22/10/2021 08:10
តាមរបាយការណ៍បូកសរុប ២០ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣‑NQ/TW ចុះថ្ងៃទី ១៨ មិនា ឆ្នាំ ២០០២ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ៩ “ស្តីពីបន្តផ្លាស់ថ្មី ពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាព” និង ១០ ឆ្នាំអនុវត្តច្បាប់សហករណ៍ឆ្នាំ ២០១២ នៅលើភូមិសាស្រ្តស្រុកថ្កូវ គិតមកដល់បច្ចុប្បន្នស្រុកថ្កូវបង្កើតសហករណ៍បាន ២៧ កន្លែង មានសមាជិក ៥.៨១០ នាក់ចូលរួម មានទុនលក្ខន្តិកៈជាង ២៧,៤៥៩ ពាន់លានដុង។ ក្នុងនោះវិស័យកសិកម្មមានសហករណ៍ ១៩ កន្លែង វិស័យជលផលមានសហករណ៍ ០២ កន្លែង វិស័យដឹកជញ្ជូនមានសហករណ៍ ០១ កន្លែង មានមូលនិធិឥណទានប្រជាជន ០៣ កន្លែង និងក្រុមសេដ្ឋកិច្ចសហការ ២៥៨ ក្រុម ដោយមានសមាជិក ៥.៦៣៤ នាក់ អត្រាចូលរួមគបវាល់ទុនជាង ៧ ពាន់លានដុង។ បណ្តាសហករណ៍បានផ្គត់ផ្គង់សេវាសម្បូរបែប ជូនដល់បណ្តាសមាជិកនៅលើបណ្តាវិស័យ។ ក្នុងនោះលេចធ្លោមានសហករណ៍កសិកម្មឡុងហ៊ីប សហករណ៍ ថាញ់កុងឃុំង៉ុកបៀង សហករណ៍កសិកម្មអាងថើយ ឃុំឌិញអាង សហករណ៍កសិកម្មផាកដាក។ល។ សហករណ៍ភាគច្រើនម្ចាស់ការប្រាក់ទុនក្នុងការធ្វើអាជីវកម្ម ឆ្លើយតបបានល្អអំពីប្រាក់ទុនជូនសមាជិក ធានាលទ្ធភាពសងប្រាក់ជូនអតិថិជន បង្កលក្ខណៈជូនគ្រួសារក្រីក្រ គ្រួសារមានប្រភពចំណូលទាប មូលដ្ឋានផលិតធ្វើអាជីវកម្មតូចបានបុលទុនផលិត រួមចំណែកបង្កើនប្រភពចំណូលជូនប្រជាជននៅជនបទ។
ជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើម។ រូបថត៖ ហុងភុក
អំពីបណ្ដាក្រុមសេដ្ឋកិច្ចសហការពិនិត្យរួមធ្វើសកម្មភាពមានប្រសិទ្ធភាព។ ថ្វីត្បិតដូច្នោះក្ដីក៏នៅមានចំណុចខ្សោយមួយចំនួនគប្បីជម្នះ ដូចជារក្សាសកម្មភាពមិនលំនឹង បណ្តាក្រុមសហការធ្វើសកម្មភាពមានប្រសិទ្ធភាពមិនទាន់បានពង្រីកទូលាយ ក្រុមសហការលើវិស័យជលផលនៅខ្សោយ។ល។
នាឱកាសនេះ ស្រុកថ្កូវបានជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តពង្រីកសេដ្ឋកិច្ចសហការ និងសហករណ៍នៅលើភូមិសាស្ត្រស្រុក៕
ហុងភុក‑សុខា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។