26/10/2021 09:48
តាមថ្នាក់ដឹកនាំសម្ព័ន្ធយុវជនខេត្តបានឲ្យដឹងថា៖ អាស្រ័យដោយស្ថានភាពជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញដើម្បីបង្កលក្ខណៈឲ្យប្អូនៗរៀនតាមប្រព័ន្ធផ្សាយបន្ដផ្ទាល់ សម្ព័ន្ធយុវជនខេត្តបានចាត់តាំងប្រគល់ជូន sim ៤G Mobifone ២.៧០០ គ្រឿងដល់ប្អូនៗជាសិស្សក្រីក្ររៀនថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យក្នុងទូទាំងខេត្តគិតជាតម្លៃជិត ៣០០ លានដុងអាស្រ័យដោយ Mobifone ឧបត្ថម្ភ៕
សម្ព័ន្ធយុវជនខេត្តប្រគល់ជូនម៉ាស៊ីនកំព្យូទ័រដល់សិស្សក្រីក្រជនជាតិខ្មែរ។ រូបថត៖ ង៉ុកហុង-លឺវវូ
កូវង៉ាង៖ ឧបត្ថម្ភទូរទស្សន៍ ២២២ គ្រឿងដល់សិស្សនៅតំបន់ឆ្ងាយ តំបន់ជនរួមជាតិខ្មែរ
លោកង្វៀងថាញ់ហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុករួមជាមួយថ្នាក់ដឹកនាំការិយាល័យអប់រំ-បណ្ដុះបណ្ដាលស្រុកទើបអញ្ជើញទៅប្រគល់ជូនទូរទស្សន៍ ២២២ គ្រឿង ដែលក្រុមហ៊ុនភាគហ៊ុនរថយន្តទ្រឿងហាយ(THACO)ឧបត្ថម្ភដល់សិស្សក្រីក្រនៅតំបន់ដាច់ស្រយាល តំបន់ជនរួមជាតិខ្មែរមានស្ថានភាពលំបាកលើភូមិសាស្រ្ដបណ្ដាឃុំ ទីប្រជុំជន។ អាស្រ័យដោយត្រូវជះឥទ្ធិពលរបស់អាសន្នរោគជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ ស្រុកកូវង៉ាងមានសិស្សក្រីក្រនៅតំបន់ដាច់ស្រយាល តំបន់ជនជាតិខ្មែរ ៨៧៦ រូបមានស្ថានភាពលំបាកគ្មានមធ្យោបាយ ឧបករណ៍សម្រាប់រៀន ដូច្នោះហើយត្រូវការឧបត្ថម្ភពីបណ្ដាអង្គភាព អង្គការចាត់តាំង និងបុគ្គល។ ក្រោយពេលបានទទួលអំណោយពិសេសពីក្រុមហ៊ុន THACO លោកង្វៀងថាញ់ហ៊ុងបានឧបត្ថម្ភទាន់ពេលដល់ប្អូនៗឲ្យមានកម្លាំងទឹកចិត្តរៀនសូត្រផ្ទាល់លើទូរទស្សន៍របស់ស្ថានីយវិទ្យុនិងទូរទស្សន៍ត្រាវិញ៕
ឌិញកាញ់-លឺវវូ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។