• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

រួមដំណើរជាមួយសិស្សជនជាតិខ្មែរក្នុងរដូវអាសន្នរោគ៖

09/11/2021 08:02

អត្ថបទទី ១៖ មិនបោះបង់សិស្សម្នាក់ណាឡើយ

 

អនុវត្តតាមកម្មវិធី “ រួមជាមួយប្អូនៗរៀនបន្តផ្ទាល់” គិតតាំងពីដើមខែកញ្ញាដល់ចុងខែ តុលា ឆ្នាំ ២០២១ សម្ព័ន្ធយុវជនខេត្តចលនាបណ្តាអង្គការចាត់តាំង និងសប្បុរសជនឧបត្ថម្ភគ្រឿងម៉ាស៊ីនថេប្លេត (tablet) ២០ គ្រឿងដល់សិស្សជនជាតិខ្មែរ ២០ រូប នៅបណ្ដាស្រុក៖ កូវង៉ាង យ្វៀងហាយ ថ្កូវ ទីវកឹង និងជូនកាដ ៤G ជិត ៣.០០០ កាដដល់សិស្សានុសិស្ស មានស្ថានភាពលំបាកក្នុងខេត្តត្រាវិញនិយាយរួម សិស្សជនជាតិខ្មែរនិយាយដោយឡែក មាន មធ្យោបាយ និងអ៊ីនធើណែតសម្រាប់រៀនបន្តផ្ទាល់តាមបណ្តាញ។

ជីដូនរបស់ថាញ់ហៀងក៏រីករាយមើលប្អូនរៀន។

ប្អូនគឹមធីថាញ់ហៀងសិស្សថ្នាក់ទី ៨/៦ សាលាអនុវិទ្យាល័យហាមយ៉ាង ជាសិស្សម្នាក់ក្នុង ចំណោមសិស្ស ០៥​ នាក់នៅស្រុកថ្កូវទទួលបានម៉ាស៊ីនថេប្លេតដែលសម្ព័ន្ធយុវជនខេត្តឧបត្ថម្ភ។ កាន់ម៉ាស៊ីនថេប្លេតក្នុងដៃ ប្អូនថាញ់ហៀងរៀបរាប់ដោយរំភើបថា៖ អាស្រ័យបានសម្ព័ន្ធយុវជនខេត្តឧបត្ថម្ភម៉ាស៊ីនថេប្លេតទើបប្អូនមានឧបករណ៍ប្រភេទទំនើបសម្រាប់រៀនបន្តផ្ទាល់។ ប្អូនសន្យា​ថា​នឹង​ខិតខំ​រៀន​ឲ្យបានល្អ មិនឲ្យគ្រួសារ អង្គការចាត់តាំង និង​សប្បុរស ជនខកបំណងឡើយ។

សំណេះសំណាលជាមួយយើងខ្ញុំ មីងគឹមធីខើយ (ត្រូវជាជីដូនរបស់ប្អូនថាញ់ហៀង) នៅ ភូមិបន្ទាយក្រ(អា) ឃុំហាមយ៉ាង ស្រុកថ្កូវឲ្យដឹងថា៖ ថាញ់ហៀងរស់នៅជាមួយគ្រួសារ គាត់កាលនៅតូចម្ល៉េះ។ ជីវភាពគ្រួសារគាត់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារជិតក្រ ប៉ុន្តែប្តីប្រពន្ធគាត់តែងជំរុញទឹកចិត្តឱ្យចៅខិតខំរៀនសូត្របានល្អ។ ត្រេកអរណាស់ពេលដែលចៅរបស់គាត់ទទួលបានម៉ាស៊ីនថេប្លេតមួយគ្រឿងសម្រាប់រៀនបន្តផ្ទាល់ដូចមិត្តភ័ក្តិរួមថ្នាក់។

មានស្ថានភាពលំបាកដូចប្អូនថាញ់ហៀងដែរ ប្អូនគាងធីង៉ឹងហឿង នៅភូមិក្បាលប្លុយ ជាសិស្សថ្នាក់ទី ៨/៣ អនុវិទ្យាល័យឡុងស៊ើង ស្រុកកូវង៉ាង បានសម្ព័ន្ធយុវជនខេត្តឧបត្ថម្ភម៉ាស៊ីនថេប្លេតមួយគ្រឿងផងដែរ។ មុនពេលទទួលបានម៉ាស៊ីនថេប្លេត ង៉ឹងហឿង រៀនមេរៀនតាមឯកសារដែលសាលាផ្តល់ឲ្យ។ ង៉ឹងហឿងសំណេះសំណាលដោយ​ខ្សឹកខ្សួលថា៖ ប្អូនមានបំណងចង់បានឧបករណ៍ទំនើបនេះណាស់សម្រាប់រៀនបន្តផ្ទាល់ជាមួយមិត្តភ័ក្តិ ប៉ុន្តែប្អូនមិនហ៊ានប្រាប់ឪពុកម្តាយ ពីព្រោះប្អូនយល់ពីស្ថានភាពលំបាករបស់គ្រួសារ។​ ពេលនេះបំណងប្អូនបានសម្រេចហើយ។ ប្អូនសប្បាយចិត្តគ្មានអ្វីឧបមា។ ប្អូនសន្យាថានឹងខិតខំរៀនសូត្របានល្អ។

គ្រួសារង៉ឹងហឿង ជា​គ្រួសារ​ក្រីក្រ។ ម្តាយ​របស់ង៉ឹងហឿងជាមុខសញ្ញា​ស្ថិត​ក្នុងក្របខ័ណ្ឌ​គាំពារ​សង្គម ពីព្រោះគាត់​ពិការ​ភ្នែកទាំងសងខាង​​ជាង ១៣ ឆ្នាំ​​ហើយ។ ពីមុនឪពុកង៉ឹងហឿង ធ្វើការស៊ីឈ្នួលយួរកំបោរនៅទីក្រុងហូជីមិញដើម្បីចិញ្ចឹមសមាជិក ០៤ នាក់ក្នុងគ្រួសារ ប៉ុន្តែ​រយៈ​ពេល​ ៦ ​ខែ​កន្លង​មក​នេះ ដោយសារ​ជំងឺ​កូវីដ​-១៩ ទើបឪពុកង៉ឹងហឿង​មិន​ទៅ​ធ្វើ​ការ។ ជីវភាពគ្រួសារ​ប្អូន​រស់នៅអាស្រ័យបានការអាណិតស្រឡាញ់របស់អង្គការចាត់តាំងសប្បុរសជនដែលឧបត្ថម្ភគ្រឿងបរិភោគ និងប្រាក់​ជាង ១,២ លានដុង​ក្នុង​មួយ​ខែរបស់ម្តាយប្អូនប៉ុណ្ណោះ។

លេខាសម្ព័ន្ធយុវជនឃុំហាមយ៉ាងណែនាំប្អូនថាញ់ហៀងប្រើម៉ាស៊ីនថេប្លេត។

អ្នកស្រី ថាច់ធីធឿង (ម្តាយរបស់ង៉ឹងហឿង) សំណេះសំណាលថា៖ ពេលទទួលបាន ដំណឹងពីសាលាថា ឆ្នាំសិក្សានេះរៀនបន្តផ្ទាល់តាំងពីដើមឆ្នាំទៅ ប្តីប្រពន្ធខ្ញុំបារម្ភខ្លាំង ណាស់។ ចំពោះខ្ញុំទោះបីមើលមិនឃើញកូនៗក៏ដោយ ប៉ុន្តែពេលឮកូនៗរៀនមេរៀនក្នុងឯកសារ ខ្ញុំបារម្ភណាស់ ព្រោះកូនៗមិនបាន រៀនបន្តផ្ទាល់ ខ្លាចក្រែងរៀនមេរៀនមិនទាន់ មិត្តរួមថ្នាក់។ បច្ចុប្បន្នកូនខ្ញុំបានសម្ព័ន្ធយុវជនខេត្តឧបត្ថម្ភម៉ាស៊ីនថេប្លេត គ្រួសារ​ខ្ញុំសប្បាយ ចិត្តណាស់។ អំណោយ​នេះ​មិន​ត្រឹម​តែមានប្រយោជន៍ជាក់ស្តែងចំពោះកូនៗខ្ញុំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​សម្រាលទុក្ខលំបាក​របស់ប្តីប្រពន្ធខ្ញុំទៀតផង​។​ ខ្ញុំសូម​អរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនធ្វើការនៅអង្គការសម្ព័ន្ធ​ខេត្ត។

លោកថាយវ៉ាំងច្វឹងសមាជិកអចិន្ត្រៃយ៍‑ប្រធានគណៈយុវជន និងកុមារសាលារៀននៃសម្ព័ន្ធយុវជនខេត្ត មានប្រសាសន៍ថា៖ ដើម្បីរួមចំណែកជាមួយបណ្តាផ្នែកមានសមត្ថកិច្ចអនុវត្តល្អវិស័យអប់រំក្នុងអំឡុងអាសន្នរោគកូវីដ -១៩ កំពុងស្មុគស្មាញ សម្ព័ន្ធយុវជនខេត្តក៏ដូចជាគណៈកម្មាធិការយុវជន និងកុមារសាលារៀននៃសម្ព័ន្ធយុវជនខេត្តបាន និងកំពុង ចលនាបណ្តាអង្គការចាត់តាំង និងសប្បុរសជនឧបត្ថម្ភសិស្សមានស្ថានភាពលំបាក ក្នុង​នោះ ​មានសិស្សជនជាតិ​ខ្មែរឲ្យមានមធ្យោបាយសម្រាប់រៀនបន្តផ្ទាល់។ ក្នុងពេលខាងមុខ សម្ព័ន្ធ យុវជនខេត្តនឹងបន្តការចលនាឧបត្ថម្ភកាដ ៤G MobiFone ចំនួន ១.០០០ កាដ ដល់សិស្សក្នុង ខេត្ត។ ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនខេត្តក៏បានចលនាឧបត្ថម្ភប្រាក់ ១ លានដុងដល់សិស្សដែល មានឪពុក ឬម្តាយស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីធ្វើល្អតាមគោលលំនាំ “មិនបោះបង់សិស្ស ម្នាក់ណាឡើយ”៕ 

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.