• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទីវកឹង៖ បន្តអាទិភាពប្រភពកម្លាំងវិនិយោគជាច្រើនសម្រាប់ការអភិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរ

15/10/2021 08:09

បន្តពង្រីកបណ្តាសមិទ្ធផលដែលសម្រេចបាន ក្នុងដំណាក់កាល ២០១៦‑២០២១ ស្រុកទីវកឹងបន្តឆ្លៀតយកបណ្តាប្រភពពីថវិការដ្ឋវិនិយោគអនុវត្តប្រភេទសំណង់ជាច្រើនសម្រាប់បម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច‑សង្គម និងកែលម្អជីវភាពក្នុងតំបន់ជនរួមជាតិខ្មែរ។ ដោយហេតុនោះ គិតមកទល់ពេលនេះជីវភាព សម្ភារ ស្មារតីរបស់គ្រួសារជនរួមជាតិខ្មែរចំនួន ៩.២៧០ គ្រួ ដោយមានចំនួនមនុស្សប្រមាណ ៣៣.០០០​ នាក់លើភូមិសាស្រ្តស្រុក​មិនបង្អង់បានលើកកម្ពស់។

លោកត្រឹងវ៉ាំងឡា អនុប្រធានការិយាល័យជនជាតិស្រុកទីវកឹងបានឱ្យដឹងថា៖ ក្នុងរយៈពេល ៥ ឆ្នាំកន្លង (ដំណាក់កាល ២០១៦ ‑២០២០) ស្រុកទីវកឹងបន្តការផ្សព្វផ្សាយ​អនុវត្ត ប្រភពទុនវិនិយោគជាច្រើនពីកម្មវិធី ១៣៥ ថវិការដ្ឋ និងបណ្តាគម្រោងការហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិខ្មែរ ជាមួយប្រភពទុនសរុបជាង ២.០៤៥ ពាន់លានដុង។​ តាមរយៈបណ្តាប្រភពទុនខាងលើ បណ្តាឃុំ ទីប្រជុំជនក្នុងស្រុក បានបត់បែង ​ និងអាទិភាពវិនិយោគសម្រាប់បណ្តាប្រភេទសំណង់ស្ថិត​ក្នុងក្រុមហេដ្ឋារចនាសម្ព័ន្ធជនបទ ជួសជុល ថែទាំបណ្តាសំណង់ គមនាគមន៍ ធារាសាស្រ្ត វិនិយោគពង្រីកការផលិត ចិញ្ចឹមគោមេ ឧបត្ថម្ភដីសង់លំនៅឋាន ដីផលិត ឧបត្ថម្ភតម្រូវការអំពីទឹកប្រជុំជីវភាព ឧបត្ថម្ភប្រាក់អគ្គិសនីសម្រាប់គ្រួសារក្រីក្រ គ្រួ សារជិតក្រជាជនរួមជាតិខ្មែរ និងបណ្តាគ្រួសារទទួលរបបគោលនយោបាយសង្គម សុខុមាលភាពសង្គមលើភូមិសាស្រ្តស្រុក។ ផ្តល់ជូនកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រគ្រប់ប្រភេទជាង ២៧៥.០០០ ច្បាប់ដល់បណ្តាវត្ត បណ្តាភូមិ អនុសង្កាត់ដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ លើកលែង បន្ថយការបង់ប្រាក់សាលា ឧបត្ថម្ភការចំណាយសម្រាប់ការរៀនសូត្រឱ្យកុមារមត្តេយ្យ បឋមសិក្សា។ ផ្តល់ជូនអាហារូបករណ៍ និងបណ្តារបបអាទិភាពសម្រាប់សិស្ស សាលាសកលជនជាតិអន្តេ​វាសិកអនុវិទ្យាល័យ វិទ្យាល័យស្រុកទីវកឹងត្រូវតាមការកំណត់។

ពិធីបើកការដ្ឋានសាងសង់ឈាបនដ្ឋាន។ រូបថត៖  ឯកសារ

រយៈពេល ៥ ឆ្នាំកន្លង រួមជាមួយការផ្សព្វផ្សាយអនុវត្តព្រមៗគ្នាគោលនយោបាយពិសេសជាច្រើនស្តីពីការបណ្តុះបណ្តាល ផ្លាស់ប្តូរមុខរបរ ដោះស្រាយការងារធ្វើជូនពលករជនបទ គោលនយោបាយអាទិភាពចំពោះមុខសញ្ញាគោលនយោបាយ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ ស្រុកទីវកឹងនៅទាំងពិនិត្យឧបត្ថម្ភសាងសង់ផ្ទះបានចំនួនជិត ១.០០០ ខ្នងតាមសេចក្តីសម្រេចចិត្តលេខ ២២ និងសេចក្តីសម្រេចចិត្តលេខ ៣៣ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសម្រាប់បណ្តាមុខសញ្ញាទទួលផល។ ឧបត្ថម្ភទិញគាំពារសុខាភិបាល និងគោលនយោបាយជំនួយអាហារូបត្ថម្ភសម្រាប់ជនក្រីក្រ ជិតក្រ ជនជាតិភាគតិចកើតជំងឺត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យ និងនារីក្រីក្រកើតកូននៅតាមបណ្តាមូលដ្ឋានពិនិត្យព្យាបាលជំងឺសាធារណៈ។ ជាពិសេសគឺ ស្រុកនៅទាំងបានថ្នាក់លើវិនិយោគកសាង ជួសជុលឈាបនដ្ឋាននៅតាមបណ្តាវត្តខ្មែរចំនួន ១៥ កន្លែង និងមូលដ្ឋានឈាបនដ្ឋាន ១ កន្លែងសម្រាប់ជនរួមជាតិខ្មែរស្រុកទីវកឹងនៅទីបញ្ចុះសពស្ថិតក្នុងភូមិកញ្ចោងផ្សារ ឃុំភូកឹង ដោយសំណង់ នេះមានប្រភេទសំណង់ ៥​ យ៉ាង(ឈាបនដ្ឋាន អាគាររក្សាអដ្ឋិធាតុ អាគារដំណាក់បច្ចេកទេស ហេដ្ឋាបច្ចេកទេសក្រៅអាគារ  ប្រព័ន្ធបណ្តាឧបករណ៍បម្រើឱ្យការបូជាសព ឧបករណ៍សាងសង់ ឧបករណ៍ការិយាល័យ) ជាមួយថវិកាជាង ៤៥ ពាន់លានដុង តាមការគ្រោង សំណង់នឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ ២០២២។

អាចនិយាយបានថា ដោយអាស្រ័យការយកចិត្តទុកដាក់របស់បក្ស រដ្ឋ សហគមន៍សង្គម និងស្មារតីឈានឡើងដោយខ្លួនឯងរបស់ជនរួមជាតិខ្មែរ ម៉្លោះហើយរយៈពេល ៥ ឆ្នាំកន្លង ជីវភាពសម្ភារស្មារតីរបស់ជនរួមជាតិខ្មែរកាន់តែបានកែលម្អ។ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរបានកាត់បន្ថយពី ៣‑៤% ក្នុងមួយ ឆ្នាំ។ បច្ចុប្បន្នទូទាំងស្រុក នៅមានគ្រួសារជនរួមជាតិខ្មែរក្រីក្រត្រឹមតែប្រមាណ ៣,៣២%។ ចំនួនគ្រួសារស្ថានភាពក្រីក្រ ជិតក្រឡើងវិញកាន់តែថយចុះយ៉ាងច្បាស់។ បច្ចុប្បន្នមានលំនៅឋានអាសយជនជាង៩២% សម្រេចតាមសម្បទារបស់ក្រសួងស្ថាបនាពលករជាង ៩៣% មាន ការងារធ្វើជាប្រចាំ ឃុំ ១០០% បានសម្រេចសម្បទាជាតិអំពីសុខាភិបាល។ ដំណាក់សុខាភិបាលឃុំ ទីប្រជុំជន ១០០% មានវេជ្ជបណ្ឌិត និងគ្រូពេទ្យបម្រើការពិនិត្យ ព្យាបាលជំងឺជាដំបូងជូនប្រជាជន។ ភូមិ អនុសង្កាត់ ១០០% មានកម្មាភិបាលសុខាភិបាលបានបណ្តុះបណ្តាល ឆ្លងតាមរយៈកម្មវិធីសុខាភិបាលភូមិ ឃុំ។ វេជ្ជបណ្ឌិត គ្រូពេទ្យ អ្នកបំប៉ន គិលានុបដ្ឋាកបុគ្គលិកជាជនជាតិខ្មែរជាង ៨០ នាក់បានបម្រើការក្នុងផ្នែកសុខាភិបាល។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ស្រុក ឃុំ ភូមិ តភ្ជាប់តំបន់អាសយជនក្នុងតំបន់ជនរួមជាតិខ្មែរបានកសាងដោយក្រួសកៅស៊ូ។ បណ្តាគោលច្បាប់វប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមបានយកចិត្តទុកដាក់អនុវត្ត។ ទិដ្ឋភាពបរិស្ថានកាន់តែភ្លឺ‑បៃតង‑ជ្រះ‑ស្អាត។ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតែងបានធានានិងលំនឹង។

មិនបង្អង់ត្រឹមតែប៉ុណ្ណោះ នាមហាសន្និបាត តំណាងបណ្តាជនជាតិភាគតិចស្រុកទីវកឹងលើកទី ៣ ប្រព្រឹត្តឡើងកាលពីចុងឆ្នាំ ២០១៩ ក៏បានដាក់ចេញគោលដៅ ភារកិច្ចអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិលើភូមិសាស្រ្តស្រុកដំណាក់កាល ២០១៩‑២០២៤ ជាក់ស្តែងគឺ៖ ខិតខំជារៀងរាល់ឆ្នាំកាត់បន្ថយគ្រួសារក្រីក្នុងជនរួមជាតិតិចបំផុត ៤% អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរនៅត្រឹមតែក្រោមពី ១,៥%។ អត្រាពលករជនបទឆ្លងកាត់បណ្តុះបណ្តាលរបរដោយរូបភាពជាច្រើនស្រូបយកអត្រា ៦៥%។ កៀរគរកុមារមានអាយុក្រោមពី ៥ ឆ្នាំចូលថ្នាក់មត្តេយ្យសម្រេច ៩៩,៩% និង កុមារអាយុ ៦ ឆ្នាំចូលថ្នាក់ទី ១ សម្រេចជាង ៩៩,៦%។ រក្សាខ្ជាប់ និងលើកកម្ពស់គុណភាពបណ្តាឃុំ ទីប្រជុំជនសម្រេចសម្បទាជាតិស្តីពីសុខាភិបាល លើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺក្នុងជនរួមជាតិខ្មែរ។ អត្រាគ្រួសារជនរួមជាតិខ្មែរបានប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៩,៩% គ្រួសារប្រើប្រាស់អគ្គិសនី សម្រេច ១០០%។ រក្សាខ្ជាប់ និងលើកកម្ពស់គុណភាពឃុំ ទីប្រជុំជនរឹងមាំអំពីការពារជាតិ សុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់។ កៀរគរ និងប្រើប្រាស់មានប្រសិទ្ធភាពបណ្តាប្រភពកម្លាំងវិនិយោគសម្រាប់តំបន់ជនជាតិខ្មែរ ផ្តុំកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ការងារបណ្តុះបណ្តាលមុខរបរ ដោះស្រាយការងារធ្វើ នីហរ័ណពលករ និងបន្ថយភាពក្រីក្រស្ថិរភាព។ បង្កើនការផ្សព្វផ្សាយ បំផុសចលនាធ្វើឱ្យផ្លាស់ប្តូរស្មារតីយល់ដឹងរបស់ប្រជាជនក្នុងការឈានឡើងចាកផុតភាពក្រីក្ររឹងមាំដោយខ្លួនឯង។

បច្ចុប្បន្ន ស្រុកទីវកឹងបានឆ្លងកាត់ជិតពាក់កណ្តាលអាណត្តិកាលមហាសន្និបាតបណ្តាជនជាតិភាគតិច (២០១៩‑២០២៤) ជាមួយលទ្ធផលគួរពណ៌នា។ ជាមួយភាពរីកចម្រើននោះ ជឿជាក់ថាជីវភាពសម្ភារ ស្មារតីរបស់ជនរួមខ្មែរលើភូមិសាស្រ្តមិនបង្អង់បានលើកកម្ពស់ជាងទៀតនៅពេលខាងមុខ៕   ​   

ថាញ់ក្វាង‑សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.