22/10/2021 08:12
ចាក់វ៉ាក់សាំងជូនជនរួមជាតិខ្មែរ។
បងថាច់សា ប្រជាជននៅភូមិគងមានជ័យ បានឱ្យដឹងថា៖ ទោះបីរយៈពេលនេះមានការមមាញឹកយ៉ាងខ្លាំងពីកិច្ចការស្រែចម្ការក៏ដោយ ប៉ុន្តែនៅតែឆ្លៀតពេលដើម្បីមកពិនិត្យ និងបានចាក់វ៉ាក់សាំងតាមការព្រមានរបស់ផ្នែកជំនាញ។ ពីព្រោះខ្ញុំគិតឃើញថា ការចាក់វ៉ាក់ សាំងគឺនាំមកសុវត្ថិភាពសម្រាប់ខ្លួន ម៉្លោះហើយខ្ញុំបំផុសចលនាបណ្តាសមាជិកគ្រួសារ អនុវត្តតាមការប្រកាសរបស់មូលដ្ឋានមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។ ធាតុពិតឱ្យឃើញថា រដ្ឋមានការគិតគូរដល់ប្រជាជនដូច្នេះ ខ្ញុំគ្មានពាក្យអ្វីគួរពណ៌នាឱ្យស័ក្តិសមឡើយ។
កាលពីមុន ឃុំទ្រឿងទ័រ ក៏បានអាទិភាពដល់មុខសញ្ញាអ្នកមានវ័យចាស់ មានអាយុពី ៨០ ឆ្នាំឡើងទៅ។ លោកយាយថាច់ធីខ្វែ នៅភូមិអញ្ចាញ់ បានឱ្យដឹងថា៖ នៅវ័យដែលមាន អាយុច្រើន(៨២ ឆ្នាំ) ខ្ញុំក៏មានការព្រួយបារម្ភអំពីសុខភាពមិនដឹងតើអាចចាក់វ៉ាក់សាំងបានដែរឬទេ។ ប៉ុន្តែពេលទៅពិនិត្យសុខភាពមុនពេលចាក់វ៉ាក់សាំងនោះ ឃើញសម្ពាធឈាម ក៏លំនឹង ចង្វាក់បេះដូងក៏ធម្មតា។ល។ ម៉្លោះហើយខ្ញុំស្ម័គ្រចិត្តចាក់។ ក្រោយពេលចាក់ ខ្ញុំតែងធ្វើតាមការណែនាំរបស់ផ្នែកសុខាភិបាល តាមដានពីការប្រែប្រួលសុខភាពបានល្អ។ ក្រោយរយៈពេលចាក់វ៉ាក់សាំងមួយថ្ងៃ ក្នុងខ្លួនខ្ញុំហាក់ដូចជាក្តៅបន្តិច បន្ទាប់មកក៏ធម្មតាវិញ។ គិតមកទល់ពេលនេះ ខ្លួនមានអារម្មណ៍ស្រួល មិនមានអាការៈអ្វីប្លែកទាំងអស់ ។
ឃុំទ្រឿងទ័រ ជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើន ការដែលចាក់វ៉ាក់សាំង Vero Cell លើកនេះ ជនរួមជាតិខ្មែរនៅទីនោះក៏បានចាក់ត្រូវតាមមុខសញ្ញាតាមកិច្ចចង្អុលការរបស់ថ្នាក់លើ។ លោកត្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័រ បាន ឱ្យដឹងថា៖ ក្រោយពេលខេត្តអនុញ្ញាតឱ្យប្រជាជនវិលត្រឡប់មកពីបណ្តាខេត្ត ទីក្រុងដទៃៗ នោះ ឃុំទ្រឿងទ័រមានមុខសញ្ញាត្រូវចាក់វ៉ាក់សាំងប្រែប្រួលជាបន្តបន្ទាប់ ជាក់ស្តែងអ្នក ដែលអស់ពេលកំណត់អនុវត្តចត្តាឡីស័ក និងអ្នកធ្វើចត្តាឡីស័កនៅផ្ទះក៏ត្រូវការចាក់វ៉ាក់សាំងអាស្រ័យហេតុនោះ ឃុំបញ្ចូលចំនួនការប្រែប្រួលអំពីមុខសញ្ញាជាបន្តបន្ទាប់ ហើយស្នើបំពេញ បន្ថែមវ៉ាក់សាំងឱ្យមូលដ្ឋាន។ នៅមុនពេលចាក់វ៉ាក់សាំងមូលដ្ឋានតែងផ្សព្វផ្សាយដល់ប្រជាជនអំពីអាការៈមួយចំនួនក្រោយពេលបានចាក់ដើម្បីជៀសវាងពាក្យចចាមអារ៉ាមមិនល្អក្នុង និងក្រោយពេលចាក់វ៉ាក់សាំង។ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ ម៉្លោះហើយប្រជាជនក៏ទៅចាក់វ៉ាក់សាំងបានគ្រប់គ្នាសម្រេចតាមកម្រិតដែលបានបត់បែង៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។