02/11/2021 14:07
គិតតាំងពីឆ្នាំ ២០១៥ មកទល់ពេលនេះ សាខាសមាគមនារីភូមិប្រខុបបង្កើតគម្រោងការពង្រីកសេដ្ឋកិច្ចបានជិត ១០ គម្រោង ក្នុងនោះគម្រោងការចិញ្ចឹមគោមេ និងដាំដំណាំ (ម្ទេសដៃនាង)តែងបានបងប្អូននារីរក្សាល្អ។ បច្ចុប្បន្ន មានគោមេជិត ១០០ ក្បាលអាស្រ័យសាខាសមាគមនារីគ្រប់គ្រង មានចំនួនប្រាក់ទុនជាង ២,៥ ពាន់លានដុងរបស់គ្រួសារបងប្អូននារីជាង ៤០ គ្រួបុលអនុវត្តគម្រោងការ។ ចំពោះគម្រោងការដាំដំណាំ សាខាសមាគមបំផុសចលនារក្សាផ្ទៃដីក្នុងរដូវនីមួយៗពី ៣‑៤ ហិកតានៅក្រោយពេលផលិតស្រូវ ២ រដូវ។
បងស្រីថាច់ធីហុងងៀ(ទី ៤ ខាងស្តាំ)ទៅសួរសុខទុក្ខគ្រួសារបងស្រីថាច់ធីសុខា(ទី ៤ ខាងឆ្វេង)។
បងស្រី ថាច់ធីហុងងៀ ប្រធានសាខាសមាគមនារីភូមិប្រខុបបានឱ្យដឹងថា៖ ដោយអាស្រ័យបានបង្កលក្ខណៈឱ្យបុលទុន គួបផ្សំជាមួយការលើកកម្ពស់ចំណេះដឹងក្នុងការផលិត ចិញ្ចឹមសត្វ ម៉្លោះហើយការផលិត ចិញ្ចឹមសត្វកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ន អំពីការចិញ្ចឹមគោបង្កាត់បានពូជគោដែលមានគុណភាព និងមានតម្លៃសេដ្ឋកិច្ចជាច្រើន គោឈ្មោលមួយក្បាលៗជាមួយពេលវេលាគិតតាំងពីកើតដល់ចិញ្ចឹមបានប្រមាណ ៤ ខែតែងលក់បានដោយតម្លៃមិនក្រោមពី ២0 លានដុងឡើយ។ បច្ចុប្បន្ន ទោះបីមានការឥទ្ធិពលនៃជំងឺរលាកដុំពកស្បែកនៅលើគោក្របីក៏ដោយ ប៉ុន្តែបងប្អូននារីជាច្រើននៅតែអត់ធ្មត់ និងរក្សាបានចំនួនគោដដែល។ បើសិនក្រោយពេលអាសន្នរោគបានរាំងស្កាត់ គោមានតម្លៃដូចធម្មតាវិញនោះ ទទួលបានប្រភពចំណូលសម្រាប់គ្រួសារ។
បច្ចុប្បន្ន ភូមិប្រខុបនៅមានគ្រួសារសមាជិកា ក្រលំបាកជាង ២០ គ្រួ ត្រូវការជួយឧបត្ថម្ភរបស់រដ្ឋអំណាចមូលដ្ឋាន និងអង្គការមហាជន ម៉្លោះហើយសមាគមនារីបានរួមដំណើរជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់គិតគូរដល់ស្ថានភាពជីវភាពរបស់បងប្អូននារីទាំងនោះ។ ក្រោយពេលពិនិត្យឃើញគ្រួសារបងស្រី ថាច់ធីសុខា ជាគ្រួសារក្រលំបាក ហើយបងស្រីពិការផងនោះ ចុងឆ្នាំ ២០២០ សាខាសមាគមនារីស្នើឡើងថ្នាក់លើឧបត្ថម្ភ “លំនៅឋានមេត្តាធម៌”ដោយតម្លៃ ៥០ លានដុង ជួយឱ្យគ្រួសារបងបំបាត់បានផ្ទះបណ្តោះអាសន្នក្នុងជីវភាព។ បងស្រីថាច់ធីសុខា បានឱ្យដឹងថា៖ ខ្ញុំជាអ្នកពិការបាត់សមត្ថភាពពលកម្ម គ្រួសារពឹងតែទៅលើប្រាក់ចំណូលដោយការស៊ីឈ្នួលរបស់ប្តីដើម្បីចិញ្ចឹមគ្រួសារដោយមានកូន ២ នាក់។ ពេលនេះបានសមាគមនារីឧបត្ថម្ភផ្ទះ ខ្ញុំមានក្តីរំភើបចិត្តយ៉ាងខ្លាំង។ ការឧបត្ថម្ភផ្ទះដល់គ្រួសារខ្ញុំគឺជាកម្លាំងជំរុញជួយឱ្យគ្រួសារខ្ញុំបានធូរធា ឆាប់ចាកផុតពីភាពក្រីក្រ។
និយាយពីទិសដៅបន្ថយភាពក្រីក្រនៅពេលខាងមុខ បងស្រីថាច់ធីហុងងៀ បានឱ្យដឹងបន្ថែមទៀតថា៖ ក្នុងបណ្តាគ្រួសារបងប្អូននារីក្រីក្រលើភូមិសាស្រ្ត សាខាសមាគមបន្តស្នើទៅថ្នាក់លើបំពេញបន្ថែមមុខសញ្ញាមួយចំនួនឱ្យបានទទួលបណ្តាគោលនយោបាយអាទិភាព មានលក្ខណៈបានចូលរួមរៀនមុខរបរ បើកទូលាយការផលិត។ល។ រង់ចាំការឆ្លើយតបពីសំណើ នោះនៅចំពោះមុខសាខាសមាគមបំផុសចលនាឱ្យបងប្អូននារីដែលមានលក្ខណៈ សប្បុរសជន គិតគូរដល់ស្ថានភាពនារីក្រីក្រ ធ្វើយ៉ាងណា ដើម្បីនារីក្រីក្រទាំងនោះបានសម្រាលការលំបាកមួយចំណែក រួចបើមានគោលនយោបាយឧបត្ថម្ភអំពីលំនៅឋាននោះ សាខាសមាគមស្នើឧបត្ថម្ភពី ៤‑៥ ខ្នងជូនបងប្អូននារីក្រីក្រ។
លោកស្រីង្វៀងណឺឡឹមអ៊ឹកមី ប្រធានសមាគមសហព័ន្ធនារីឃុំង៉ូវឡាកបានឱ្យដឹងថា៖ សាខាសមាគមនារីភូមិប្រខុប ជាសាខាសមាគមមួយក្នុងបណ្តាសាខាសមាគមដែលមានបណ្តាសកម្មភាព និងចលនាជាក់ស្តែង ទាក់ទាញបានបងប្អូននារីជាច្រើនចូលរួម។ ផ្តើមពីនោះធ្វើឱ្យចលនាបន្ថយភាពក្រីក្រក្នុងបងប្អូននារីសម្រេចបានលទ្ធផលល្អ។ ក្នុងឆ្នាំ ២០២០ សាខាសមាគមស្នើដល់ភូមិបំបាត់បានគ្រួសារក្រីក្រចំនួន ៥ គ្រួ។ ដោយអាស្រ័យរក្សាបានល្អបណ្តាសកម្មភាព ម៉្លោះហើយ សមាជិកា នារីជាច្រើននៅក្នុងភូមិបានឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។