19/10/2021 08:14
ព្រះតេជគុណថាច់ថាយយៀង ព្រះចៅអធិការវត្តស្វាយសៀមចាស់នាំយកអាហារទៅជូនពុទ្ធបរិស័ទនៅក្នុងតំបន់ចត្តាឡីស័ក។
បណ្ដាចំណែកអាហារដែលវត្តបានចាត់តាំងចម្អិនមានជាតិបំប៉នគ្រប់គ្រាន់គឺ៖ បាយ សាច់ ស៊ុត ជ្រក់ត្រសក់ សម្លរម្ជូរ ទឹកត្រី ទឹកតែស្ករត្រជាក់។ល។ នេះជាទង្វើមានអត្ថន័យពិតប្រាកដ សំដែងឲ្យឃើញមនោសញ្ចេតនារបស់ព្រះសង្ឃវត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀម) ចំពោះពុទ្ធបរិស័ទ រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។
មុននោះ គឺនៅឱកាសបុណ្យសែនដូនតា វត្តស្វាយសៀមចាស់ក៏បានទៅជូននំ ភេសជ្ជៈ និងគ្រឿងឧបភោគមួយចំនួនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កប្រមូលផ្ដុំនៅលើភូមិសាស្រ្តឃុំង៉ាយស្វៀង៕
ដំណឹង-រូបថត៖ ថាច់ហ្វាង
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។