26/10/2021 09:35
លោកតូងវ៉ាំងតាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វា(អា) បានឲ្យដឹង៖ អនុវត្តតាមកិច្ចចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្តីពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយនៅលើភូមិសាស្រ្តឃុំ បានសកម្មអនុវត្តវិធីសាស្រ្តជាច្រើនដើម្បីផ្សព្វផ្សាយអំពីរបៀបបង្ការទប់ស្កាត់អាសន្នរោគជំងឺនៅតំបន់ជនរួមជាតិខ្មែរ។ ឆ្លងតាមនោះ ឃុំបានចាត់តាំងហ្វឹកហាត់ ផ្សព្វផ្សាយអត្ថន័យរបស់ការប្រើប្រាស់កម្មវិធី PC-Covid នៅលើទូរស័ព្ទ និងជំរុញមាំផ្សព្វផ្សាយការបោសលេខកូដ QR ដើម្បីគ្រប់គ្រងមនុស្សដែលចេញចូលស្ថាប័ន អង្គការចាត់តាំង អាជីវកម្ម។ វគ្គហ្វឹកហាត់ មានការចូលរួមរបស់បណ្តាគណៈ ផ្នែក អង្គការមហាជនរបស់ឃុំ និងលេខាសាខាបក្ស ប្រធានគណៈកម្មការប្រជាជននៅ ០៧/០៧ ភូមិ។
បងថាច់សឹមមិញកំពុងប្រើប្រាស់ការបោសលេខកូដ QR នៅឃុំលឿងហ្វា(អា)។
ក្រោយពេលបានចូលរួមវគ្គហ្វឹកហាត់អំពីរបៀបប្រើប្រាស់ការបោសលេខកូដ QR លោកថាច់មិញកាញ់ ប្រធានគណៈកម្មការប្រជាជនភូមិសម្តេច(ហ្វាឡាក(អា)) មកផ្សព្វផ្សាយជូនបក្ខជន និងប្រជាជននៅក្នុងភូមិ។ លោកថាច់មិញកាញ់បានឲ្យដឹង៖ ភូមិហ្វាឡាក (អា) មានជនរួមជាតិខ្មែរជាង ៧០% ម៉្លោះហើយការអនុវត្តប្រើប្រាស់ការបោសលេខកូដ QR បានភូមិផ្សព្វផ្សាយដោយឧភយភាសា(ខ្មែរ‑វៀត) ជូនមាមីងក្នុងភូមិ។ ភូមិយកចិត្តទុកដាក់ផ្សព្វផ្សាយដោយរូបភាពសម្បូរបែប ក្នុងនោះមានការពង្រីកតួនាទីរបស់បក្ខជន និងអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ ដើម្បីធ្វើជាគំរូផង និងបំផុសចលនាឲ្យមាមីងក្នុងភូមិអនុវត្តតាមផង។
បងថាច់សឹមមិញ នៅអនុសង្កាត់លេខ ៩ សង្កាត់លេខ ៩ ទីក្រុងត្រាវិញបានចែករំលែកថា៖ តាំងពីអាសន្នរោគជំងឺកូវីដ‑១៩ រាតត្បាតស្មុគស្មាញមកដល់ពេលនេះ ខ្ញុំបានស្រាវជ្រាវព័ត៌មានដែលទាក់ទងដល់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ លើបណ្ដាមធ្យោបាយព័ត៌មានមហាជន។ ជាពិសេសគឺតាំងពីថ្ងៃទី ១០ តុលាឆ្នាំ ២០២១ ខ្ញុំមកទំនាក់ប្រាស្រ័យជាមួយគណៈកម្មាធិការប្រជាជនឃុំលឿងហ្វា(អា) ខ្ញុំបានកម្មាភិបាលឃុំ ណែនាំប្រើប្រាស់កម្មវិធី PC-Covid និងរបៀបប្រើប្រាស់ការ បោសលេខកូដ QR។
កម្មវិធីប្រើប្រាស់ការបោសលេខកូដ QR គឺសំដៅឧបត្ថម្ភឲ្យប្រជាជនងាយស្រួលក្នុងការរបាយការណ៍សុខាភិបាលពេលដែលធ្វើដំណើរចេញចូលទីសាធារណៈ កន្លែងដែលផ្តុំគ្នាច្រើន បណ្តាប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល ទន្ទឹមនឹងនោះជួយឱ្យបណ្តាស្ថាប័នមានសមត្ថកិច្ចសែ្វងរកស្នាមជំងឺបានឆាប់រហ័ស៕
អត្ថបទ‑រូបថត៖ សុខា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។