• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

អំណរបុណ្យសែនដូនតាប៉ុន្តែមិនធ្វេសប្រហែសក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩

15/10/2021 07:59

បុណ្យសែនដូនតាឆ្នាំនេះ ពិតមែនតែមិនចាត់តាំងអធិកអធមដូចបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា​ឆ្នាំមុន ប៉ុន្តែពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ​ខ្មែរ។​ ក្នុងរយៈកាល ០៣ ថ្ងៃចាត់តាំងបុណ្យសែនដូនតា ទន្ទឹមនឹងការរៀបចំសែនដូនតាក្នុងផ្ទះ ក៏មានចាត់តាំងពិធីសែនដូនតានៅវត្តអារាមផងដែរ។ មាមីងបានអញ្ជើញទៅវត្តចាត់តាំងពិធីបុណ្យតាមពុទ្ធសាសននិយមកិច្ច ដើម្បីគោរពបូជាព្រះពុទ្ធបរមគ្រូនិងរំលឹកឧបការគុណរបស់បុព្វការីជន ព្រមទាំងបួងសួងសុំសេចក្តីសុខ ចម្រើន។

អំណរបុណ្យសែនដូនតាឆ្នាំនេះ ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ កំពុងរាតត្បាតយ៉ាងស្មុគស្មាញ ហើយអាចនឹងឆ្លងរាលដាលប្រសិនបើមាមីងធ្វេសប្រហែសក្នុងការបង្ការទប់ស្កាត់ជំងឺ។ លោកមាគឹមរ៉ាង នៅភូមិចារ (អា) ឃុំថាញ់ស៊ើង បានឲ្យដឹង៖ ទើបអនុវត្តសម្រេចតាមសារាចរលេខ ១៦ ក៏បន្តអនុវត្តតាមសារាចរលេខ ១៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ម្ល៉ោះហើយឆ្នាំនេះមាមីងក្នុងភូមិអំណរបុណ្យសែនដូនតាមិនសូវបានអធិកអធមដូចសព្វឆ្នាំ។ គ្រួសារខ្ញុំក៏ដូចជាគ្រួសារមាមីងក្នុងភូមិក្នុងខណៈដែលអំណរបុណ្យសែនដូនតាតែងអនុវត្តម៉ឹងម៉ាត់វិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ដូច្នោះហើយ មាមីងគ្រាន់តែរៀបចំស្ពកសំណែនសែនដូនតាប៉ុណ្ណោះ។ ពេលសែនព្រេនរួចស្រេច កូនចៅក៏ជួបជុំបងប្អូនក្នុងគ្រួសារដើម្បីទទួលទាន គ្មានអញ្ជើញភ្ញៀវមកជួបជុំកុះករដូចរាល់ឆ្នាំឡើយ។​ ព្រោះតែអាសន្នរោគ ទើបមាមីងកាត់បន្ថយចាត់តាំងពិធីផ្សេងៗនិងមិនជួបជុំគ្នាកុះករ ។​

ព្រះវិហារវត្តពោធិគិរីវង្សារាម (ស្វាយសៀមថ្មី)។ រូបថត៖ហុងភុក

ទៅកាន់ស្រុកថ្កូវក្នុងបណ្តាថ្ងៃអំណរបុណ្យសែនដូនតាប្រពៃណីជាតិ ទើបយើងបានឃើញពីការអភិវឌ្ឍន៍របស់ភូមិស្រុកនាបច្ចុប្បន្ន។ ជាច្រើនឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ឆ្លងតាមរយៈកម្មវិធីឧបត្ថម្ភបណ្តាឃុំលំបាកខ្លាំងដូចជាសេចក្តីសម្រេចចិត្តលេខ ១៣៥ សេចក្តីសម្រេចចិត្តលេខ ៣០a របស់នាយករដ្ឋមន្រ្តី។ល។ តំបន់ជនបទ តំបន់ជនជាតិខ្មែរនៅស្រុកថ្កូវមានការអភិវឌ្ឍន៍ជាលំដាប់។ អាស្រ័យពង្រីកតួនាទីរបស់ថ្នាក់ដឹកនាំ រួមជាមួយការខិតខំរបស់ទូទាំងបក្ស និងទូទាំងប្រជាជនក្នុងស្រុក សេដ្ឋកិច្ច‑សង្គមរបស់ស្រុកប៉ុន្មានឆ្នាំកន្លងកំណើនឡើងគ្រាន់បើ។ ដោយឡែកវិស័យកសិកម្មក៏ផ្លាស់ប្តូរយ៉ាងសកម្ម មាមីងតែងអនុវត្តតាមវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន បត់បែងរដូវកាលចុះពូជបានល្អ ផ្លាស់ ប្ដូរពូជដំណាំ សត្វចិញ្ចឹមសមស្រប ញ៉ាំងឲ្យទិន្នផលនិងបរិមាណផលកើនឡើង ក្នុងមួយឆ្នាំសម្រេចជាង ១២០ លានដុងក្នុងមួយហិកតា។ វិស័យវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជនបទក៏ផ្លាស់ប្តូរយ៉ាងសកម្មដែរ។​ ថ្វីត្បិតដូច្នោះ ក្នុងអំឡុងពីខែកក្កដា សីហា និងខែកញ្ញាកន្លង អាសន្នរោគកូវីដ‑១៩ រាត ត្បាតស្មុគស្មាញ មាមីងខ្មែរនិងជនជាតិជាបងប្អូនក្នុងសហគមន៍នៅស្រុកថ្កូវ តែងយល់ច្បាស់ពីការគ្រោះថ្នាក់នៃអាសន្នរោគ ។

ព្រះតេជគុណថាច់ញ៉ឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវមានថេរដីកាឲ្យដឹងថា៖ អនុវត្តតាមការអំពាវនាវរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បណ្តាសារលិខិតណែនាំ សារាចរស្ដីពីបង្ការ ទប់ស្កាត់អាសន្នកូវីដ‑១៩ របស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តរបស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្ន កូវីដ‑១៩ ខេត្ត ស្រុក ព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកបានចលនាបណ្តាវត្តពុទ្ធសាសនាមហានិកាយខ្មែរនៅលើភូមិសាស្រ្តស្រុកចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ ជាពិសេសគឺក្នុងបណ្តាថ្ងៃសីល ថ្ងៃបុណ្យទាន ផ្សេងៗក្នុងវត្ត ព្រះចៅអធិការបណ្តាវត្តតែងរំលឹកពុទ្ធបរិស័ទពេលអញ្ជើញមកវត្តត្រូវពាក់ម៉ាស់រៀងៗខ្លួន ព្រមទាំងអញ្ជើញមកឆ្លាស់គ្នា ចាត់តាំងពិធីផ្សេងៗក្នុងវត្តដូចជាពិធីបង្សុកូល ឧទ្ទិសភាគផលជូនដល់បុព្វការីជនជាដើមក៏ធ្វើដោយសង្ខេប មិនឲ្យជួបជុំគ្នាកុះករ សំខាន់បំផុតគឺធ្វើយ៉ាងណាដើម្បីការពារសុខភាព សុវត្ថិភាពដល់ពុទ្ធបរិស័ទ។

ប្រាកដដូច្នោះមែន អំណរបុណ្យសែនដូនតាប្រពៃណីខ្មែរឆ្នាំនេះ មាមីងសប្បាយរីករាយណាស់ដែរ អាស្រ័យការផលិតអំណោយផល ហេដ្ឋារចនាសម្ព័ន្ធក៏បានវិនិយោគកសាងច្រើន។ ប៉ុន្តែអាស្រ័យអាសន្នរោគរាតត្បាតស្មុគស្មាញ ម្ល៉ោះហើយមាមីងខ្មែរមិនចាត់តាំងបុណ្យសែនដូនតាអធិកអធម។​ មាមីងតែងមានស្មារតីបង្ការ ទប់ស្កាត់មិនឲ្យអាសន្នរោគរាលដាលស្មុគស្មាញ ដើម្បីចូលរួមការពារសុខភាពផ្ទាល់ខ្លួន សុខ ភាពសហគមន៍ និងដើម្បីចូលរួមកែលម្អជីវភាពរបស់ប្រជាជនឲ្យបានល្អសារជាថ្មី៕

ហុងភុក‑សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.