19/10/2021 08:07
បងស្រីស៊ើងធីតាយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
កាន់លិខិតពិនិត្យសុខភាពរងចាំដល់លើកចាក់វ៉ាក់សាំងក្នុងដៃ បងស្រីស៊ើងធីតាយកើតឆ្នាំ ១៩៦៥ នៅភូមិប្រាសាទ(អា) ឃុំង្វៀកហ្វា ស្រុកចូវថាញ់ អរផង ភ័យផង។ បងស្រីតាយបានឲ្យដឹងថា៖ ខ្ញុំរីករាយណាស់ពេលទទួលបានរដ្ឋជូនលិខិតអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ខ្ញុំរំភើបចិត្តណាស់ដែលបានរដ្ឋអំណាចយកចិត្តទុកដាក់ឧបត្ថម្ភចាក់វ៉ាក់សាំង ដើម្បីឱ្យគ្រួសារខ្ញុំនឹងនរចិត្តទៅប្រកបការងារប៉ុន្តែខ្ញុំក៏បារម្ភខ្លះដែរ ព្រោះមិនទាន់ដឹងថាសុខភាពរបស់ខ្ញុំយ៉ាងណា។ ខ្ញុំឮថាប្រសិនបើអ្នកណាមានជំងឺសម្ពាធឈាម ឬជំងឺប្រចាំកាយណានីមួយនោះ មិនអាចចាក់វ៉ាក់សាំងបាន។ លុះមកដល់ទីនេះ ខ្ញុំបានបុគ្គ លិកសុខាភិបាលពន្យល់ច្បាស់លាស់ និងណែនាំពីរបៀបរបាយការណ៍សុខាភិបាល ពិនិត្យសម្រាំងសុខភាពមានលទ្ធផលល្អរួចរាល់ហើយទើបខ្ញុំអស់បារម្ភ។ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩ ម្ជុលទីមួយ ខ្ញុំក៏ធូរចិត្តខ្លះៗហើយពេលទៅលក់ដូរនៅឯផ្សារ។ សង្ឃឹមថាខ្ញុំនឹងបានចាក់វ៉ាក់សាំងម្ជុលទី ២ ទៀតដើម្បីធានាសុខភាពខ្ញុំបានសុវត្ថិភាព។
មានឈ្មោះក្នុងបញ្ជីនិស្សិតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩ លើកនេះ ប្អូនទ្រឿងហ្វាងឃីមជានិស្សិតឆ្នាំទី ៣ នៃសាលាឧត្តមសិក្សា FPT Polytechnic កឹងធើ មានលំនៅឋាននៅអនុសង្កាត់លេខ ៣ ទីប្រជុំជនចូវថាញ់។ ទ្រឿងហ្វាងឃីមត្រេកអរណាស់ពេលបានកម្មាភិបាលសុខាភិបាលហៅឈ្មោះដល់វេនចាក់វ៉ាក់សាំង។ តាំងពីអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦ និងសារាចរលេខ ១៥ មកទល់បច្ចុប្បន្នហ្វាងឃីមនៅផ្ទះរៀន online មិនសូវចេញទៅណាឡើយ។ ហ្វាងឃីមបានឲ្យដឹងថា៖ ប្អូនត្រេកអរណាស់ពេលដឹងថាខេត្តត្រាវិញនឹងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនក្នុងខេត្ត និងប្រជាជនស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តមានអាយុពី ១៨ ឆ្នាំ ឡើងទៅដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ ជំងឺ និស្សិតជាអ្នកនៅខេត្តត្រាវិញទៅសិក្សានៅក្រៅខេត្ត ពលករស្វៃរិន អ្នកលក់ទំនិញពពាយនាយ។ ពីយូរមកហើយ ប្អូនតែងទន្ទឹងរង់ចាំបានចាក់វ៉ាក់សាំងបង្ការជំងឺ ដើម្បីប្អូននឹងនរចិត្តទៅរៀនជាបន្តទៀត។
បានដឹងថា កាលពីថ្ងៃទី ១៣ តុលា ឆ្នាំ ២០២១ នៅស្រុកចូវថាញ់មាននិស្សិត និងអ្នកលក់ទំនិញពពាយនាយ ៤០៥ នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩។ កើនតួលេខមកទល់ពេលនេះស្រុកចូវថាញ់មានប្រជាជន ២៣.៥១៥ នាក់បានចាក់វ៉ាក់សាំង។ ក្នុងនោះ មានប្រជាជន ២០.០៥៨ នាក់បានចាក់វ៉ាក់សាំងម្ជុលទី ១ និង ៣.៤៥៧ នាក់បានចាក់វ៉ាក់សាំងម្ជុលទី ២៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។