
កាលពីថ្ងៃទី ២២ មករា គណៈកម្មាធិការបក្សឃុំង៉ាយស្វៀង (ស្រុកថ្កូវ) ចាត់តាំងសន្និបាតបូកសរុបលទ្ធផលអនុវត្តសេចក្ដីកំណត់លេខ ២១៣-QĐ/TW ចុះថ្ងៃទី ០២ ខែមករាឆ្នាំ ២០២០ របស់ការិយាល័យនយោបាយឆ្នាំ ២០២១។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំគណៈ កម្មាធិការបក្សឃុំរួមជាមួយបក្ខជនឆ្នើម ១៩ រូបជំនួសមុខឲ្យបក្ខជន ១៤៣ រូបកំពុងបំពេញការងារឧស្សាហ៍រក្សាការទំនាក់ទំនងជាមួយអង្គការចាត់តាំងបក្ស និងប្រជាជននៅកន្លែងដែលខ្លួនស្នាក់នៅ។
28/01/2022 13:25
តាមការគ្រោងទុក សម័យប្រឡងថ្នាក់ខេត្តនឹងបានចាត់តាំងឡើងនៅថ្ងៃទី ០៥-០៦ ខែកុម្ភៈ ឆ្នាំ ២០២២។ បច្ចុប្បន្នគណៈកម្មាធិការពុទ្ធិកសិក្សាខេត្តកំពុងមមាញឹកនឹងការងារធ្វើ បញ្ជីរាយនាមបេក្ខសិស្សចុះឈ្មោះប្រឡង ផ្តិតពុម្ពបណ្ណសម្រាប់បេក្ខសិស្ស បណ្តាវិញ្ញាសា ដើម្បីបម្រុងឲ្យសម័យប្រឡងថ្នាក់ខេត្ត ។
25/01/2022 08:45
កាលពីថ្ងៃទី ១៩ មករា មូលនិធិធៀងតឹម-សម័្ពន្ធ Vingroup សហការជាមួយសមាគមកាកបាទក្រហមខេត្តត្រាវិញរួមជាមួយរដ្ឋអំណាចមូលដ្ឋានសង្កាត់លេខ ១ លេខ ៨ លេខ ៩ ទីក្រុងត្រាវិញចាត់តាំងឧបត្ថម្ភប្រាក់ដល់ប្រជាជនត្រូវរងឥទ្ធិពលដោយសារកូវីដ-១៩ ជាមួយតម្លៃសរុប ២១១ លានដុង។
25/01/2022 08:25
ដោយកំណត់ច្បាស់ថា ការងារចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ គឺជាភារកិច្ចនយោបាយចាំបាច់ផ្តុំកម្លាំងអនុវត្តយ៉ាងម៉ឺងម៉ាត់ ព្រមៗគ្នា។ ដូច្នោះហើយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញ៉ីទ្រឿង (ស្រុកកូវង៉ាង) សកម្មក្នុងការផ្សព្វផ្សាយ ចលនាជាច្រើនរូបភាព ដូចជា៖ តាមរយៈយ៉ាឡូ ហ្វេសប៊ុក ផ្សព្វផ្សាយផ្ទាល់ ខិត្តប័ណ្ណ តាមប្រព័ន្ធសារព័ត៌មានមហាជន ឃោសនស័ព្ទចល័ត។ល។ ឆ្លងតាមរយៈនោះ ឆ្នាំ ២០២១ គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំទទួលបានការឧបត្ថម្ភជាទឹកប្រាក់ សម្ភារគិតជាតម្លៃជិត ៦០០ លានដុង។
22/01/2022 06:17
កាលពីថ្ងៃទី ១៤ មករា លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងបណ្ដាសមមិត្តក្នុងគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តបានជួបជុំរួចជូនដំណើរក្រុមប្រតិភូកម្មាភិបាលគ្រូពេទ្យវេជ្ចបណ្ឌិតដែលក្រសួងការពារជាតិបញ្ជូនមកឧបត្ថម្ភខេត្តត្រាវិញបង្ការទប់ស្កាត់ជំងឺអាសន្នរោគសម្រេចភារកិច្ចនិងវិលត្រឡប់ទៅកាន់អង្គភាពវិញ។
03/01/2022 15:04
បណ្ដាសំណង់នៅក្នុងវត្តខ្មែរនិយាយរួមព្រះវិហារនិយាយដោយឡែកតែងមានគូររូបគំនូរនៅលើជញ្ជាំង។ រូបគំនូរទាំងនោះ សុទ្ធតែពណ៌នាពីគោលលំនាំពុទ្ធសាសនា ពុទ្ធប្រវត្តិដូចជា៖ រូបព្រះប្រសូត ទ្រង់ក្រសាលឧទ្យាន សាងព្រះផ្នួសទ្រង់សមាធិក្រោមដើមពោធិព្រឹក្ស ធ្វើទុក្ករកិរិយា ត្រាស់ដឹង សំដែងព្រះធម៌ បរិនិព្វាន។ល។ និងរូបគូរយោងតាមខ្លឹមសារនិទានដែលមានក្នុងគម្ពីរ ព្រះត្រៃបិដក និទានក្នុងជាតកដតែងបានវិចិត្រករច្នៃទៅជារូបភាពស្រស់ស្អាតរស់រវើកផងដែរ។
31/12/2021 07:41
បច្ចុប្បន្ន តម្លៃមុខទំនិញកសិផលមួយចំនួនដូចជា ម្ទេសក្នុងមួយគីឡូក្រាមតម្លៃពី ១០០.០០០‑១១០.០០០ ដុង កើនជាង ៧០.០០០ ដុងក្នុងមួយគីឡូក្រាមប្រៀបជាមួយខែវិច្ឆិកា ឆ្នាំ ២០២១។ ត្រសក់ក្នុងមួយគីឡូក្រាមមានតម្លៃពី ២៥.០០០‑២៦.០០០ ដុង កើន ១២.០០០ ‑១៤.០០០ ដុងក្នុងមួយគីឡូក្រាមប្រៀបជាមួយខែវិច្ឆិកា ឆ្នាំ ២០២១។
27/12/2021 15:59
អនុវត្តសេចក្ដីសម្រេចចិត្តលេខ ២០៨៥/QĐ-TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្ដីពីការ “ផ្ដល់សច្ចាប័នគោលនយោបាយពិសេសឧបត្ថម្ភពង្រីកសេដ្ឋកិច្ច សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០១៧ ២០២០” បានជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់ មានភាពវិវឌ្ឍន៍យ៉ាង សកម្ម។ លទ្ធផលមានគ្រួសារជនរួមជាតិខ្មែរចំនួន ១.២៨៧ គ្រួបានចាកផុតពីភាពក្រីក្រ និងមានគ្រួសារជាង ៣៦០ គ្រួបានឈានឡើងធូរធា។
23/12/2021 15:16
សាលាមហាវិទ្យាល័យត្រាវិញបានបង្កើតក្រុមមុខវិជ្ជាសិល្បៈ ចំណុះផ្នែកអប់រំ ភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូ កាលពីឆ្នាំ ២០១២ ដើម្បីបណ្តុះបណ្តាលសិល្បៈ ខ្មែរច្រើនប្រភេទ ក្នុងនោះ មានសិល្បៈរបាំខ្មែរជាប្រភេទសិល្បៈដែលបានក្រសួង វប្បធម៌ កីឡា និងទេសចរណ៍កំណត់ត្រាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិឆ្នាំ ២០១៧។
20/12/2021 15:42
តាមដំណឹងពីសមាគមជំរុញការសិក្សាស្រុកកូវកែ ឆ្លងតាមការចលនាកសាងមូលនិធិជំរុញការសិក្សាដោយរូបភាពជាច្រើនក្នុងសហគមន៍ រៀងរាល់ឆ្នាំសមាគមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកូកែទទួលបានប្រាក់ជាង ១,២ ពាន់លានដុង(ទឹកប្រាក់និងវត្ថុប្រើប្រាស់)សម្រាប់ឧបត្ថម្ភដល់សិស្សានុសិស្ស និស្សិតជាង ២.០០០ លើករូបនិងស្ងើចសរសើរដល់គ្រូបង្រៀន។ លេចធ្លោគឺចលនា ”ទំនុកបម្រុង” សិស្ស និស្សិតមានស្ថានភាពលំបាកតាមរូបភាព ”១+១; ១+n” របស់សមូហភាព បុគ្គលបានផ្សព្វផ្សាយទូទៅក្នុងស្ថាប័ន អង្គភាពនីមួយៗនិងបណ្ដាមូលដ្ឋានជំនឿសាសនា។ល។ ក្នុងរយៈពេល ០៥ ឆ្នាំ ២០១៦-២០២១ មានសិស្ស និស្សិតប្រមាណ ១០.០០០ រូបលើភូមិសាស្រ្ដស្រុកកូវកែបានទទួលអាហារូបកណ៍ ស្ងើចសរសើរ ក្នុងនោះ មានសមូហភាព ៤៤ កន្លែង បុគ្គល ៣៣២ នាក់ទទួលទំនុកបម្រុងសិស្ស ៧៤៨ រូប និស្សិត ១២ រូបជាមួយទឹកប្រាក់ ៥០៣,៣ លានដុង។
14/12/2021 10:40
ការយកចិត្តទុកដាក់ និងអនុវត្តល្អការងារលើកកម្ពស់់ចំណេះដឹងជូនកងជួរបំពេញការងារជនជាតិគឺ កសាងកងជួរកម្មាភិបាលគ្រប់លទ្ធភាពឆ្លើយតបសំណូមពរភារកិច្ចដែលបានប្រគល់ជូន ពង្រឹងទំនុកចិត្តរបស់ជនរួមជាតិខ្មែរចំពោះបក្សនិងរដ្ឋ ងាយស្រួលក្នុងការនាំយកគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋទៅក្នុងទឹកចិត្តប្រជាជន ។