24/09/2021 08:29
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ គីមឡង
តាមរបាយការណ៍របស់មន្ទីរពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ច គិតមកទល់ថ្ងៃទី ១២ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្តបានផ្តល់សច្ចាប័នបញ្ជីឧបត្ថម្ភពលករចំនួន ១១៥.៩៥២ នាក់ ជាមួយថវិកាសរុបជិត ១៧៨,៩ ពាន់លានដុង។ បានផ្តល់ជូនដល់មនុស្ស ១០៩.៩៣៧ នាក់ស្ថិតក្នុង ១០/១១ ក្រុមគោលនយោបាយ ជាមួយទឹកប្រាក់ជិត ១៦៧,៧ ពាន់លានដុង សម្រេច ៩៤,៨% ប្រៀបជាមួយចំនួនថវិកាដែលបានផ្តល់សច្ចាប័ន។ ដោយឡែកគោលនយោបាយឧបត្ថម្ភអ្នកប្រើប្រាស់ពលករ បណ្តុះបណ្តាល បំពាក់បំប៉ន លើកកម្ពស់ចំណេះដឹងលទ្ធភាពអាជីពដើម្បីរក្សាការងារធ្វើជូនពលករ គិតមកទល់ពេលនេះ មិនទាន់បង្កើតសំណុំលិខិត។ មន្ទីរពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ចក៏បានធ្វើសេនាធិការបំពេញបន្ថែមក្រុមពលករសេរី តាមផែនការលេខ ៥៩/KH-UBND ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីឧបត្ថម្ភគោលនយោបាយតាមសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ប៉ាន់ស្មានមានចំនួនប្រជាជនជាង ៥៣.៧០០ នាក់ សរុបថវិកាប្រមាណ ៨០,៦ ពាន់លានដុង។
លោកផាមតៀកគឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត វាយតម្លៃខ្ពស់ពីការខិតខំរបស់ផ្នែកពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ច ក្នុងការធ្វើសេនាធិការ ជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយឧបត្ថម្ភសម្រាប់ប្រជាជន ស៊ើបអង្កេតបានទាន់ពេលជម្រាបជូនផ្តល់សច្ចាប័នសម្រាប់ប្រជាជនជិត ១១៦ ពាន់ករណី។ ទន្ទឹមជាមួយនោះ ស្តាប់ ទទួលយកការលាតត្រដាង សំណើរបស់ប្រជាជន ឆ្លងតាមរយៈនោះបំពេញបន្ថែមក្រុមពលករស្វៃរិន្ទក្រៅពីផែនការលេខ ៥៩/KH-UBND របស់គណៈកម្មាធិការប្រជាជនខេត្តដើម្បីមានគោលនយោបាយឧបត្ថម្ភ។ល។
លោកអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស្នើដល់ថ្នាក់ដឹកនាំមន្ទីរពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ច សហការជាមួយគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចង្អុលការដល់បណ្តាមូលដ្ឋានជំរុញមាំល្បឿនផ្តល់ជូនគោលនយោបាយឧបត្ថម្ភសម្រាប់បណ្តាមុខសញ្ញាដើម្បីប្រជាជនជម្នះការលំបាកអាស្រ័យការឥទ្ធិពលនៃអាសន្នរោគ ជាពិសេសគឺតាមដានហាត់ពត់ ក្រើនរំលឹកកម្មាភិបាល និយោជិតមូលដ្ឋានក្នុងការផ្តល់ជូនគោលនយោបាយ ជៀសវាងក្តីអំពល់ដល់ប្រជាជន រួមចំណែកលំនឹងពាក្យចចាមអារ៉ាមសង្គម៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។