• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឃុំដូងចូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបង្ការជំងឺកូវីដ ១៩

05/11/2021 08:46

អនុវត្តយោបល់ចង្អុលការរបស់លោកអនុលេខាប្រចាំការបក្សខេត្ត គឹមង៉ុកថាយ ស្តីពីការត្រួតពិនិត្យការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩​ នៅស្រុកយ្វៀងហាយ កាលពីថ្ងៃ ទី ២៧ ខែតុលា មូលដ្ឋានជាច្រើនលើភូមិសាស្រ្តស្រុកយ្វៀងហាយ មានបណ្តាសកម្មភាពសកម្មដើម្បីទប់ស្កាត់អាសន្នរោគ។ ឃុំដូងចូវជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដែលអនុវត្តល្អតាមកិច្ចចង្អុលការរបស់លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ទទួលបានការគាំទ្រខ្ពស់ពីប្រជាជន។

ជាមូលដ្ឋានកត់សម្គាល់មានអ្នកវិជ្ជមានអាសន្នរោគកូវីដ‑១៩ ក្នុងពេលដែលកំពុងអនុវត្តចត្តាឡីស័កនៅផ្ទះ ក្នុងថ្ងៃទី ២៦ ខែតុលា នៅភូមិដំបងពាក់។ ពេលនេះ រដ្ឋអំណាចមូលដ្ឋានចាប់ផ្តើមអនុវត្តការបិទខ្ទប់ទូទាំងភូមិ ដោយមានប៉ុស្តិ៍គ្រប់គ្រង ០២ កន្លែង។

ប្រជាជនទទួលអំណោយនៅប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគភូមិដំបងពាក់អាស្រ័យរណសិរ្សឃុំជូន។

លោកស្រីផាមធីយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវបានឱ្យដឹងថា៖ ក្រោយពេលកត់សម្គាល់មានអ្នកវិជ្ជមានអាសន្នរោគរយៈពេលថ្មីៗនេះ មូលដ្ឋានផ្ទៀងផ្ទាត់ប្រជាជនដែលជាប់ពាក់ព័ន្ធទាំងអស់ចាត់តាំងការធ្វើតេស្តរហ័សដើម្បីសម្រាំង ឆាប់រកឃើញអ្នកជ្រាបជំងឺ។ ឆ្លងតាមរយៈនោះ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នអំពីការបង្ការ ទប់ស្កាត់អាសន្នរោគក៏ដូចជាអនុវត្តកិច្ចចង្អុលការរបស់លោកអនុលេខាប្រចាំការបក្សខេត្ត គឹមង៉ុកថាយ។ លទ្ធផល គិតមកដល់ពេលនេះ មិនទាន់កត់សម្គាល់បន្ថែមពីចំនួនអ្នកដែលពាក់ព័ន្ធជាមួយ​អ្នកវិជ្ជមាននៅភូមិដំបងពាក់ទៀតឡើយ។ ទោះបីដូច្នោះក៏ដោយ មូលដ្ឋានក៏ចង្អុលការអនុវត្តការបិទខ្ទប់ដើម្បីតាមដានសុខភាពរបស់ប្រជាជន។ គិតតាំងពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១ ឃុំដូងចូវទទួលប្រជាជនមកពីបណ្តាខេត្ត ក្រុងជាង ៣៣០ នាក់ និងបានបញ្ជូនទៅធ្វើចត្តាឡីស័កប្រមូលផ្តុំ។ គិតមកទល់ពេលនេះ មានប្រជាជនជាង ២០០ នាក់សម្រេចការធ្វើចត្តាឡីស័កប្រមូលផ្តុំបានវិលត្រឡប់ទៅផ្ទះធ្វើចត្តាឡីស័កបន្តនៅនឹងផ្ទះ និងតាមដានសុខភាពរៀងរាល់ថ្ងៃ។ មូលដ្ឋានតែងបានពង្រឹងគ្រប់គ្រងការធ្វើដំណើរទៅមករបស់ប្រជាជន តាមដានយ៉ាងដិតដល់រាល់ការ ប្រែប្រួលរបស់អ្នកធ្វើចត្តាឡីស័ក ពេលសម្រេចការធ្វើចត្តាឡីស័ក វិលត្រឡប់មកផ្ទះ ក៏បានបំផុសចលនាមិនឱ្យប៉ះពាល់ជាមួយមនុស្សច្រើនគ្នា។ ប្រការនោះ គឺបង្ការហានិភ័យកើតមានអាសន្នរោគ ជាបាតុភាពឆ្លងរាលដាលក្នុងសហគមន៍។

គណៈចង្អុលការឃុំដូងចូវតែងលើកកម្ពស់ការផ្សព្វផ្សាយឱ្យប្រជាជនប្រតិបត្តិល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ ក្នុងនោះ មានវិធានការ ៥K។ មូលដ្ឋានក៏ព្យួរបដា សញ្ញាពេចន៍ផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមមូលដ្ឋាន និងនៅផ្សារដូងចូវ ជួយឱ្យប្រជាជនមានការប្រុងប្រយ័ត្ន អនុវត្តល្អអនុសាសន៍ ៥K ភ្ជាប់ជាមួយកម្រិតពិន័យពេលដែលមិនអនុវត្តតាមការព្រមាន។

បងស្រីត្រឹងថាញ់ង៉ា ឈ្មួញលក់ផ្លែឈើគ្រប់ប្រភេទនៅផ្សារដូងចូវបានឱ្យដឹងថា៖ ចាប់ពីពេលមូលដ្ឋានកត់សម្គាល់មានអ្នកវិជ្ជមានអាសន្នរោគកូវីដ‑១៩ រួមជាមួយការផ្សព្វផ្សាយរបស់រដ្ឋអំណាចមូលដ្ឋាន ប្រជាជននៅទីនេះតែងមានការភ្ញាក់រលឹកខ្ពស់។ អ្នកចូលទិញដូររបស់របរនៅក្នុងផ្សារតែងប្រតិបត្តិតាមការព្រមានរបស់ផ្នែកសុខាភិបាល ការណែនាំរបស់គណៈគ្រប់គ្រងផ្សារ។ បច្ចុប្បន្ន ទោះបីផ្សារបានធ្វើសកម្មភាពក្នុងសភាពធម្មតាថ្មីក៏ដោយ ប៉ុន្តែប្រជាជននៅតែប្រតិបត្តិល្អតាមការព្រមាន ៥K​​ ជ្រោមជ្រែងបានល្អជាមួយចលនារបស់រដ្ឋអំណាចមូលដ្ឋាន នាំមកសុវត្ថិភាពក្នុងជីវភាពជូនប្រជាជន។     

លោកមាគឹមសម្បូរ ប្រជាជននៅភូមិបាកោយបានចែករំលែក៖ មូលដ្ឋានចាត់ទុកការងារបង្ការ ទប់ស្កាត់អាសន្នរោគជាភារកិច្ចសំខាន់ ម៉្លោះហើយតែងចង្អុលការដល់បណ្តាភូមិក្តាប់ច្បាស់អំពីការធ្វើដំណើរទៅមករបស់ប្រជាជន។ ពេលដឹងថាទីណាមានបាតុភាពខ្ពស់អំពីការកើតជំងឺនោះ រដ្ឋអំណាចមូលដ្ឋានបញ្ជូនកងកម្លាំងសុខាភិបាលមកធ្វើតេស្តរហ័ស បំផុសចលនាបណ្តាមុខសញ្ញាដែលសង្ស័យមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកជ្រាបជំងឺធ្វើចត្តាឡីស័កនៅផ្ទះ ធ្វើតេស្តរហ័សដឹងពីលទ្ធផល។ ផ្តើមពីនោះ ញ៉ាំងឱ្យប្រជាជនស្ងប់ចិត្ត និងមានការព្រមព្រៀងខ្ពស់ជាមួយរដ្ឋអំណាចមូលដ្ឋាន។

ទន្ទឹមនឹងនោះ លោកអនុលេខាប្រចាំការបក្សខេត្តនៅទាំងចង្អុលការស្រុកយ្វៀងហាយគប្បីពង្រីកតួនាទីក្រុមកូវីដសហគមន៍ ធានាសន្តិសុខ សណ្តាប់ធ្នាប់។ អនុវត្តល្អការឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តលេខ ៦៨ របស់រដ្ឋាភិបាល ដោះស្រាយការងារធ្វើជូនពលករ។ ត្រៀមបម្រុងបន្ទប់រៀន សាលារៀនដើម្បីទទួលប្អូនៗត្រឡប់មករៀនសូត្របន្តទៀតពេលដែលគ្រប់លក្ខណៈ។ ផ្សព្វផ្សាយ ជ្រួតជ្រាបអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២៨/NQ-CP របស់រដ្ឋាភិបាល និងសារលិខិតលេខ ៥៥៤០/UBND-KGVX ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការអនុវត្តបណ្តាវិធានការសមស្រប សុវត្ថិភាព រវៀសរវៃ គ្រប់គ្រងអាសន្នរោគកូវីដ‑១៩ លើភូមិសាស្រ្តមានប្រសិទ្ធភាព ឆាប់នាំយកមូលដ្ឋានត្រឡប់មកសភាពធម្មតាថ្មីវិញ៕ 

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.