• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ព្រះចៅអធិការថាច់ស៊ី ខិតខំផ្សព្វផ្សាយព្រះធម៌អប់រំព្រះសង្ឃ និងពុទ្ធបរិស័ទពីរបៀបរស់នៅប្រកបដោយសម្មាទិដ្ឋិ

02/11/2021 11:03

ក្នុងដំណាក់កាលបង្រៀន និងទទួលបន្ទុកជាព្រះចៅអធិការ ព្រះតេជគុណ ថាច់ស៊ី តែងខិតខំផ្សព្វផ្សាយព្រះធម៌ អប់រំព្រះសង្ឃ និងពុទ្ធបរិស័ទឱ្យព្យាយាមសិក្សាស្រាវជ្រាវមាគ៌ាពុទ្ធសាសនា ណែនាំពីរបៀបរស់នៅប្រកបដោយសម្មាទិដ្ឋិ ត្រូវមាន "មេត្តា" និងចូលរួមធ្វើនូវកិច្ចការមានប្រយោជន៍ជូនសហគមន៍ និងសង្គម។

ព្រះតេជគុណ ថាច់ស៊ី ។

     អស់រយៈកាលជាង ៣០ ឆ្នាំដែលបានសាងព្រះផ្នួស រៀនសូត្រ និងបំពេញការងារព្រះពុទ្ធសាសនា ព្រះចៅអធិការថាច់ស៊ី បានកំណត់ច្បាស់ ថាមាគ៌ាព្រះពុទ្ធសាសនាជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ ជីវភាពរបស់ពុទ្ធបរិស័ទនិយាយរួមព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរនៅភូមិអូរត្រាវនិយាយដោយឡែក។ អាស្រ័យហេតុនោះ គិតតាំងពីទទួលនាទីជាព្រះចៅអធិការវត្ត ព្រះអង្គតែងជំរុញស្មារតីព្រះសង្ឃ វត្តសាសនសាមគ្គីរង្សី (អូរត្រាវ) ឲ្យព្យាយាមរៀនសូត្រ និងគោរពប្រតិបត្តិតាមពុទ្ធោវាទណែនាំព្រះ សង្ឃអាន និងរៀនសូត្រតាមពុទ្ធោវាទក្នុងព្រះត្រៃបិដកជាដើម។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងទទួលបន្ទុកបង្រៀនព្រះបាតិមោក្ខថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិនៅវត្តសាសនសាមគ្គីរង្សី (អូរត្រាវ) និងវត្តគងជ័យរឹងរិទ្ធិស័ក (ផ្នោរកំបុត) ឃុំហ្វាឡើយ ស្រុកចូវថាញ់ទៀតផង។
      ព្រះតេជគុណ ថាច់ស៊ី មានថេរដីកាថា៖ ឱវាទរបស់ព្រះពុទ្ធបរមគ្រូមានប្រយោជន៍ជាក់ស្តែងក្នុងជីវភាពរបស់យើងទាំងអស់គ្នា។ ក្នុងការបង្រៀនព្រះបាតិមោក្ខ ជូន សមណសិស្សអាត្មាតែងលើកយកវិន័យបិដក មកបង្រៀនដើម្បីសមណសិស្សស្វែងយល់ និងគោរពប្រតិបត្តិត្រឹមត្រូវតាមព្រះវិន័យដែលព្រះពុទ្ធបរមគ្រូបានបញ្ញត្តិ។ ចំពោះញាតិញោមពុទ្ធបរិស័ទវិញអាត្មាតែងអប់រំអំពីវិធីអប់រំចិត្ត និងណែនាំពីរបៀបរស់នៅល្អ។
      ព្រះតេជគុណ ថាច់ស៊ី សម្បូណ៌ដោយទឹក ព្រះទ័យមេត្តា តែងឧបត្ថម្ភបរិស័ទដែលមានស្ថានភាពលំបាកក្នុងសហគមន៍។ គិតដោយឡែកតែ ក្នុងរដូវគម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩  ព្រះអង្គបានសហការជាមួយគណៈ អារាមាភិបាលនិមន្តទៅជូនគ្រឿងឧបភោគ បរិភោគដល់គ្រួសារបរិស័ទក្រីក្រ និងចាត់ឲ្យបរិស័ទចម្អិនអាហារជូនប្រជាជនដែលធ្វើចត្តាឡីស័កនៅលើភូមិសាស្រ្តឃុំ។ល។ សរុបជាទឹកប្រាក់ជិត ៦០ លានដុង។ ជាពិសេស ឧបត្ថម្ភទាន់ពេលចំពោះគ្រួសារជួបការលំបាកជាច្រើនដូចជា៖ គ្រួសារលោកយាយ ថាច់ធាន លោកតាគឹមឆួន លោកយាយថាច់ធីអ៊ុក ជាដើម លោកយាយ លោកតាទាំងអស់មានអាយុពី ៦០ ឆ្នាំឡើងទៅ និងមានស្ថានភាពលំបាកខ្លាំង។ កូនៗរបស់លោកយាយ លោកតាទាំងនោះសុទ្ធតែទៅធ្វើការនៅទីក្រុងហូ ជីមិញ ដោយសារអាសន្នរោគរាតត្បាតទើបកូនៗ គាត់គ្មានការងារធ្វើ គ្មានប្រាក់ចំណូល និងមិនទាន់វិលត្រឡប់មកស្រុកវិញបាន។ គាត់ថែចៅក្នុងមួយគ្រួសារពី ០៤-០៥ នាក់។ ដោយបានព្រះតេជគុណថាច់ស៊ីយកព្រះទ័យទុកដាក់ជួយឧបត្ថម្ភទាន់ពេល ញាំងឱ្យលោកយាយ លោកតាទាំងនោះ មានអង្ករដាំបាយឲ្យចៅហូបជារៀងរាល់ថ្ងៃ។ពុទ្ធបរិស័ទចំណុះជើងវត្តនេះ នរណាក៏យល់ពី​ទឹកព្រះទ័យមេត្តា និងចងចាំនូវគុណូបការៈរបស់ព្រះអង្គជានិច្ច។ ព្រះអង្គគឺជាបព្វជិតមួយព្រះអង្គ ដែលមានព្រះទ័យមេត្តា ចំពោះពុទ្ធបរិស័ទ និងតែងចូលរួមធ្វើនូវកិច្ចការដ៏មានប្រយោជន៍ចំពោះ សាសនា និងសង្គម ៕                       អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.