាម។

ទាក់ទងដល់ការគ្រប់គ្រង ការពារតម្លៃកេរដំណែលប្រវត្តិសាស្រ្ត កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានចេញផ្សាយសេចក្តីសម្រេច​ចិត្តលេខ ២១/២០២០/QĐ-UBND “ចេញផ្សាយបែបបទគ្រប់គ្រង ការពារ និងពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្រ្ត - វប្បធម៌ រមណីយដ្ឋានលើភូមិសាស្រ្តខេត្តត្រាវិញ”។ ត្រង់អនុប្រយោគទី ១ មាត្រាទី ៦ នៃចំពូកទី ៣​ របស់សេចក្តីសម្រេចចិត្តលេខ ២១ បានចែងច្បាស់ “បណ្តាកេរដំណែលដែលបានរៀបចំណាត់ថ្នាក់ត្រូវបានបោះបង្គោលព្រំប្រទល់ និងលិខិតទទួលស្គាល់សិទ្ធិប្រើប្រាស់ដី ផែនទីព័ន្ធព័ទ្ធតំបន់ការពារ ភ្ជាប់ផ្ទាំងសិលាចារឈ្មោះ ស្លាកណែនាំ ស្លាកលក្ខន្តិកៈផ្ទៃក្នុង និងស្លាកឧទ្ទេសនាមកេរដំណែល អាស្រ័យគណៈគ្រប់គ្រងកេរដំណែល និងអង្គភាពគ្រប់គ្រងកេរដំណែលម្ចាស់ការសហការជាមួយផ្នែកពាក់ព័ន្ធអនុវត្ត”។

ដូច្នេះ តាមសេចក្តីសម្រេចចិត្តខាងលើ កាន់តែធ្វើឱ្យតម្លៃកេរដំណែលមានលក្ខណៈសង្គមកាន់តែខ្ពស់ ទន្ទឹមនឹងនោះពូតផ្តុំតម្កើងអំពីតម្លៃប្រវត្តិសាស្រ្ត រួមចំណែកលើកកម្ពស់ស្មារតីសម្រាប់បច្ឆាជនគ្រប់ជំនាន់ពង្រីកជាងទៀតនូវទឹកចិត្តស្នេហា​មាតុភូមិ៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.