• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

បង្កើនគោលនយោបាយសុខុមាលភាពសង្គមដើម្បីកាត់បន្ថយភាពក្រីក្រ

11/06/2021 08:15

ដំណាក់កាល ២០១៦-២០២០ ផ្ដើមពីកម្មវិធីលេខ ១៣៥ ស្រុកវិនិយោគ ១១,២៨៥ ពាន់លានដុងឧបត្ថម្ភពង្រីកការផលិត ពហុសណ្ឋានមុខរបរ និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ ដោយមានគ្រួសារ ៧១៦ គ្រួទទួលផលអនុវត្តបណ្ដាទម្រង់ចិញ្ចឹមគោមេ ដាំដំណាំ ចិញ្ចឹមមាន់ ផ្ដើមពីនោះ រួមចំណែកកាត់បន្ថយភាពក្រីក្រលើភូមិសាស្រ្ត។ កាលពីឆ្នាំ ២០១៦ ស្រុកមានគ្រួសារក្រីក្រចំនួន ៦.១៣៨ គ្រួ ដល់ឆ្នាំ ២០២០ ថយចុះនៅតែ ៧៨៨ គ្រួ ប៉ុណ្ណោះ គិតជាមធ្យមក្នុងមួយឆ្នាំបន្ថយបាន ២,៨៣% កាត់បន្ថយគ្រួសារជនជាតិខ្មែរក្រីក្រជាមធ្យមក្នុងមួយឆ្នាំ ៣,៩៧%។ ដោយឡែកបណ្ដាឃុំជួបការលំបាកខ្លាំង ឃុំមានជនរួមជាតិខ្មែររស់ច្រើន ស្រុកបានផ្ដុំអាទិភាពវិនិយោគទុន ផ្ដើមពីនោះកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅបណ្ដាឃុំពី ០៤%-០៦%ក្នុងមួយឆ្នាំ។ មាន ០៩ ភូមិ អនុសង្កាត់អនុវត្តសម្រេចកម្មវិធី ១៣៥ ចាកផុតពីស្ថានភាពលំបាកខ្លាំងដូចជា៖ អនុសង្កាត់លេខ ៤ ទីប្រជុំជនចូវថាញ់ ភូមិបាស្រែ(អា) ភូមិបន្លា ឃុំលឿងហ្វា ភូមិដាហ្វាបាក់ ក្វីណុង(បេ) ឃុំហ្វាឡើយ ភូមិអូរល្បាប់ ហ្វាឡាក(អា) ឃុំលឿងហ្វា(អា) ភូមិដាហ្វា ឃុំភឿកហាវ ភូមិអូត្រែលើង ឃុំថាញ់ម៉ី។

ពិធីជូនអំណោយដល់គ្រួសារក្រីក្រ និងសិស្សក្រី្រក។ រូបថត៖ ម៉ីញឹង

          ដើម្បីចូលជ្រោមជ្រែងចលនាប្រឡងប្រណាំង “រួមដៃដើម្បីអ្នកក្រ មិនបោះបង់នរណាម្នាក់ឲ្យនៅពីក្រោយ” រួមចំណែកជាមួយខេត្តឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទើបរួចផុតពីភាពក្រីក្រ និងអ្នកមានស្ថានភាពលំបាកឈានឡើងក្នុងជីវភាព ក្នុងរយៈកាល ០៥ ឆ្នាំកន្លង ស្រុកចូវថាញ់បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្ដាគោលនយោ​បាយរបស់មជ្ឈិមរបស់ខេត្តឧបត្ថម្ភគិតគូរអំពីទុនឲ្យបុលអាទិភាពដល់គ្រួសារក្រីក្រ គ្រួសារជិតក្រប្រមូលផ្ដុំ ចំពោះបណ្ដាគ្រួសារដែលមានក្នុងបញ្ជីរាយនាមតាមការគ្រោងឲ្យរួចផុតពីភាពក្រីក្ររៀងរាល់ឆ្នាំនិងបណ្ដាគោលនយោបាយឧបត្ថម្ភដីសង់ផ្ទះ លំនៅឋាន ទឹកសម្រាប់ ប្រើប្រាស់ វិស័យអប់រំ សុខាភិបាល។ល។ បង្កលក្ខណៈឲ្យគ្រួសារក្រីក្រលំនឹងជីវភាព រួចផុតពីភាពក្រីក្រស្ថិរភាព។ រៀងរាល់ឆ្នាំ ស្រុកផ្សព្វផ្សាយបណ្ដាប្រភពទុនកម្មវិធី គម្រោងការកសាងបណ្ដាទម្រង់ជាក់ស្ដែង សមស្របនឹងតម្រូវការរបស់មូលដ្ឋាននីមួយៗ ឧបត្ថម្ភគ្រួសារក្រីក្រពង្រីកការផលិតមានប្រសិទ្ធភាព។

       លោកឡឺខាក់ហោយ អនុប្រធានការិយាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកបានឲ្យដឹងថា៖ បណ្ដាគោលនយោបាយនិងវិធីសាស្រ្តកាត់បន្ថយភាពក្រីក្របានផ្សព្វផ្សាយព្រមៗគ្នានៅលើមធ្យោបាយជាច្រើនដូចជាឧបត្ថម្ភពង្រីកសេដ្ឋកិច្ចតាមរយៈបណ្ដាគោលនយោបាយស្ដីពីឧបត្ថម្ភឲ្យបុលទុនអាទិភាព ជំរុញកសិកម្ម ពង្រីកការបណ្ដុះបណ្ដាលវិជ្ជាជីវៈកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅបណ្ដាឃុំ ភូមិ អនុសង្កាត់ជួបការលំបាកខ្លាំង។ល។ គិតមកទល់ពេលនេះ ការងារកាត់បន្ថយភាពក្រីក្រនៅលើភូមិសាស្រ្តសម្រេចបានលទ្ធផលលេចធ្លោជាច្រើនហើយបានប្រជាជនព្រមព្រៀងខ្ពស់។

        ទន្ទឹមនឹងនោះ ស្រុកចលនាបណ្ដាអង្គការចាត់តាំង បុគ្គលរួមវិភាគទានបាន ១៧,០១៤ ពាន់លានដុង រួមចំណែកបង្កើនបន្ថែមប្រភពកម្លាំងជំរុញរហ័សល្បឿនកាត់បន្ថយភាពក្រីក្រលើភូមិសាស្រ្ត។ ជាពិសេស ក្នុងឆ្នាំ ២០២០ ស្រុកសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធ ពិនិត្យឡើងវិញរួចឧបត្ថម្ភអ្នកដែលត្រូវជះឥទ្ធិពលអាស្រ័យជំងឺកូវីដ-១៩ ចំនួន ២៤.១៤៨ នាក់ជាមួយទឹកប្រាក់ជាង ២២,៨៣ ពាន់លានដុង រួមមានបណ្ដាមុខសញ្ញា៖ ពលករផ្អាកកិច្ចសន្យាសហការឬក៏សម្រាកការងារដោយគ្មានទទួលប្រាក់ខែ គ្រួសារអាជីវកម្ម ពលករដែលត្រូវផ្ដាច់កិច្ចសន្យាសហការចុះកិច្ចសន្យាសហការប៉ុន្តែមិនគ្រប់លក្ខណៈទទួលបៀវត្ស ឧបត្ថម្ភដាច់អាជីព ពលករដែលគ្មានចុះកិច្ចសន្យាសហការពលកម្មត្រូវបាត់ការងារធ្វើ អ្នកមានសគុណជាមួយបដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារជិតក្រ គាំពារសង្គម។

        បច្ចុប្បន្ននេះ ស្រុកនៅមានគ្រួសារក្រីក្រ ១,៩៤% ភាគច្រើនគ្រួសារក្រីក្រក្នុងស្រុក ខ្វះទុនផលិត ធ្វើអាជីវកម្ម ខ្វះដីផលិត មធ្យោបាយផលិត ឈឺថ្កាត់ ខ្វះពលករ  មានសមាជិកច្រើន ខ្លះមានពលករប៉ុន្តែខ្វះការងារធ្វើ គ្មានវិជ្ជាជីវៈ មិនដឹងរបៀបរកស៊ី ប្រព្រឹត្តអំពើអបាយមុខសង្គម ខ្ជិលពលកម្ម។ល។ ក្រៅ ពីនោះ បណ្ដាគ្រួសារក្រីក្រនៅខ្វះការប្រសព្វជាមួយសេវាសុខាភិបាល គាំពារសុខាភិបាល កម្រិតវិជ្ជាអប់រំមនុស្សធំ គុណភាពលំនៅឋាន  ស្ថានភាពទៅរៀនសូត្ររបស់ប្អូនៗ ផ្ទៃដីធារផ្ទះ ប្រភពទឹកប្រើប្រាស់ បង្គន់ស្របអនាម័យ ប្រើប្រាស់សេវាទូរគមនាគមន៍ ទ្រព្យសម្បត្តិប្រសព្វជាមួយព័ត៌មាន។

         ដើម្បីខិតខំកាត់បន្ថយគ្រួសារក្រីក្រនៅ ១,២២% នៅចុងឆ្នាំ ២០២១ កាត់បន្ថយដល់កម្រិតទាបបំផុតស្ថានភាពក្រឡើងវិញនិងមានគ្រួសារក្រីក្រថ្មីបន្ថែមនោះ ស្រុកផ្ដុំកម្លាំងអាទិភាពបណ្ដាប្រភពកម្លាំងពីកម្មវិធី គម្រោងការគោលដៅជាតិស្ដីពីកាត់បន្ថយភាពក្រីក្រ បណ្ដាគោលនយោបាយកាត់បន្ថយភាពក្រីក្រផ្សេងទៀត ឧបត្ថម្ភលើភូមិសាស្រ្តបណ្ដាឃុំលំបាកខ្លាំង តំបន់មានជនរួមជាតិខ្មែររស់នៅច្រើន។  អនុវត្តព្រមៗគ្នាភារកិច្ចសំខាន់ ០២ យ៉ាងគឺផ្ដុំកម្លាំងផ្សព្វផ្សាយបណ្ដើរ ឧបត្ថម្ភគ្រួសារក្រីក្របណ្ដើរ ចលនាគ្រួសារក្រីក្រ គ្រួសារជិតក្រចូលរួមរៀនវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ខិតខំបណ្ដុះបណ្ដាលពល ករ មានការងារធ្វើសម្រេច ៧១,៥%។

          តាមប្រសាសន៍លោកឡឺខាក់ហោយ ដើម្បីកាត់បន្ថយភាពក្រីក្រស្ថិរភាព កាត់បន្ថយស្ថានភាពក្រឡើងវិញក្នុងដំណាក់កាល ២០២១-២០២៥ ស្រុកគប្បីតម្រែតម្រង់បន្ថែមគោលនយោបាយស្ដីពីឧបត្ថម្ភលំនៅឋាន ទឹកស្អាតស្របអនាម័យ គាំពារសុខាភិបាលជូនគ្រួសារជិតក្រក្រៅបញ្ជីគ្រឹះធារតាមសេចក្ដីសម្រេចចិត្តលេខ ៣៣/២០១៥/QĐ-CP ចុះថ្ងៃទី ១០ សីហា ឆ្នាំ ២០១៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីគោលនយោបាយឧបត្ថម្ភលំនៅឋានចំពោះគ្រួសារក្រីក្រតាមសម្បទាក្រីក្រ ដំណាក់កាល ២០១១-២០១៥ គ្រួសារជិតក្រ គ្រួសារទើបរួចផុតពីភាពក្រីក្រ គោលនយោបាយស្ដីពីទឹកស្អាតអនាម័យជូនគ្រួសារជិតក្រជាជនជាតិកិញនិងគ្រួសារទើបរួចផុតពីភាពក្រីក្រ គោលនយោបាយគាំពារសុខាភិបាលជូនគ្រួសារទើបរួចផុតពីភាពក្រីក្រ។ ខិតខំបណ្ដុះបណ្ដាល ដោះស្រាយការងារធ្វើថ្មីជូនពលករពី ៣.០០០-៣.២០០ បញ្ជូនពលករទៅធ្វើការនៅបរទេស ៥០ នាក់ វិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធឧបត្ថម្ភបណ្ដាឃុំជួបការលំបាកខ្លាំង កសាងលក្ខឋានជនបទថ្មីព្រមៗគ្នា ដូចជា៖ គមនាគមន៍ ធារា សាស្រ្ត សាលារៀន ដំណាក់សុខាភិបាល អគ្គិសនី ទឹកប្រើ។ល។ អនុវត្តបណ្ដាគោលនយោបាយឧបត្ថម្ភដីសង់ផ្ទះ  ដោះស្រាយការងារធ្វើជូនពលករជនជាតិភាគតិចតាមសេចក្ដីសម្រេចចិត្តលេខ ២០៨៥/២០១៦/QĐ-CP ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការផ្ដល់សច្ចាប័នបណ្ដាគោលនយោបាយពិសេសពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០១៧-២០២០ និងសេចក្ដីសម្រេចចិត្តលេខ ៦៩/២០១៨/QĐ-HĐND ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្ដីពីការកំណត់គោលនយោបាយឧបត្ថម្ភដីសង់ផ្ទះដល់គ្រួសារក្រីក្រ ដំណាក់កាល  ២០១៨-២០២០ នៅលើភូមិសាស្រ្តខេត្តត្រាវិញ (ក្រៅពីមុខសញ្ញាក្នុងសេចក្ដី សម្រេចចិត្តលេខ ២៩/២០១៣/QĐ-CP ចុះថ្ងៃទី ២០ ឧសភា ឆ្នាំ ២០១៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល)៕

                   ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.