05/11/2021 08:49
សួរ៖ អ្នកម្តាយខ្ញុំឆ្នាំនេះមានអាយុ ៧៥ ឆ្នាំ និងត្រៀមបម្រុងចាក់វ៉ាក់សាំងម្ជុលទីមួយ។ ម្តាយខ្ញុំមានតម្រូវការឬចាំបាច់ប្រើប្រាស់ថ្នាំអ្វីក្រោយពីចាក់វ៉ាក់សាំងឬទេ?
ឆ្លើយ៖ អនុសាស្ត្រាចារ្យ បណ្ឌិត ហូធីគីមថាញ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល និងថែទាំសុខភាពសហគមន៍នៃមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រហាណូយ៖ ក្រោយពីការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អ្នកមានវ័យចាស់ភាគច្រើនតែងជួបប្រទះនូវបណ្តាអាការៈហត់នឿយរសេះរសោះ ឈឺក្បាល មិនចង់ហូប អាការៈនេះ ធម្មតាប្រតិកម្មទាំងនេះមានលេចឡើងក្នុងរយៈពេលពី ០៦-១២ ម៉ោងក្រោយពីចាក់វ៉ាក់សាំងរួច។ អ្នកមានវ័យចាស់តែងមានអារម្មណ៍ហេវហត់ ចុកចាប់ ឈឺក្បាល គ្រុនក្តៅ (គ្រុនក្តៅស្រាលរហូតដល់ខ្ពស់)។ បន្ទាប់ពីចាក់វ៉ាក់សាំងរួចប្រតិកម្មគ្រុនក្តៅគឺជាការធម្មតា។ ប្រសិនគ្រុនដៅដល់កម្រិត ៣៨ អង្សាគឺមិនគប្បីប្រើថ្នាំឡើយ។ ចំពោះករណីគ្រុនក្តៅជាងកម្រិត ៣៨ អង្សាអាចនឹងស្អំទឹក កកបន្ថយកម្ដៅ គ្រុនក្តៅជាង ៣៨,៥ អង្សាអាចនឹងផឹកថ្នាំ Paracetamol ជាមួយនឹងកម្រិត ៥០០ mg (ផឹកម្តងពី ០១-០២ គ្រាប់) ដើម្បីបន្ថយកម្ដៅ ហើយក្នុងរយៈពេលពី ០៤-០៦ ម៉ោងប្រសិនបើនៅតែគ្រុនក្តៅអាចនឹងផឹកសារឡើងវិញម្តងទៀត។ ប្រសិនបើមានអាការៈហេវហត់ចុករួយក្រោយពីចាក់វ៉ាក់សាំង អ្នកមានវ័យចាស់មិនគប្បីហាត់ប្រាណ មិនធ្វើការងារធ្ងន់ បន្ថយការហាត់ប្រាណ មិនធ្វើបណ្តា ការងារចៃដន្យ ឧទាហរណ៍ដើរចេញទៅខាងក្រៅក្នុងពេលដែលកំពុងផ្លាស់ប្តូរអាកាសធាតុជាដើម។ បណ្តាករណីប្រតិកម្មភាគច្រើនមានកើតឡើងនៅនឹងអ្នកមានសរីររូបភាពទាស់ថ្នាំ។ អាស្រ័យហេតុនោះ ចំពោះអ្នកមានប្រវត្តិសរីររូបភាពជាមួយនឹងបណ្តាប្រភេទអ្វីៗពីមុននោះ ដូចជា៖ អាកាសធាតុ ម្ហូបអាហារ គ្រឿងសំអាង។ល។ មុនពេលចាក់វ៉ាក់សាំងគប្បីរបាយការណ៍ជូនគ្រូពេទ្យបានគ្រប់គ្រាន់។ ចំពោះបណ្តាករណីទាំងនេះវេជ្ជបណ្ឌិតនឹងពិនិត្យជម្រើសបានហ្មត់ចត់ និងត្រៀមបម្រុងវិធានការតាមដានវិនិច្ឆ័យប្រសិនមានកើតឡើងប្រតិកម្មក្រោយពី ៣០ នាទីនៅនឹងកន្លែងចាក់វ៉ាក់សាំង។
ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនអ្នកមានវ័យចាស់។ រូបថត៖ បាធី
ប្រតិកម្មមួយចំនួនមិនធ្ងន់ធ្ងរដែលភាគច្រើនបានជួបប្រទះនោះគឺបណ្តាប្រតិកម្មនៅលើស្បែកដូចជា៖ ឡើងកន្ទួល ហើមចុកនៅនឹងស្នាមចាក់វ៉ាក់សាំង។ ដាច់ខាត់មិនគប្បីស្អំទឹកកក អាចនឹងបង្កឱ្យជ្រាបមេរោគ។ បណ្តាអាការៈទាំងនេះបានជាសះស្បើយក្នុងរយៈពេលពី ០២-០៣ ថ្ងៃក្រោយ។ ប្រសិនករណីដែលរមាស់វិញគឺត្រូវទូរស័ព្ទឱ្យវេជ្ជបណ្ឌិតបានប្រឹក្សា និងចេញវេជ្ជបញ្ជាថ្នាំលាបលើស្បែក។
ប្រការដែលសំខាន់សម្រាប់អ្នកមានវ័យចាស់គប្បីត្រូវចងចាំក្រោយពីចាក់វ៉ាក់សាំងនោះគឺ ត្រូវផឹកទឹកឱយបានច្រើន។ ពីព្រោះអ្នកមានវ័យចាស់ភាគច្រើនមិនសូវផឹកទឹក និងមិនសូវស្រេកទឹក។ ហេតុនោះហើយ ប្រសិនបើអ្នកមានវ័យចាស់រង់ចាំដល់ស្រេកទឹកបានផឹកទឹកប្រការនេះងាយនឹងធ្លាក់ទៅក្នុងស្ថានភាពខ្វះទឹកក្នុងប្រាណបណ្តាលឱ្យធ្ងន់ធ្ងរជាង។ ហេតុនោះអ្នកមានវ័យចាស់គប្បីត្រូវផឹកទឹកឱ្យបានច្រើន ទឹកផ្លែឈើ ទឹកដោះ។ល។ ចំពោះប្រភេទទឹកមិនគប្បីផឹកនោះគឺ៖ ទឹកតែចត់អាចបណ្តាឱ្យចង្វាក់បេះដូងលោតខ្ពស់បណ្តាលឱ្យតប់ប្រមល់ពិបាកខ្លួន។
ក្រៅពីនោះ នៅមានប្រតិកម្មគ្រោះថ្នាក់ផ្សេងៗដែលអ្នកមានវ័យចាស់អាចនឹងជួបប្រទះ ប៉ុន្តែគ្មានការទាក់ទិនដល់វ៉ាក់សាំងឡើយ ដូចជា៖ អ្នកមានបាតុភូតរោគសាស្ត្របង្កប់ពីមុននោះ ពេលចាក់វ៉ាក់សាំងអាចនឹងកើតមានកត្តាជំរុញ ពញ្ញាក់ឡើង។
ឧទាហរណ៍ អ្នកមានវ័យចាស់មានជំងឺទឹកនោមផ្អែម រអែងហូបច្រើន ផឹកទឹកមានជាតិស្ករច្រើនបង្កឱ្យហេវហត់ជាង។ ឬមានករណីខ្លះបន្ទាប់ពីចាក់វ៉ាក់សាំងរួចសម្ភាធឈាមកើនឡើងខ្ពស់ហើយផឹកថ្នាំបង្ការឡើងឈាម។ ការផឹកថ្នាំតាមទំនើងចិត្តនេះអាចនឹងបង្កឡើងប្រតិកម្មសម្រូតសម្ភាធឈាមបណ្តាលឱ្យគ្រោះថ្នាក់យ៉ាងធ្ងន់។
ប្រសិនបើក្រោយពីបានចាក់វ៉ាក់សាំងរួចប្រទះឃើញលេចធ្លោអាការៈឈឺចុកដើមទ្រូងខាងឆ្វេង ផឹកថ្នាំព្យាបាលមិនធូរស្រាល ឈឺក្បាលរ៉ាំរ៉ៃផឹកថ្នាំមិនសះស្បើយផ្សំនឹងអាការៈស្ពឹកដៃជើង។ល។ គប្បីប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាលដើម្បីបានព្យាបាលកំចាត់បណ្តាអាការៈរោគគ្រោះថ្នាក់ដល់អាយុជីវិត៕
តាមប្រភពប្រជាជន
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។