28/09/2021 09:27
យោងតាមនោះ សិស្សបឋមសិក្សា (ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥) នឹងរៀននៅលើទូរទស្សន៍ (ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ) ចាប់តាំងពីថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២១ ដល់ពេលមានសេចក្តីប្រកាសថ្មី។ ពេលវេលារៀនឆ្លាស់គ្នារវាងបណ្តាថ្នាក់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍រាល់សប្តាហ៍។ ពេលព្រឹកចាប់ផ្តើមពីម៉ោង ១០ និង ១៥ នាទីដល់ម៉ោង ១១។ ពេលរសៀលចាប់ផ្តើមពីម៉ោង ១៣ និង ១៥ នាទីដល់ម៉ោង ១៥ និង ១០ នាទី (យោងតាមមុខវិជ្ជាឬម៉ោងរៀន) រយៈពេលរៀន មុខវិជ្ជានីមួយៗនឹងប្រព្រឹត្តទៅពី ១៥ ដល់ ២០ នាទី។
សន្និបាតផ្សព្វផ្សាយកម្មវិធីរៀនបន្តផ្ទាល់។ រូបថត៖ តូវៀង
ចំពោះសិស្សនុវិទ្យាល័យ (ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ៩) នឹងរៀនផ្សាយបន្តផ្ទាល់តាមកាលបរិច្ឆេទចាប់តាំងពីថ្ងៃ ២០ កញ្ញា ឆ្នាំ ២០២១ ដល់ពេលមានសេចក្តីប្រកាសថ្មី។ ក្នុងនោះ ថ្នាក់ទី ៦ រៀនពេលព្រឹក ចាប់ផ្តើមពីម៉ោង ៧ ថ្នាក់ទី ៧ ទី ៨ និងទី ៩ រៀនពេលរសៀល ចាប់ផ្តើមពីម៉ោង ១៣ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍រាល់សប្តាហ៍។ រយៈពេលរៀនចំនួន ៣០ នាទី និងសម្រាក ១០ នាទី។
លោកគ្រូហូជីកឿង ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកទីវកឹងបានឲ្យដឹង ការបង្រៀនលើរលកធាតុអាកាសទូរទស្សន៍ចំពោះសិស្សបឋមសិក្សា និងបង្រៀនផ្សាយបន្តផ្ទាល់ចំពោះសិស្សអនុវិទ្យាល័យ ជាវិធានការបណ្ដោះអាសន្នចាត់តាំងក្នុងពេលដែលអាសន្នរោគជំងឺកូវីដ‑១៩ កំពុងរាតត្បាតស្មុគ ស្មាញ។ ថ្វីត្បិតដូច្នោះ សកម្មភាពនេះក៏ជួបលំបាកមួយចំនួន ជាពិសេសគឺលក្ខណៈមូលដ្ឋានសម្ភារ។ អាស្រ័យហេតុនោះផ្នែកអប់រំ‑បណ្តុះបណ្តាល និងគណៈកម្មាធិការបក្ស រដ្ឋ អំណាចមូលដ្ឋានសង្ឃឹមថា នឹងទទួលបានការយកចិត្តទុកដាក់ ចែករំលែករបស់ឪពុកម្តាយសិស្ស និងសិស្ស។ ដោយឡែកសិស្សបឋមសិក្សា ចំពោះគ្រួសារដែលគ្មានទូរទស្សន៍ ឬសិស្សអនុវិទ្យាល័យគ្មានគំព្យូទ័រនោះ ឪពុកម្តាយសិស្សគប្បីបង្កលក្ខណៈឲ្យកូនចៅយើងទៅផ្ទះរបស់មិត្តរួមថ្នាក់ ឬទាក់ទងជាមួយសាលារៀនទទួលមេរៀនពីគ្រូបង្រៀនយកទៅឲ្យប្អូនៗរៀននៅផ្ទះ ដល់ពេលទូទាំងខេត្តបញ្ចប់ការធ្វើចត្តាឡីស័ក ការបង្រៀននៅសាលារៀននឹងវិលមកដូចធម្មតាវិញ៕
តូវៀង‑សុខា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។