19/10/2021 08:11
តាមសំដីរបស់លោកង្វៀងថាញ់ទ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹង៖ មូលដ្ឋានបានយកសាលារៀនជិត ១០ កន្លែងលើភូមិសាស្រ្តដើម្បីទទួលពលករពីបណ្តាខេត្ត ទីក្រុង ជិត ៣០០ នាក់វិលត្រឡប់មកមូលដ្ឋាន។ បណ្តាប្រជាជន ក្រោយពេលត្រឡប់មកដល់ និងបានបញ្ជូនចូលតំបន់ចត្តាឡីស័កតែងបានដោះស្រាយតាមបំណងប្រាថ្នារបស់ខ្លួន គឺអ្នកត្រូវធ្វើចត្តាឡីស័កអាចពឹងអ្នកជាសាច់ញាតិជូនបាយទឹក នំចំណី ឬក៏ឱ្យកងកម្លាំងគ្រប់គ្រងតំបន់ចត្តាឡីស័កគិតគូរបណ្តាពេលហូបចុក ក៏តែងបាន ប៉ុន្តែត្រូវតែធានាអំពីការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ ដោយទង្វើបែបនោះ ប្រជាជនជាច្រើនសម្តែងក្តីរីករាយ ពេលបានគិតគូរដល់ខ្លួនពីពេលបាយនាំយកចូលក្នុងតំបន់ចត្តាឡីស័កសម្រាប់សាច់ញាតិ កូនចៅរបស់ខ្លួន។ កំពុងកាន់បាយ ៣ ប្រអប់ក្នុងដៃ ត្រៀមបម្រុងជូនកូននៅមណ្ឌលចត្តាឡីស័កប្រមូលផ្តុំសាលារៀនភូមិដូវយ៉ុង(អា) បងស្រីថាច់ធីឡៀងបានឱ្យដឹងថា៖ គ្រួសារកូនខ្ញុំរួមមានប្តីប្រពន្ធ និងចៅមួយរូបត្រឡប់មកពីខេត្តបិញយឿង កំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំបាន ៧ ថ្ងៃមកហើយ។ ខ្ញុំគិតគូរបាយទឹកគ្រប់ពេល។ និយាយតាមពិតទៅ ក្នុងរយៈពេល ៧ ថ្ងៃខ្ញុំជូនបាយបានតែ ៤‑៥ ពេលប៉ុណ្ណោះ បណ្តាពេលបាយក្រៅពីនោះអាស្រ័យប្រជាជន សប្បុរសជន វត្តអារាមលើភូមិសាស្រ្តគិតគូរទាំងអស់។ ធាតុពិតឱ្យឃើញថាប្រជាជននៅទីនេះ មានចិត្តស្រឡាញ់មនុស្សយ៉ាងខ្លាំង អ្នកដែលមានលក្ខណៈនោះគិតគូរទាំងស្រុងអំពីពេលបាយ អ្នកគ្មានលក្ខណៈនោះកៀរគរគ្នាចូលរួមវិភាគទាន។ អាស្រ័យហេតុនោះ ដល់ពេលបាយអ្នកផ្ទះមិនសូវបារម្ភអំពីការហូបចុកប្រមាណឡើយ។
ប្រជាជនក្នុងតំបន់ចត្តាឡីស័កតាមសាលារៀនទទួលយកប្រអប់បាយ។
គិតតាំងពីដើមខែតុលា ឆ្នាំ ២០២១ មកទល់ពេលនេះ ប្រជាជនជាច្រើនពីទីក្រុងហូជីមិញ បណ្តាខេត្តបិញយឿង ឡុងអាង ។ល។ វិលត្រឡប់មកស្រុកកំណើត និងកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ។ ក៏មានអ្នកមួយចំនួនអាស្រ័យស្ថានភាពលំបាក ឬក៏គ្មាននៅសាច់ញាតិនៅស្រុកកំណើតត្រូវប្រឈមមុខជាមួយភាពកង្វះខាតសម្រាប់ពេលហូបចុកក្នុងតំបន់ចត្តាឡីស័ក។ យល់បានពីស្ថានភាពនោះ ព្រះចៅអធិការវត្តចុងព្រៃ មានចិត្តមេត្តា រួមជាមួយគណៈអារាមាភិបាល ចលនាពុទ្ធបរិស័ទមកវត្តចម្អិនអាហារយកទៅជូនដល់មាមីងកំពុងធ្វើចត្តាឡីស័ក។ គិតមកទល់ពេលនេះ វត្តឧបត្ថម្ភបាយបានជាង ១.០០០ ចំណែក ព្រមទាំងវត្ថុចាំបាច់ជាច្រើនទៀត រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរបានល្អដល់បណ្តាអ្នកដែលមកពីបណ្តាខេត្ត ក្រុង។ ក្រៅពីការឧបត្ថម្ភពេលបាយ ប្រជាជន បណ្តាអង្គ‑លោកអ្នកមុខអ្នកការសាសនានៅទាំងចលនាប្រជាជនវេចនំអន្សមជូនដល់បណ្តាអ្នកធ្វើចត្តាឡីស័ក ជាមួយបំណងមិនទុកឱ្យនរណាម្នាក់ត្រូវខ្វះខាតចំណីអាហារឡើយ។
ជាមួយមនោសញ្ចេតនា ការចែករំលែកបានទាន់ពេលរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ រដ្ឋអំណាចមូលដ្ឋាន និងទូទាំងប្រជាជនកំពុងស្នាក់នៅអចិន្ត្រៃយ៍លើភូមិសាស្រ្តឃុំភឿងហ៊ឹង សង្ឃឹមថាបណ្តាអ្នកបានបញ្ជូនចូលធ្វើចត្តាឡីស័ក ក៏មានមនោសញ្ចេតនាតបមកវិញតាមរយៈការប្រតិបត្តិល្អតាមការកំណត់អំពីការងារសុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ ដាច់ខាត់មិនលបលួចទៅផ្ទះដោយខ្លួនឯង ប្រយោជន៍ដើម្បីការពារឱ្យខ្លួនផ្ទាល់ គ្រួសារ និងសហគមន៍ រួមចំណែកធានាល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ នៅមូលដ្ឋាន៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។