• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ចូវថាញ់យកចិត្តទុកដាក់អនុវត្តគោលនយោបាយពិសេសក្នុងតំបន់ជនរួមជាតិខ្មែរ

27/12/2021 15:59

អនុវត្តសេចក្ដីសម្រេចចិត្តលេខ ២០៨៥/QĐ-TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្ដីពីការ “ផ្ដល់សច្ចាប័នគោលនយោបាយពិសេសឧបត្ថម្ភពង្រីកសេដ្ឋកិច្ច សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០១៧ ២០២០” បានជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់ មានភាពវិវឌ្ឍន៍យ៉ាង សកម្ម។ លទ្ធផលមានគ្រួសារជនរួមជាតិខ្មែរចំនួន ១.២៨៧ គ្រួបានចាកផុតពីភាពក្រីក្រ និងមានគ្រួសារជាង ៣៦០ គ្រួបានឈានឡើងធូរធា។

ក្នុងដំណាក់កាល ២០១៧‑២០២០ អនុវត្តការឧបត្ថម្ភដីផលិតនៅលើភូមិសាស្រ្ត ស្រុកមានគ្រួសារចំនួន ៦៦ គ្រួមានតម្រូវការ ក្នុងនោះ មានគ្រួសារជនជាតិខ្មែរ ៦៥ គ្រួ គ្រួសារជនជាតិកិញ ១ គ្រួ ថវិកាអនុវត្តជិត ៤,៣ ពាន់លានដុង ក្នុងនោះថវិកាមជ្ឈិមឧបត្ថម្ភ ៩៩០ លានដុង បុលធនាគារគោលនយោបាយសង្គម ៣,៣ ពាន់លានដុង។ លទ្ធផលផ្ទៀងផ្ទាត់នៅចំនួន ៥៨ គ្រួសាបានទទួលផល (៨ គ្រួសារអាស្រ័យចាកផុតភាពក្រីក្រ)។ ក្នុងចំនួន ៥៨ គ្រួ មាន ៥៧ គ្រួសារទទួលផលពីគោលនយោបាយបង្វែរមុខរបរ ១ គ្រួមានតម្រូវការទទួលផលដីផលិត។ ទូទាំងស្រុក មានគ្រួសារមានតម្រូវការបង្វែរមុខរបរចំនួន ១.៦៥៤ គ្រួ លទ្ធផលអនុវត្តមានគ្រួសារចំនួន ៣៦៧ គ្រួ បានបុលទុនបង្វែរមុខរបរ ជាមួយទឹកប្រាក់ ១៣ ពាន់លានដុង ចំនួនក្រៅពីនោះចាកផុតភាពក្រីក្រ ជិតក្រ រួចបង្វែរទៅកម្មវិធីបុលទុនទើបចាកផុតភាពក្រី​ក្រ។ ទន្ទឹមនឹងនោះ ស្រុកក៏ដោះស្រាយឱ្យគ្រួសារចំនួន ១.៤៩៧ គ្រួដែលមាន​តម្រូវការទឹកប្រជុំជីវភាព(ជនជាតិខ្មែរ ១.០៤៧ គ្រួ ជនជាតិកិញ ៤៥០ គ្រួ) ថវិកាអនុវត្តជាង ២,៣ ពាន់ លានដុង។

លោកសឺនញ៉ឹកថាញ់ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់។

លោក​ សឺនញ៉ឹកថាញ់ ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់បានឱ្យដឹងថា៖ ក្នុងបណ្ដាឆ្នាំកន្លង បក្ស និងរដ្ឋបានចេញផ្សាយគោលការណ៍ គោលនយោបាយជាច្រើនចំពោះជនរួមជាតិភាគតិចនិយាយរួម ជនជាតិខ្មែរនិយាយដោយឡែក សមស្របជាមួយនឹងក្ដីប្រាថ្នារបស់ជនរួម​ជាតិខ្មែរ។ បណ្ដាសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត កម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សស្រុក ផែនការរបស់គណៈកម្មាធិការប្រជាជនស្រុកផ្ទាល់ជាមួយស្ថានភាពរបស់មូលដ្ឋានតែងបានផ្សព្វផ្សាយ​ដល់ជនរួម ជាតិខ្មែរលើភូមិសាស្រ្តទាន់ពេល។ ក្នុងដំណាក់កាល ២០២១‑២០២៥ ស្រុកកំពុងរង់ចាំការបត់បែងប្រភពទុនរបស់​មជ្ឈិម  របស់ខេត្តដើម្បីបន្តអនុវត្តជូនជនរួមជាតិខ្មែរ ធានាត្រូវតាមមុខសញ្ញា។

គ្រួសារបង​ថាច់យ៉ឹង នៅភូមិហឿងភូ (សេ)   ឃុំដាឡុក ជាគ្រួសារស្ថិតក្នុងមុខសញ្ញាក្រីក្រ។ ឆ្នាំ ២០១៨ គ្រួសារបងបានមូលដ្ឋានពិនិត្យឱ្យបុលទុនពីធនាគោលនយោបាយសង្គមចំនួន ២០ លានដុងសម្រាប់ចិញ្ចឹមសត្វ។ ផ្ដើមពីប្រភពទុនបុល រួមជាមួយប្រាក់ប្រិតសំចៃរបស់គ្រួសារ បងទិញបានគោមេ ២ ក្បាល។ ផ្តើមពីគោមេ ២ ក្បាលខាងដើម គិតមកទល់ពេលនេះ គ្រួសារបងមានគោមេ ៤ ក្បាល។ បងថាច់យ៉ឹងបានឱ្យដឹងថា៖ ដោយបានប្រាក់ទុន អាទិភាព ម៉្លោះហើយគ្រួសារបានឈានឡើងធូរធា។ គ្រួសារបន្តរក្សាទម្រង់ចិញ្ចឹមសត្វដើម្បីជួយឱ្យគ្រួសារមានការកែលម្អជាងមុន។

បងថាច់យ៉ឹងថែទាំហ្វូងគោរបស់គ្រួសារ។

ក្នុងដំណាក់កាលទី ១ (២០២១‑២០២៥) អនុវត្តសេចក្ដីសម្រេចចិត្តលេខ ១៧១៩/QĐ-TTg ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ “ផ្ដល់សច្ចាប័នកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច‑សង្គមតំបន់ជនរួមជាតិភាគតិច និង តំបន់ភ្នំដំណាក់កាល ២០២១‑២០៣០” ស្រុកចូវថាញ់កសាងផែនការអនុវត្តគោលដៅជាតិពង្រីកសេដ្ឋកិច្ច‑សង្គមតំបន់ជនរួមជាតិខ្មែរ ទន្ទឹមនឹងនោះ ស្រុកនឹងផ្សព្វផ្សាយអនុវត្តកម្មវិធី គោលដៅជាតិតំបន់ជនរួមជាតិខ្មែរតាម​សេចក្ដីសម្រេចចិត្តលេខ ៨៦១/QĐ-TTg ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្ដល់សច្ចាប័នបញ្ជីរាយនាមបណ្ដាឃុំស្ថិតក្នុងតំបន់លេខ  ៣ លេខ ២ និងលេខ ១ នៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១‑២០២៥។ សេចក្ដីសម្រេចចិត្ត លេខ ៤៣៣/QĐ-UBDT ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ របស់រដ្ឋមន្ត្រី អធិការគណៈកម្មាធិការជនជាតិ ផ្ដល់សច្ចាប័នបញ្ជីរាយនាមភូមិលំបាកខ្លាំងតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់​កាល ២០២១‑២០២៥។ ព្រមជាមួយនោះដែរ ស្រុកក៏បានដាក់ចេញកម្រិតទឹកប្រាក់ឧបត្ថម្ភអំពីលំនៅឋានជនរួមជាតិខ្មែរ ក្នុងគ្រួសារនីមួយៗជាមួយទឹកប្រាក់ ៨០ លានដុង។ ក្នុងនោះ ថវិកាមជ្ឈិមឧបត្ថម្ភ ៤០ លានដុង ថវិកាមូលដ្ឋានឧបត្ថម្ភ ៤ លានដុង បុលធនាគារគោនលយោបាយសង្គម ២៥ លានដុង រយៈពេលបុលច្រើនបំផុត ១៥ ឆ្នាំជាមួយកម្រិតប្រាក់ការតាមប្រាក់ការឱ្យបុលគ្រួសារក្រីក្រកំណត់ជាធរមាន និងឧបត្ថម្ភពីសហគមន៍ អាជីវកម្ម គ្រួសារ វង្សត្រកូល ព្រមទាំងប្រភពដទៃទៀតចំនួន ១១ លានដុង៕          ​​​​​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.